វិស័យការពារជាតិ

តើថៃ អាចមានចេតនាអ្វីបានជាពន្យារពេលប្រគល់កងទ័ពទាំង១៨រូប ឱ្យកម្ពុជាវិញ?


ចាប់តាំងពីបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ បានចូលជាធរមានរហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ មានរយៈពេល១៣ថ្ងៃហើយ ដែលកងទ័ពថៃ បានពន្យារពេលក្នុងការប្រគល់ទាហានកម្ពុជា ទាំង១៨នាក់ទៀតឱ្យមកកម្ពុជាវិញ។ ការចាប់បង្ខាំងកងទ័ពកម្ពុជា ទាំង១៨នាក់ ដោយខុសច្បាប់ និងពន្យារពេលក្នុងការប្រគល់ឱ្យកម្ពុជាវិញពីសំណាក់កងទ័ពថៃនេះ បានធ្វើឱ្យមានការជជែកវែកញែក និងងឿងឆ្ងល់យ៉ាងខ្លាំងក្នុងស្រទាប់មហាជនថា តើថៃ មានចេតនាអ្វីឱ្យពិតប្រាកដបានជាមិនព្រមប្រគល់កងទ័ពឱ្យកម្ពុជា យ៉ាងដូច្នេះ?
វិស័យការពារជាតិ
ដោយ

ពាក់ព័ន្ធបញ្ហានេះ អ្នកជំនាញបានវាយតម្លៃថា ការពន្យារពេលក្នុងការប្រគល់កងទ័ព​មកឱ្យកម្ពុជាវិញនេះ អាចដោយសារថៃ ទុកធ្វើជាថ្នូរក្នុងការចរចាក្រោមលក្ខខណ្ឌណាមួយជាមួយកម្ពុជា ស្របពេលថៃ កំពុងបាក់មុខនៅលើឆាកអន្តរជាតិ ដោយសារការចូលចាប់ទាហានកម្ពុជា ដោយខុសច្បាប់។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា រដ្ឋាភិបាលបានប្រឹងប្រែងរកគ្រប់វិធីសាស្រ្តធ្វើយ៉ាងណាឱ្យភាគីថៃ ឆាប់បញ្ជូនទាហានកម្ពុជា ដែលថៃ ប្រើល្បិចចាប់យកទៅមកឱ្យកម្ពុជា វិញ​។ អ្នកជំនាញរូបនេះ បានវាយតម្លៃថា ការពន្យារពេលក្នុងការបញ្ជូនកងកម្លាំងកម្ពុជា ទាំង១៨នាក់ឱ្យមកកម្ពុជាវិញរបស់កងទ័ពថៃ តាមអ្វីដែលខ្លួនបានសន្យាជាមួយកម្ពុជានេះ ថៃទំនងជាមានចេតនារក្សាទុកពួកគេធ្វើជាថ្នូរដាក់សម្ពោធមកលើកម្ពុជា សម្រាប់ការចរចាក្នុងលក្ខខណ្ឌណាមួយ។

​មិនខុសគ្នានោះទេ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម កត់សម្គាល់ឃើញថា បន្ទាប់ពីកាកបាទក្រហមអន្តរជាតិ ជួយអន្តរាគមន៍ ដែលបានចុះទៅពិនិត្យដល់កន្លែងបង្ខាំងកងទ័ពកម្ពុជា ដោយផ្ទាល់ឃើញថា ទាហានកម្ពុជាទាំង១៨នាក់ មានសុវត្ថិភាព។ យ៉ាងណាមិញអ្នកជំនាញរូបនេះ បានវាយតម្លៃថា ការពន្យារពេលក្នុងការបញ្ជូនកងទ័ពកម្ពុជា មកឱ្យកម្ពុជាវិញពីសំណាក់កងទ័ពថៃនេះ ថៃ ទំនងជាខ្លាចបាក់មុខនៅលើឆាកអន្តរជាតិ ព្រោះថៃបានចាប់ទាហានកម្ពុជា ក្នុងទឹកដីកម្ពុជា ទាំងប្រទេសទាំងពីរកំពុងអនុវត្តបទឈប់បាញ់ ដែលនេះជាទង្វើខុសច្បាប់។

​គួរបញ្ជាក់ថា ក្រសួងការពារជាតិ កម្ពុជា កាលពីថ្ងៃទី១០ ខែសីហា នៅតែទទូចឱ្យភាគីថៃ បញ្ជូនកងទ័ពកម្ពុជា ទាំង១៨នាក់​មកឱ្យកម្ពុជាវិញជាបន្ទាន់ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របតាមការអំពាវនាវរបស់ប្រទេសជាដៃគូរអន្តរជាតិ ជាច្រើន៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកវិទ្យាសាស្ត្រជនជាតិឥណ្ឌូណេស៊ី ជោគជ័យលើការអភិវឌ្ឍពូជស្រូវម្យ៉ាង ដែលមានប្រូតេអ៊ីនខ្ពស់បំផុតលើពិភពលោក

លោកសាស្ត្រាចារ្យ ហេនរី អេស យូតូម៉ូ (Henrry S. Utomo) អ្នកវិទ្យាសាស្ត្រជនជាតិឥណ្ឌូណេស៊ី និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ល្វីហ្ស៊ីណា ស្តេត …

តើពលរដ្ឋខ្មែរដែលទើបវិលត្រលប់មកពីថៃ គួរបន្តធ្វើការងារឱ្យគេ ឬគួររៀនជំនាញ ឬប្រកបមុខរបរដោយខ្លួនឯង?

ពលរដ្ឋខ្មែររាប់ម៉ឺននាក់បានចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ។ ការវិលត្រលប់មកវិញយ៉ាងគំហុករបស់ពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ