តម្លៃហ្គាស

តម្លៃហ្គាសនៅអឺរ៉ុបហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្រោយអ៊ុយក្រែនបិទបំពង់បង្ហូរមិនឱ្យរុស្ស៊ីផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្លុកនេះ


តម្លៃហ្គាស ឬឧស្ម័នធម្មជាតិនៅអឺរ៉ុបបានហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន បន្ទាប់ពីសករាជនៃការនាំចេញឧស្ម័នរបស់រុស្ស៊ីតាមរយៈបំពង់បង្ហូរឧស្ម័ន ដែលបន្សល់ទុកតាំងពីសម័យសូវៀតឆ្លងកាត់ប្រទេសអ៊ុយក្រែន ដែលកំពុងធ្វើសង្គ្រាមនឹងគ្នា ត្រូវបានបិទបញ្ចប់នៅថ្ងៃចូលឆ្នាំសកល២០២៥ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
តម្លៃហ្គាស
ដោយ

តម្លៃស្តង់ដារសម្រាប់ឧស្ម័នធម្មជាតិនៅអឺរ៉ុបបានហក់ឡើងជាង៤% ឈានដល់ប្រមាណ៥២,៥ដុល្លារអាម៉េរិកក្នុងមួយមេហ្គាវ៉ាត់ម៉ោង (MWh) ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ក្នុងថ្ងៃជួញដូរដំបូង បន្ទាប់ពីការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់តំបន់អឺរ៉ុប ដោយឆ្លងកាត់តាមប្រទេសអ៊ុយក្រែនត្រូវបានបិទបញ្ចប់។

អាកាសធាតុត្រជាក់ខ្លាំងនៅអឺរ៉ុបភាគខាងជើង បានជំរុញឱ្យតម្លៃឧស្ម័នធម្មជាតិហក់ឡើងស្រឺតៗកាលពីថ្ងៃ២ ខែមករា ខណៈដែលសហភាពអឺរ៉ុប បានបាត់បង់ដល់ទៅប្រមាណ៥%នៃការនាំចូលឧស្ម័នធម្មជាតិរបស់ខ្លួន នៅពេលដែលការផ្គត់ផ្គង់របស់រុស្ស៊ីឆ្លងតាមប្រទេសអ៊ុយក្រែន ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១ ខែមករា ដើមឆ្នាំ២០២៥ បន្ទាប់ពីកិច្ចព្រមព្រៀងបញ្ចូនឧស្ម័នឆ្លងកាត់ប្រទេសអ៊ុយក្រែនបានផុតកំណត់ ជាហេតុបង្កឱ្យមានការព្រួយបារម្ភខ្លាចឧស្ម័នបម្រុងរបស់សហភាពអឺរ៉ុបធ្លាក់ចុះកាន់តែឆាប់រហ័ស។

ទិន្នន័យផ្លូវការបានបង្ហាញថា ឧស្ម័នបម្រុងរបស់សហភាពអឺរ៉ុបបានធ្លាក់ចុះមកនៅត្រឹមប្រមាណ៧៥%ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះក្នុងល្បឿនលឿនបំផុតចាប់តាំងពីឆ្នាំ២០២១ មក ដោយសារតែអាកាសធាតុត្រជាក់ខ្លាំងនៅអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដែលធ្វើឱ្យការប្រើប្រាស់ឧស្ម័នធម្មជាតិកើនឡើងខ្លាំងជាងធម្មតា។

យោងតាមអង្គការហេដ្ឋារចនាសម្ព័ន្ធឧស្ម័នអឺរ៉ុបបានឱ្យដឹងថា បរិមាណស្តុកទុកឧស្ម័នរបស់សហភាពអឺរ៉ុប បានថយចុះរហូតដល់ទៅប្រមាណ១៩% ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤មក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កម្ពុជា រកចំណូលបានជិត២៨លានដុល្លារពីការនាំចេញផ្លែមៀន ខណៈមន្ត្រីរំពឹងការនាំចេញនឹងកើនឡើងថែមទៀតនៅឆ្នាំនេះ

ទីផ្សារនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានបង្ហាញលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងនៅ១១ខែ ឆ្ន…

អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងគម្រោងស្ថាបត្យកម្មដ៏ធំ និងមានឥទ្ធិពលបំផុតទាំង១១លើពិភពលោកនៅឆ្នាំ២០២៥

អាកាសយានដ្ឋានអន្តរជាតិតេជោស្ថិតក្នុងគម្រោងស្ថាបត្យកម្មដ៏ធំ និងមានឥទ្ធិពលបំផុតនៅលើពិភពលោកទាំង១១នៅឆ្នាំ២០២៥នេះ។ នេះបើយោតាមការចុះផ្សាយរបស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ