វិស័យពាណិជ្ជកម្ម

ការនាំចេញទំនិញរបស់កម្ពុជា ទៅអាម៉េរិក នៅតែរក្សាបានកំណើនជាង២២% ទោះកម្ពុជា រងសម្ពាធពន្ធបដិការ


ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយសារឥទ្ធិពលនៃសម្ពាធពន្ធរបស់សហរដ្ឋអាម៉េរិក យ៉ាងណាក្តី ប៉ុន្តែការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅតែរក្សាបានកំណើនវិជ្ជមាននៅ៤ខែ ឆ្នាំ២០២៥ នេះ ដោយសម្រេចបានជាង៩ពាន់លានដុល្លារ កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ កម្ពុជា នាំចេញទំនិញទៅកាន់ទីផ្សារអាម៉េរិក មានជាង៣ពាន់លានដុល្លារ កើនឡើងជាង២២% ខណៈការនាំចេញទៅទីផ្សារចិន សម្រេចបានជាង៤៧០លានដុល្លារធ្លាក់ចុះជិត២%។
វិស័យពាណិជ្ជកម្ម
ដោយ

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសនានា រួមទាំងសហរដ្ឋអាម៉េរិក នៅតែរក្សាបានកំណើនវិជ្ជមាន ទោះបីសេដ្ឋកិច្ចពិភពស្ថិតក្នុងភាពមិនប្រាកដប្រជាក៏ដោយ។ តែយ៉ាងណាអ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ក៏អាចប្រឈមនឹងហានិភ័យ ដែលបង្កឡើងដោយភាពមិនច្បាស់លាស់នៃរបាំងពន្ធគយរបស់សហរដ្ឋអាម៉េរិក ផងដែរ។ ទន្ទឹមនឹងការនាំចេញទៅអាម៉េរិក រក្សាបានកំណើន២២% នៅ៤ខែ ឆ្នាំនេះ ការនាំចេញទៅចិន បានធ្លាក់ចុះជិត២% នៅក្នុងរយៈពេលដូចគ្នានេះ ដោយការធ្លាក់ចុះនេះត្រូវបានលោកបណ្ឌិត គី សេរីវឌ្ឍន៍ វាយតម្លៃថា អាចដោយសារទំនិញចិន កំពុងជួបវិបត្តិនាំចេញ ដែលជំរុញឱ្យតម្រូវការនាំចូលទំនិញពីកម្ពុជា មានការធ្លាក់ចុះ។

​ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានចាត់ទុកកំណើននាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ស្របពេលកម្ពុជា កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៃការដាក់របាំងពន្ធគយរបស់អាម៉េរិកនេះ វាជាជោគជ័យមួយរបស់កម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ។ យ៉ាងណាមិញលោកជឿជាក់ថា ប្រសិនបើការនាំចេញទំនិញរបស់កម្ពុជា ទៅចិន នៅតែបន្តធ្លាក់ចុះ ហើយការចរចាបញ្ចុះពន្ធបដិការជាមួយអាម៉េរិក មិនទទួលបានលទ្ធផលល្អ នោះវាអាចជាបញ្ហាប្រឈមសម្រាប់កម្ពុជា ក្នុងការសម្រេចកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីរក្សាបានកំណើនវិជ្ជមានក្នុងការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក កម្ពុជាចាំបាច់ចរចាបញ្ចុះពន្ធបដិការជាមួយអាម៉េរិក ឱ្យបាន និងត្រូវពង្រីកការនាំចេញទៅកាន់ទីផ្សារចិន និងប្រទេសផ្សេងទៀត។

​បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល៤ខែកន្លងមកនេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសដៃគូសម្រេចបានជាង៩ពាន់លានដុល្លារ កើនឡើងជាង១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក សម្រេចបានជាង៣ពាន់លានដុល្លារ កើនឡើងជាង២២% ខណៈការនាំចេញទៅចិន មានជាង៤៧០លានដុល្លារ ធ្លាក់ចុះជិត២%៕




អត្ថបទបន្ទាប់


ទុរេនមានតម្លៃថោកៗរបស់ប្រទេសជិតខាងនៅតែត្រូវបានលួចនាំចូលមកកាន់ទីផ្សារកម្ពុជា តាមច្រករបៀងតូចៗ

ក្រោយប្រទេសចិន ដែលជាអ្នកនាំចូលទុរេនធំជាងគេនៅអាស៊ី រឹតបន្តឹងលើការត្រួតពិនិត្យរកសារធាតុម្យ៉ាង ដែលអាចបង្កឱ្យកើតជំងឺមហារីកលើទុរេននាំចូលពី…

ជំហ៊ានជើងទី១នៃលទ្ធផលការចរចា អាម៉េរិក និងចិន ព្រមព្រៀងកាត់បន្ថយពន្ធបដិការ១១៥% រៀងៗខ្លួន សម្រាប់រយៈពេល៩០ថ្ងៃ

សហរដ្ឋអាម៉េរិក និងចិន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយនៅថ្ងៃចន្ទ សប្តាហ៍នេះ ដោយបានព្រមព្រៀងកាត់បន្ថយពន្ធបដិការ១១៥% រៀងៗខ្លួន សម្រាប់រយៈព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ