វិស័យភោជនីយដ្ឋាន

វិស័យភោជនីយដ្ឋានកម្ពុជាជួបបញ្ហាប្រឈម និងឱកាសអ្វីខ្លះ អំឡុងពេលមានការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩?លះ អំឡុងពេលមានការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩?


អ្នកជំនាញ នៅក្នុងវិស័យភោជនីយដ្ឋានបានអះអាងថា បើទោះជា កន្លងមក វិស័យទេសចរណ៍ ក៏ដូចជាភោជនីយដ្ឋាន មានការរងផលប៉ះពាល់ខ្លាំង ដោយសារតែវិបត្តិកូវីដ១៩ក៏ដោយ ប៉ុន្ដែ វិស័យនេះនៅតែអាចឈរបានយ៉ាងរឹងមាំ ថែមទាំងមានឱកាសពង្រឹង និងពង្រីកខ្លួនបន្ថែមទៀតផង នាអំឡុងវិបត្តិកូវីដ១៩។ តើវិស័យភោជនីយដ្ឋានកម្ពុជាជួបបញ្ហាប្រឈម និងឱកាសអ្វីខ្លះ អំឡុងពេលមានការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩?
លោក ហេង សេងលី ប្រធានក្រុមនាយកប្រតិបត្តិក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប

លោក ហេង សេងលី ប្រធានក្រុមនាយកប្រតិបត្តិក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានគូសបញ្ជាក់ថា អំឡុងមានការរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់វិស័យទេសចរណ៍កម្ពុជា រួមទាំងវិស័យភោជនីយដ្ឋានតែម្ដង ហើយរហូតមកដល់ពេលនេះ វិស័យភោជនីយដ្ឋាន ក៏នៅរងផលប៉ះពាល់ខ្លះៗ ដែរ ដោយសារតែចរន្តភ្ញៀវទេសចរ ហាក់មិនទាន់វិលរកសភាពធម្មតានៅឡើយ។ ក៏ប៉ុន្តែ អ្នកជំនាញក្នុងវិស័យភោជនីយដ្ឋានរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ដ្បិតអំឡុងកូវីដ១៩ បានធ្វើឲ្យវិស័យភោជនីយដ្ឋានរងការរង្គោះរង្គើលក្ដី តែវាក៏ក្លាយជាឱកាសមួយដែរសម្រាប់វិស័យនេះ អាចពង្រឹងខ្លួន និងពង្រីកនូវវិសាលភាពរបស់ខ្លួន បន្ថែមទៀត។

ដោយឡែក ទាក់ទងនឹងវឌ្ឍនភាពនៃវិស័យភោជនីយដ្ឋានកម្ពុជាវិញ លោក ហេង សេងលី នៅតែមើលឃើញពីភាពវិជ្ជមាន និងការលូតលាស់យ៉ាងរហ័សគួរឲ្យកត់សម្គាល់ នៅរយៈពេល ៥ឆ្នាំចុងក្រោយនេះ ថែមទាំងមានភាពប្រកួតប្រជែងខ្ពស់ ជាមួយបណ្ដាប្រទេស ក្នុងតំបន់ទៀតផងទាំងផ្នែក គុណភាព និងអនាម័យ។

បើទោះបី បច្ចុប្បន្ន ចរន្តភ្ញៀវទេសចរបរទេសនៅកម្ពុជា ហាក់មិនទាន់មានសន្ទុះខ្លាំងឡើងវិញ ដូចពេលមិនទាន់មានកូវីដ១៩ តែលោក ហេង សេងលី បានបង្ហាញនូវសុទិដ្ឋិយមខ្ពស់ចំពោះវិស័យនេះ ដោយសារចរន្តភ្ញៀវទេសចរផ្ទៃក្នុង មានសន្ទុះយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ លើសពីនេះ ការបន្ធូរបន្ថយវិធានការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់អ្នកដំណើរបរទេសដែលចូលមកកម្ពុជា ក៏ជាឱកាសបន្ថែមដែលធ្វើឲ្យវិស័យទេសចរណ៍ឆាប់វិលទៅភាពធម្មតាវិញ ក៏ដូចជា ជំរុញដល់វិស័យភោជនីយដ្ឋានឲ្យកាន់តែប្រសើរ ផងដែរ។

សូមបញ្ជាក់ថា ដើម្បីជំរុញនិងស្តារវិស័យទេសចរណ៍ឡើងវិញ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាបន្តបន្ទាប់ ដូចជា ការលុបចោលវិធានការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកប្រទេសកម្ពុជា។ ការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣។ លើសពីនេះ ដើម្បីគាំទ្រដល់ការអនុវត្តនូវក្របខណ្ឌខាងលើ រាជរដ្ឋាភិបាលបានអនុម័តកញ្ចប់ថវិកាបដិភាគចំនួន ៧៥ លានដុល្លារអាមេរិក សម្រាប់ផ្តល់ហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌអនុគ្រោះ សម្រាប់ជួយម្ចាស់អាជីវកម្មដែលស្ថិតក្នុងវិស័យនេះ ខណៈដែលខាងវិស័យឯកជនចូលរួម៧៥លានដុល្លារ សរុបជារួមមានទឹកប្រាក់ដល់ទៅ១៥០លានដុល្លារ ក្នុងការជួយជំរុញ និងស្ដារវិស័យទេសចរណ៍ឲ្យមានភាពប្រសើរឡើងវិញ៕




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញអះអាងថា វិស័យធានារ៉ាប់រង ជាសំណាញ់សុវត្ថិភាពសង្គមផ្នែកហិរញ្ញវត្ថុ

វិស័យធានារ៉ាប់រង មិនត្រឹមតែដើរតួនាទីជួយការពារហានិភ័យជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាទៀតផង។ …

កិច្ចប្រជុំប្រទេស G20 រយៈពេល២ថ្ងៃ ត្រូវបានបិទបញ្ចប់ទាំងគ្មានលទ្ធផលប្រកាសផ្លូវការ

ក្រោយបិទបញ្ចប់កិច្ចប្រជុំ G20 នាចុងសប្ដាហ៍មុននេះ ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាលមកពីប្រទេសឧស្សាហកម្មជឿនលឿនទាំង២០ នៅតែបានបរាជ័យក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ