កម្ពុជា

ក្រសួងប្រៃសណីយ៍នឹងដំឡើងបង្គោលអង់តែនចំនួន១០០បន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពសេវានៅតាមតំបន់ទេសចរណ៍


ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងដំឡើងអង់តែនចំនួន១០០ បន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពសេវានៅតាមតំបន់គោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។ គម្រោងដំឡើងបង្គោលអង់តែនបន្ថែមនេះ ធ្វើឡើងក្រោយពេល ប្រមុខរាជរដ្ឋាភិបាលប្រាប់ឲ្យក្រុមហ៊ុនសេវាទូរសព្ទបង្កើនគុណភាពសេវានៅតាមតំបន់នានា ពិសេសតំបន់ទេសចរណ៍។
ក្រសួងប្រៃសណីយ៍នឹងដំឡើងបង្គោលអង់តែនចំនួន១០០បន្ថែមទៀត
ដោយ

អ្នកជំនាញក្នុងវិស័យទេសចរណ៍ជឿជាក់ថា តាមរយៈគម្រោងនេះវានឹងជួយបង្កើនភាពទាក់ទាញមួយកម្រិតទៀតសម្រាប់វិស័យទេសចរណ៍ ជាពិសេសទេសចរណ៍បែបសហគមន៍ និងនៅតំបន់ដាច់ស្រយា​ល។ លើសពីនេះវាក៏រួមចំណែកជួយបម្រើឲ្យការផ្សព្វផ្សាយតំបន់ទេសចរណ៍និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ជំរុញឲ្យក្រុមហ៊ុន​បម្រើសេវាទូរសព្ទបង្កើន​គុណភាពសេវារបស់ខ្លួនទាំងនៅជនបទ​ និងទីប្រជុំជនមិនបានប៉ុន្មានម៉ោងផង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងមួយស្តីការសាងសង់ស្ថានីយអង់តែនចំនួន១០០ ដើម្បីលើកកម្ពស់គុណភាពសេវានៅតាមគោ​លដៅទេសចរណ៍អាទិភាព​ និងតំបន់ទេសចរណ៍ដាច់ស្រយាល។ ការដំឡើងអង់តែននេះ គឺដើម្បីបង្កើនភាពទាក់សម្រាប់វិស័យទេសចរណ៍ និងជួយសម្រួលដល់ការប្រើសេវាទូរសព្ទ និងអ៊ិនធឺណិតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្រុមអ្នកជំនាញទេសចរណ៍សុទ្ធតែបានបង្ហាញពីក្តីរំពឹងខ្ពស់ចំពោះគម្រោងនេះ ក្នុងការធ្វើឲ្យប្រសើរឡើងនៃវិស័យទេសចរណ៍កម្ពុជា។ ពួកគាត់ជឿជាក់ថា តាមរយៈគម្រោងនេះវានឹងជួយធ្វើឲ្យតំបន់ទេសចរណ៍ធម្មជាតិ និងបែបសហគមន៍កាន់តែមានភាពទា​ក់ទាញមួយកម្រិតទៀត។ លើសពីនេះការសាងសង់ស្ថានីយអង់តែននេះ ក៏ជាផ្នែកមួយបម្រើឲ្យការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានារបស់កម្ពុជា ក៏ដូចជាជួយក្នុងការប្រកបអាជីវកម្មនានារបស់ប្រជាពលរដ្ឋផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ការសាងសង់ស្ថានីយអង់តែនចំនួន១០០នេះ ដោយប្រើប្រាស់ថវិការបស់មូលនិធិកាតព្វកិច្ចសេវាសកល និងការសហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរសព្ទចល័ត។ ការសាងសង់ស្ថានីយអង់តែនបន្ថែមនេះគឺស្របនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានក្រុមការងារពង្រឹងគុណភាពសេវានៅតាម​តំបន់ចំនួន៥នៅទូទាំងប្រទេស និងក្រុមការងារចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ដើម្បីជំរុញកាតព្វកិច្ចរបស់ប្រតិបត្តិករក្នុងការសាងសង់ស្ថានីយអង់តែនបន្ថែម សំដៅធ្វើឲ្យសេវាទូរគមនាគមន៍មានគុណភាព និងគ្របដណ្តប់ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕




អត្ថបទបន្ទាប់


ធនាគារជាតិគ្រោងដាក់ចេញលក្ខខណក្នុងការផ្តល់កម្ចី ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ

ព័ត៌មាន
ស្របពេលពិភពលោកកំពុងព្រួយបារម្ភ និងយកចិត្តទុកដាក់លើបញ្ហាការប្រែប្រួលអាកាសធាតុ ធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗបានរៀបចំវគ្គបណ្តុះបណ្តាលស្តី…

តើវិស័យធានារ៉ាប់រងកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ កំពុងប្រឈមបញ្ហាធំៗអ្វីខ្លះ?

ព័ត៌មាន
ក្រុមអ្នកជំនាញនៅក្នុងវិស័យធនារ៉ាប់រង បានកត់សម្គាល់ឃើញថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យធានារ៉ាប់រងនៅកម្ពុជា ហាក់កាន់តែបង្ហាញពីវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ