កូវីដ១៩នៅឥណ្ឌា

ប្រទេសធំៗកាន់តែច្រើនសន្យាផ្តល់ជំនួយដល់ឥណ្ឌាប្រយុទ្ធនឹងព្យុះកូវីដ-១៩


ករណីវិជ្ជមានកូវីដ-១៩នៅប្រទេសឥណ្ឌា បន្តកើនឡើងមិនស្រាកស្រាន្ដនោះទេ ដោយបំបែកកំណត់ត្រាច្រើនបំផុតប្រចាំថ្ងៃ សម្រាប់រយៈពេល៥ថ្ងៃជាប់ៗគ្នាមកហើយ ដោយគិតត្រឹមថ្ងៃច័ន្ទម្សិលមិញ មានអ្នកឆ្លងដល់ទៅជាង ៣៥ម៉ឺនាក់ ស្លាប់ជិត៣ពាន់នាក់ ស្របពេលដែលប្រទេសក្បែរខាងឥណ្ឌាក៏ដូចជាសម្ព័ន្ធមិត្តជាច្រើនទៀត បានសន្យាថា នឹងជួយឥណ្ឌាប្រឆាំងនឹងរលកកូវីដ-១៩លើកនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កម្មការនៅឥណ្ឌា កំពុងជញ្ជូនបំពុងអុកស៊ីហ្សែនដែលជាតម្រូវការសំខាន់ ចេញទៅតាមមន្ទីរពេទ្យ។ រូបភាព Reuters
ដោយ

មន្ទីរពេទ្យក្នុងរដ្ឋធានីញូដេលី និងតំបន់ជាច្រើនទៀតហាក់ទប់លែងជាប់ហើយ ដោយក្រុមគ្រូពេទ្យបានចេញសេចក្តីជូនដំណឹងបន្ទាន់ដោយនិយាយថា ពួកគេមិនអាចទ្រាំទ្រនឹងអ្នកជំងឺដ៏ច្រើនលើសលុបបានទៀតទេ ព្រោះគ្មានលទ្ធភាពក្នុងការព្យាបាល បូករួមនឹងកង្វះខាត គ្រែ និងអុកស៊ីហ្សែនដ៏ច្រើនលើសលុប។

នៅក្នុងទីក្រុងមួយចំនួន ដែលរងគ្រោះខ្លាំង រួមមានរដ្ឋធានីញូវដេលីជាដើម សាកសពអ្នកដែលស្លាប់ដោយសារកូវីដ-១៩ មិនត្រូវបានគេបូជានៅតាមកន្លែងសមរម្យនោះទេ ដោយសពត្រូវបានដុតនៅតាមដីវាលទំនេរ បន្តបន្ទាប់គ្នាប៉ុណ្ណោះ សពខ្លះត្រូវដាក់តម្រួតលើគ្នា ដើម្បីបូជាថែមទៀតផង។

ដោយមើលឃើញពីស្ថានការណ៍យ៉ាប់យ៉ឺនកាន់តែខ្លាំងបែបនេះ រដ្ឋាភិបាលអាមេរិក រួមជាមួយនឹងប្រទេសជាច្រើនទៀត ដូចជា អូស្រ្តាលី ចិន អាល្លឺម៉ង់ បារាំង ប៉ាគីស្ថាន អារ៉ាប់រួម សិង្ហបុរី អង់គ្លេស ដែលមានខ្លះជាសម្ព័ន្ធមិត្តរបស់ឥណ្ឌា ខ្លះទៀតក៏ជាដៃគូប្រកួតប្រជែងនឹងឥណ្ឌាផងនោះ បានបែរមកពួតដៃគ្នាប្រកាសថា ខ្លួននឹងគាំទ្រដល់រដ្ឋាភិបាល និងបុគ្គលិកសុខាភិបាលឥណ្ឌា ក្នុងការទប់ទល់នឹងវិបត្តិមេរោគឆ្លងក៏កាចសាហាវជាសកលមួយនេះ។ នេះយោងតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters ដដែល។

ប្រទេសដែលបានរៀបរាប់ខាងលើ សុទ្ធតែបានសន្យាថា ខ្លួននឹងជួយផ្តល់សម្ភារ និងបរិក្ខារពេទ្យ ជាពិសេសគ្រែ បំពុងអ៊ុកស៊ីហ្សែន ឧបករណ៍ផលិតអ៊ុកស៊ីហ្សែន និងម៉ាស៊ីនជំនួយដង្ហើម ដែលកំពុងខ្វះខាតខ្លាំងទៅឲ្យឥណ្ឌា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងរលកឆ្លងលើកនេះ។ គួរបញ្ជាក់ថា មានប្រទេសមួយចំនួនបានផ្តើមដឹកជញ្ជូនជំនួយនានា តាមលទ្ធភាពរបស់ខ្លួន ទៅឲ្យឥណ្ឌារួចហើយ ដោយគេរំពឹងថាវានឹងទៅដល់ឥណ្ឌាក្នុងសប្តាហ៍នេះ។

គួរជម្រាបថា រដ្ឋាភិបាលឥណ្ឌាកាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុន បានសម្រេចពន្យារពេលបិទខ្ទប់រដ្ឋធានីញូដេលីបន្តមួយសប្តាហ៍ទៀត ក្រោយពីបានបិទខ្ទប់អស់មួយសប្តាហ៍មកហើយប៉ុន្តែស្ថានការណ៍មិនបានធូរស្រាល។

សូមបញ្ជាក់ថា ឥណ្ឌាជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី២ក្នុងលោក ជាមួយនឹងចំនួនប្រមាណ ១ពាន់៣រយលាននាក់ ហើយឥណ្ឌាក៏ជាប្រទេសដែលរងគ្រោះខ្លាំងលំដាប់ទី២ដូចគ្នាដោយសារកូវីដ-១៩ បន្ទាប់ពីអាមេរិក។ គិតមកត្រឹមថ្ងៃច័ន្ទសប្តាហ៍នេះ ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩សរុប លើសចំនួនប្រជាជនរបស់កម្ពុជាមួយប្រទេសទៅទៀត ពោលគឺមានដល់ជាង ១៧លាននាក់ទៅហើយ ស្របពេលដែលអ្នកស្លាប់សរុបមានជិត ២០ម៉ឺននាក់៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចវៀតណាមនឹងនៅតែកើនខ្ពស់នៅឆ្នាំនេះ ខណៈកម្ពុជា និងថៃ ត្រូវរំពឹងមានទាបជាងការព្យាករ

ព័ត៌មាន
ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសក្បែរខាងដូចជា កម្ពុជា និងថៃជាដើម កំពុងបង្ហាញសញ្ញាថមថយកំណើនទាបជាងការព្យាករនោះ ប្រទេសវៀតណាម ត្រូវបានស្ថាប័នជ…

ពលរដ្ឋអាមេរិកកាំងរាប់លាននាក់ មិនទទួលការចាក់វ៉ាក់សាំងដូសទី២ទេ! ហេតុអ្វី?

ព័ត៌មាន
ស្របពេលដែលរដ្ឋាភិបាលអាមេរិក បាននិងកំពុងញាប់ដៃញាប់ជើងក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋរបស់ខ្លួន ឲ្យបានដល់៧០% នៅត្រឹមខែកក្កដាខាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ