ក្រុមប្រទេស G7

ក្រុមប្រទេស G7 ប្តេជ្ញាធានាស្ថិរភាពហិរញ្ញវត្ថុ បន្ទាប់ពីការបរាជ័យរបស់ធនាគារធំៗនៅអាមេរិក


ថ្នាក់ដឹកនាំហិរញ្ញវត្ថុនៃក្រុមប្រទេសជឿនលឿនទាំង ៧ (G7) បានប្តេជ្ញាចិត្តកាលពីថ្ងៃសៅរ៍ថា ពួកគេនឹងចាត់វិធានការសមស្របដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុឱ្យបាន។ ការប្ដេជ្ញានេះធ្វើឡើងបន្ទាប់ពីការរំលំធនាគារនៅសហរដ្ឋអាមេរិកបានបង្កការព្រួយបារម្ភពីផលប៉ះពាល់នៃការរាលដាលបរាជ័យនេះ។ ក្រុមប្រទេសទាំង ៧ បានអះអាងថា មកដល់ពេលនេះប្រព័ន្ធហិរញ្ញវត្ថុនៅតែមានភាពរឹងមាំនៅឡើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានក្យូដូ។
ក្រុមប្រទេស G7 ប្តេជ្ញាធានាស្ថិរភាពហិរញ្ញវត្ថុ បន្ទាប់ពីការបរាជ័យរបស់ធនាគារធំៗនៅអាមេរិក

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលចេញក្រោយកិច្ចប្រជុំរយៈពេល៣ថ្ងៃនៅទីក្រុងនីហ្គាតា ប្រទេសជប៉ុន ក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង ៧ នៅលើពិភពលោក បានគូសបញ្ជាក់ពីតម្រូវការដើម្បីដោះស្រាយ«ចន្លោះប្រហោងផ្នែកទិន្នន័យ ផ្នែកត្រួតពិនិត្យ និងផ្នែកបទប្បញ្ញត្តិ» នៅក្នុងប្រព័ន្ធធនាគារ បន្ទាប់ពីពួកគេបានថ្លឹងថ្លែងពីហានិភ័យនៃការប្រើប្រាស់យ៉ាងទូលំទូលាយនូវកម្មវិធីផ្ញើសារ និងសេវាធនាគារអនឡាញ ដែលត្រូវបានបន្ទោសថាជាមូលហេតុនៃការរំលំធនាគារ។

ក្រុមជី៧ក៏បាននិយាយដែរថា ខ្លួននឹងធ្វើការសំដៅចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំជាមួយប្រទេសកំពុងអភិវឌ្ឍន៍នៅចុងឆ្នាំនេះ ដែលទំនងជាចង់ទប់ទល់នឹងប្រទេសចិនដែលមិនមែនជាសមាជិករបស់ក្រុមជី៧ជាមុនតែម្ដង។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា ពួកគេនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរត្រួតពិនិត្យនិងនិយតកម្ម ដើម្បីតាមដានការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការសមស្រប ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ និងភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុសកល។

កិច្ចប្រជុំក្រោមការចាត់ចែងរបស់ប្រទេសជប៉ុននោះបានធ្វើឡើងនៅចំពេលមានបញ្ហាធនាគារ និងបំណុល ដែលបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ ធនាគារអឺរ៉ុប ក្រេឌីត ស្វីស បានរងគ្រោះពីការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុនរបស់ខ្លួន ដោយសារតែភាពចលាចលនៃវិស័យធនាគារ រហូតធ្វើឱ្យធនាគារ យូប៊ីអេស ជាគូប្រជែង បានទិញយកធនាគារអឺរ៉ុបនេះតែម្ដង។

អលទ្ធភាពសងបំណុលរបស់សហរដ្ឋអាមេរិកដែលអាចកើតមាន បានបន្ថែមការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅពេលដែលមានការជាប់គាំងនយោបាយជុំវិញការដំឡើងកម្រិតបំណុលអតិបរមានរបស់ប្រទេសនេះ។

កិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុនោះស្ថិតនៅក្នុងចំណោមកិច្ចប្រជុំចុងក្រោយក្នុងដំណើរឆ្ពោះទៅរកកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង ៧ ដែលនឹងត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នៅសប្តាហ៍នេះ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក ស៊ូនិឈិ ស៊ូហ្ស៊ូគិ បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយទេសាភិបាលធនាគារកណ្តាលជប៉ុន លោក កាហ្សូ អ៊ូដា ថាការរួបរួមគ្នារបស់ក្រុមប្រទេសទាំងនេះគឺកាន់តែរឹងមាំក្នុងការដោះស្រាយបញ្ហាពិភពលោក។ លោក ស៊ូនិឈិ ស៊ូហ្ស៊ូគិ បានបន្ថែមថា ក្រុមជី៧នៅតែមានការប្រុងប្រយ័ត្នចំពោះហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុ។

សូមរំលឹកថា ក្រុមជី៧រួមមានប្រទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បូករួមទាំងសហភាពអឺរ៉ុប៕




អត្ថបទបន្ទាប់


វៀតណាមបង្កើតបានពូជពោតផ្អែមមួយប្រភេទ ដែលអាចទទួលទានឆៅបាន

ព័ត៌មាន
ក្រុមអ្នកវិទ្យាសាស្ត្រវៀតណាមមួយក្រុម បានស្រាវជ្រាវ និងបង្កាត់បានពូជពោតផ្អែមមួយប្រភេទ ដែលគេអាចទទួលឆៅបាន ដោយមិនចាំបាច់ចម្អិន ឬកែច្នៃនោះឡើយ។…

ក្រុមជ័យលាភីបីក្រុមបានឈ្នះរង្វាន់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី HEINEKEN SUSTAINATHON របស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ព័ត៌មាន
ក្រុមជ័យលាភីចំនួនបីក្រុមបានធ្វើបទបង្ហាញគំនិតច្នៃប្រឌិតចុង ក្រោយរបស់ខ្លួនអំពីរបៀបពិសាក្នុងកម្រិតសមល្មម និងលើកកម្ពស់ការពិសាដោយការទទួលខុសត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ