លោកចូបៃឌិន

គម្រោងចំណាយវិនិយោគហេដ្ឋារចនាសម្ព័ន្ធតម្លៃ១ទ្រីលានដុល្លារ ត្រូវបានលោកចូបៃឌិនចុះហត្ថលេខាហើយ


គម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ១ទ្រីលានដុល្លាររបស់អាមេរិក ដែលកន្លងមកមានភាពចម្រូងចម្រាស់ខ្លាំងនៅក្នុងរដ្ឋសភាអាមេរិករវាងសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណៈនោះ នៅថ្ងៃចន្ទសប្ដាហ៍ ត្រូវបានលោកចូបៃឌិន ចុះហត្ថលេខាក្លាយជាច្បាប់ពេញលេញហើយ នៅក្នុងពិធីមួយដែលបានធ្វើឡើងនៅក្នុងសេតវិមានអាមេរិក។
លោកចូបៃឌិន ចុះហត្ថលេខា លើគម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ១ទ្រីលានដុល្លាររបស់អាមេរិក
ដោយ

ច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីបង្កើតការងារជូនពលរដ្ឋអាមេរិក តាមរយៈការបែងចែកថវិការាប់ពាន់លានដុល្លារ ទៅឲ្យរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួសជុលស្ពាន និងផ្លូវដែលបានចាស់ទ្រុឌទ្រោម និងការពង្រីកបណ្ដាញសម្រាប់ការប្រើប្រាស់អ៊ីនធើណែតទៅដល់ពលរដ្ឋអាមេរិករាប់លាននាក់ឲ្យបានកាន់តែទូលំទូលាយជាដើម។ នេះបើតាមការរាយការណ៍មួយ ដោយសារព័ត៌មានរ៉យទ័រ។

លោក ចូ បៃឌិន បានលើកឡើងថា បើទោះបីកន្លងមកសេចក្ដីព្រាងច្បាប់នេះ មានការចម្រូងចម្រាស់គ្នាខ្លាំងនៅក្នុងសភា រវាងគណបក្សប្រជាធិបតេយ្យ និងសាធារណៈរដ្ឋក៏ដោយ ប៉ុន្ដែ នៅទីបំផុតភាគីទាំងពីរនៅតែចូលរួមជាមួយគ្នាក្នុងការសម្រេចបាននូវច្បាប់មួយនេះ ហើយលោកបានចាត់ទុកច្បាប់ថ្មីនេះ នឹងជួយអភិវឌ្ឍសហរដ្ឋអាមេរិកឲ្យខ្លាំងក្លាឡើងវិញ។

សេចក្ដីព្រាងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់អាមេរិក ដែលទើបតែត្រូវបានប្រធានាធិបតីចូបៃឌិនចុះហត្ថលេខានេះ ត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិកតាក់តែង និងរៀបចំឡើងអស់រយៈពេលជាច្រើនខែមកហើយ ដោយគម្រោងនេះ ត្រូវបានគេមើលឃើញថា ជាគម្រោងធំបំផុតមួយមិនធ្លាប់មាននោះទេក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះរបស់អាមេរិក។ កន្លងមក មានសមាជិកសភាមកពីគណបក្សសាធារណៈរដ្ឋតែងតែរិះគន់គម្រោងនេះ ដោយចាត់ទុកថាជាការចំណាយថវិកាជាតិច្រើនហួសហេតុជាដើម។

គម្រោងអភវិឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះដែរ ក៏ត្រូវបានគេមើលឃើញថា គឺជាគម្រោងអាទិភាពខ្ពស់ជាងគេមួយ របស់រដ្ឋបាលលោកចូ បៃឌិន ដោយលោកបានឲ្យផ្តើមគិតគូរពីគម្រោងនេះ ចាប់តាំងពីលោកចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកមកម្ល៉េះ។ នៅក្នុងនោះ មានរួមបញ្ចូលគ្រោងការណ៍អភិវឌ្ឍផ្លូវថ្នល់ ផ្លូវដែក និងទីតាំងបញ្ជូលអគ្គិសនីដល់រថយន្ត សម្រាប់រយៈពេល៥ឆ្នាំ ក្រោមខ្ទង់ចំណាយ ៥៥០ពាន់លានដុល្លារអាមេរិក បូករួមនឹងគម្រោងផ្លាស់ប្តូរប្រព័ន្ធបំពង់បង្ហូរទឹក ដែលគ្រោងចំណាយប្រាក់ប្រមាណ ៤៥០ពាន់លានដុល្លារបន្ថែមទៀតផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេសរបស់អឺរ៉ុប មានចំណុចខ្លាំងអ្វីខ្លះ ដើម្បីប្រជែងនឹងគម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន?

ព័ត៌មាន
សហភាពអឺរ៉ុប នៅសប្ដាហ៍នេះ នឹងប្រកាសឡើងអំពី គ្របខណ្ឌវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេស ថ្មីមួយរបស់ខ្លួន ដើម្បីប្រជែងនឹងគម្រោងគំនិតផ្ដួចផ្ដើមខ្…

ក្រុមហ៊ុន ភីធីធី បង្កើតផ្សារកសិផលខ្មែរនៅក្នុងស្ថាននីយប្រេងឥន្ធនៈ ភីធីធី ដើម្បីគាំទ្រដល់ផលិតផលខ្មែរ

ព័ត៌មាន
ក្រុមហ៊ុន ភីធីធី គឺជាក្រុមហ៊ុនផ្តត់ផ្គង់ប្រេងឥន្ធនៈឈានមុខគេមួយនៅកម្ពុជា បានបង្កើតផ្សារ កសិផលខ្មែរ នៅក្នុងស្ថានីយប្រេងឥន្ធនៈ ភីធីធី របស់ខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ