ផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ

ផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេសរបស់អឺរ៉ុប មានចំណុចខ្លាំងអ្វីខ្លះ ដើម្បីប្រជែងនឹងគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន?


សហភាពអឺរ៉ុប នៅសប្ដាហ៍នេះ នឹងប្រកាសឡើងអំពី គ្របខណ្ឌវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេស ថ្មីមួយរបស់ខ្លួន ដើម្បីប្រជែងនឹងគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយរបស់មហាយក្សចិន ខណៈដែលគម្រោងពោរពេញដោយមហិច្ឆតារបស់ចិនមួយនេះ បាននិងកំពុងពង្រីកឥទ្ធិពលយ៉ាងខ្លាំងក្លានៅក្នុងបណ្ដាប្រទេសជាច្រើននៅទូទាំងពិភពលោករួចទៅហើយ ពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍តែម្ដង។
ផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេសរបស់អឺរ៉ុប មានចំណុចខ្លាំងអ្វីខ្លះ ?

តើផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេស របស់សហភាពអឺរ៉ុប មានលក្ខណៈពិសេសអ្វីខ្លះ ដើម្បីប្រជែងនឹងគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់មហាយក្សចិន?ហើយវានឹងចំណេញអ្វីខ្លះ?

ផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេសរបស់សហភាពអឺរ៉ុប ត្រូវបានគេឲ្យឈ្មោះថា «ច្រកទ្វារសកលលោក» ឬ អង់គ្លេសហៅថា Global Gateway ដែលវាផ្ដោតជាសំខាន់ទៅលើ និរន្តរភាព និង គុណតម្លៃរបស់អឺរ៉ុប ដើម្បីពង្រឹងទំនាក់ទំនងជាមួយនឹងដៃគូ ពិសេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ក្របខណ្ឌវិនិយោគនេះ ត្រូវបានកំណត់ដើម្បីផ្ដោតទៅលើការតភ្ជាប់ឌីជីថល ខណៈដែលបច្ចុប្បន្នប្រទេសទាំង ២៧នៃសហភាពអឺរ៉ុប កំពុងសំឡឹងមើលអំពីការបង្កើនទំនាក់ទំនងជាមួយនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។

តាមរយៈ សេចក្ដីព្រាងផែនការយុទ្ធសាស្ត្ររបស់អឺរ៉ុប នៃភាពជាដៃគូច្រកទ្វារសកលលោកបានឲ្យដឹងថា ក្របខណ្ឌវិនិយោគនេះ នឹងផ្ដោតទៅលើចំណុចសំខាន់៥យ៉ាង ដោយសង្កត់ធ្ងន់ទៅលើភូមិសាស្ត្រតំបន់ ដូចជា ការផ្លាស់ប្ដូរឌីជីថល, ការផ្លាស់ប្ដូរថាមពលស្អាត, ការដឹកជញ្ជូន, ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស និង ពាណិជ្ជកម្ម និងភាពធន់ខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។នេះបើតាមសារព័ត៌មានជប៉ុន Nikkei។

សេចក្ដីព្រាងផែនការដដែលនេះ ក៏បានគូសបញ្ជាក់ទៀតថា ការវិនិយោគទាំងអស់នេះ ត្រូវតែមានលក្ខណៈទូលំទូលាយ សុវត្ថិភាព និង និរន្តរភាព ដោយមានគោលបំណងនាំយកនិងផ្សារភ្ជាប់ប្រទេសនានា សង្គម និង ប្រជាជនឲ្យកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា បង្កើតឲ្យមានការផ្លាស់ប្ដូរបៃតង និង វិស័យឌីជីថល ស្របតាមគុណតម្លៃរបស់សហភាពអឺរ៉ុប ពិសេស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស។

តាមរយៈផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេសនេះដែរ សហភាពអឺរ៉ុប ក៏នឹងបន្ដស្វែងរកសក្ដានុពលក្នុងការតភ្ជាប់ទំនាក់ទំនងក្នុងភាពជាដៃគូជាមួយនឹងអាស៊ានផងដែរ ដែលវាប្រហាក់ប្រហែលនឹងអ្វីដែលអឺរ៉ុបបានធ្វើរួចមកហើយជាមួយនឹងប្រទេសជប៉ុន និងឥណ្ឌា។

មូលនិធិ សាធារណៈរបស់អឺរ៉ុប ត្រូវបានគេរំពឹងថា នឹងបង្កើនការផ្ដល់ហិរញ្ញប្បទានបន្ថែមទៀត សម្រាប់គំនិតផ្ដួចផ្ដើមផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេសនេះ ទៅក្នុងបណ្ដាប្រទេសចំណូលទាប និងមធ្យម ពិសេស តាមរយៈក្របខណ្ឌវិនិយោគថ្មីរបស់សហភាពអឺរ៉ុប ។ តាមរយៈក្របខណ្ឌវិនិយោគថ្មីរបស់សហភាពអឺរ៉ុប នឹងបង្កើតនូវប្រាក់ជំនួយរាប់ពាន់លានដុល្លារអាមេរិក និងអាចផ្ដល់ជូនដល់ទៅ ៤៦ពាន់លានដុល្លារ លើការធានាសម្រាប់ការវិនិយោគតាមរយៈក្របខណ្ឌវិនិយោគថ្មីនេះ។

បើយើងប្រៀបធៀបរវាងគំនិតផ្ដួចផ្ដើមរបស់អឺរ៉ុប និងគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន ឃើញថា កាលពីឆ្នាំ២០១៧ ប្រធានាធិបតីចិនលោក ស៊ីជីនពីង ធ្លាប់បានសន្យាថា នឹងផ្ដល់ទឹកប្រាក់១២៤ពាន់លានដុល្លារអាមេរិកឯណោះ សម្រាប់គំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយរបស់មហាយក្សចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន China Telecom ស្នើតុលាការឧទ្ធរណ៍អាមេរិកជួយរារាំងការសម្រេចរបស់ FCC បញ្ឈប់ប្រតិបត្តិការខ្លួន

ព័ត៌មាន
ក្រុមហ៊ុនទូរគមនាគមន៍ចិន China Telecom នៅដើមសប្តាហ៍នេះបានដាក់សំណើទៅតុលាការឧទ្ធរណ៍អាមេរិក ឲ្យរារាំងការសម្រេចចិត្តរបស់គណៈកម្មការទូរគមន…

គម្រោងចំណាយវិនិយោគហេដ្ឋារចនាសម្ព័ន្ធតម្លៃ១ទ្រីលានដុល្លារ ត្រូវបានលោកចូបៃឌិនចុះហត្ថលេខាហើយ

ព័ត៌មាន
គម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ១ទ្រីលានដុល្លាររបស់អាមេរិក ដែលកន្លងមកមានភាពចម្រូងចម្រាស់ខ្លាំងនៅក្នុងរដ្ឋសភាអាមេរិករវាងសមាជិកសភាមកពីគណបក្សប្រជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ