វ៉ាក់សាំងកូវីដ-១៩

វៀតណាមកំពុងតាមចរចានាំយកបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ-១៩ សម្រាប់មក​ផលិតក្នុងស្រុក


ប្រទេសវៀតណាម កំពុងស្វែងរកការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបែប mRNA សម្រាប់យកមកអនុវត្តប្រើប្រាស់ក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីការផ្គត់ផ្គង់វ៉ាក់សាំងនៅវៀតណាមកំពុងជួបបញ្ហារហូតដល់ចុងឆ្នាំនេះ។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
វៀតណាមកំពុងតាមចរចានាំយកបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ-១៩ សម្រាប់ផលិតក្នុងស្រុក
ដោយ

បច្ចេកវិទ្យាផលិតវ៉ាក់សាំង mRNA ​​នេះ គឺដូចទៅនឹងបច្ចេកវិទ្យា​ផលិត​វ៉ាក់សាំងរបស់​ Pfizer ដែលត្រូវបាន​​អភិវឌ្ឍ​ឡើង​រួមគ្នា​ដោយក្រុមហ៊ុន ​BioNTech របស់អាល្លឺម៉ង់ និងក្រុមហ៊ុន Pfizer របស់អាមេរិកដែរ។

ភ្នាក់ងារព័ត៌មាន​វៀតណាម​ VNA បានបញ្ជាក់ដែរថា ដោយសារតែ​បច្ចុប្បន្ន​ការផ្គត់ផ្គង់វ៉ាក់សាំង​នៅវៀតណាម​នៅមានកម្រិត ពិសេស​គឺ​ស្ថានភាពកូវីដ-១៩ កំពុង​បង្កហានិភ័យ​ប្រឈម​កាន់តែខ្លាំងនោះ ក្រសួង​សុខាភិបាលវៀតណាម បាន​ជួបជាមួយនឹង​តំណាង​​អង្គការ​សុខភាព​ពិភពលោក​ ដើម្បី​ឲ្យជួយ​សម្របសម្រួលដល់​​​ការចរចានាំយក​​បច្ចេកវិទ្យា mRNA សម្រាប់​ការផលិតវ៉ាក់សាំង​នៅក្នុងប្រទេស​វៀតណាម​​ដោយផ្ទាល់។

ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បាន​រងនូវសម្ពាធកាន់តែ​ខ្លាំង ​ក្នុងការផ្ដល់​​បន្ដនូវ​​ប៉ាតង់​របស់ពួកគេ ​ដើម្បីជួយ​ដល់​ប្រទេស​ក្រីក្រ​អាច​ទទួលបាន​វ៉ាក់សាំង។ ក្រុមហ៊ុន អាល្លឺម៉ង់ BioNTech និង​ក្រុមហ៊ុន​ផលិតវ៉ាក់សាំងផ្សេងៗទៀត បាន​និយាយថា ពួកគេ​បាន​ផ្ទេរ​ចំណេះដឹង​​ផលិតកម្មសំខាន់ៗ​ ទៅកាន់​ប្រទេស​ផ្សេងៗ​​ក្នុងពិភពលោក សំដៅដល់​ការពន្លឿន​​ការ​ផលិតវ៉ាក់សាំង និងចែកចាយ​​ទៅកាន់ប្រទេស​ឲ្យបាន​កាន់តែច្រើន។ យ៉ាងណាមិញ ថ្មីៗនេះ ក្រុមហ៊ុន BioNTech ក៏បាន​ប្រកាស​ពីផែនការ​បង្កើត​មជ្ឈមណ្ឌល​​តំបន់​ ​ និងរោងចក្រ​​ផលិតវ៉ាក់សាំង​របស់ខ្លួន ​នៅក្នុងប្រទេស​​សិង្ហបុរីផងដែរ។

ប្រទេសវៀតណាម​មាន​បំណង​នឹង​ចាក់វ៉ាក់សាំង AstraZeneca ជិត​​១លានដូស ជូនដល់ពលរដ្ឋ​របស់ខ្លួន ឲ្យបាន​នៅត្រឹម​ថ្ងៃ ១៥ខែឧសភា ដែលវ៉ាក់សាំងទាំងនេះ បានមកពី​កម្មវិធី Covax របស់​អង្គការសុខភាពពិភពលោក។ យ៉ាងណាមិញ នៅចុងឆ្នាំនេះ វៀតណាម​រំពឹងថា​នឹងទទួលបាន​វ៉ាក់សាំង​បន្ថែមទៀ​ត​ពី Covax តែវាមិនគ្រប់គ្រាន់​សម្រាប់​ការចាក់ជូន​ពលរដ្ឋ​របស់ខ្លួន​នោះទេ។

សូមបញ្ជាក់ថា ប្រទេសវៀតណាម មួយកន្លងទៅនេះ ត្រូវបានគេមើលឃើញថា ជាប្រទេសមួយដែលមានការ​គ្រប់គ្រង​កូវីដ-១៩​បានល្អ​ជាងគេ​បើធៀបនឹងប្រទេស​ក្នុងតំបន់​ផ្សេងទៀត។ ប៉ុន្ដែ នៅប៉ុន្មាន​ថ្ងៃចុងក្រោយនេះ ការផ្ទុះឆ្លង​ក្នុងសហគមន៍​នៅវៀតណាម​ចាប់ផ្ដើម​កម្រើក​ឡើងជាថ្មីទៀតហើយ ដែលបង្ក​ជាក្ដីបារម្ភ​យ៉ាងខ្លាំង។ ជាក់ស្ដែង កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ វៀតណាម​រកឃើញ​អ្នកឆ្លង​ថ្មីដល់ទៅជាងជាង​១០០នាក់ ដែលជាករណីឆ្លង​ប្រចាំថ្ងៃច្រើនបំផុត​មិនធ្លាប់មាន​តាំងពីមាន​ផ្ទុះកូវីដ-១៩​នៅក្នុងប្រទេសនេះមក។ សរុបចំនួនអ្នកឆ្លង​កូវីដ-១៩​នៅវៀតណាម​​គិតមកទល់​ពេលនេះ មានជាង​៣ពាន់​៥រយនាក់ហើយ ខណៈអ្នកស្លាប់​មាន​​៣៥នាក់៕ ​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការបើកផ្សារធំៗនៅរាជធានីភ្នំពេញឡើងវិញ គឺមានភាគរយតិចណាស់ ខណៈការបិទខ្ទប់តំបន់មួយចំនួននៅតែបន្ដ

ព័ត៌មាន
ការបើកផ្សារលក់ដូរធំៗនៅរាជធានីភ្នំពេញឡើងវិញនោះ ត្រូវបានមន្ត្រីសាលារាជធានីអះអាងថា គឺមានភាគរយតិចណាស់ ដ្បិតថាបច្ចុប្បន្នស្ថានភាពកូវីដ-១៩ ហ…

ថៃនៅសល់ថវិកា១០ ពាន់លានដុល្លារទៀត ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ រហូតដល់ដំណាច់ខែកញ្ញា

ព័ត៌មាន
រាជរដ្ឋាភិបាលថៃនៅសល់ថវិកាប្រមាណជិត១០ពាន់លានដុល្លារទៀតប៉ុណ្ណោះ ដើម្បីទុកប្រើប្រាស់ទប់ទល់នឹងវិបត្តិកូវីដ-១៩ រហូតដល់ដំណាច់ខែកញ្ញាខាងមុខន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ