សមាជិកសភារបស់គណបក្សប្រជាធិបតេយ្យ

តើមានកត្តាអ្វីជំរុញឱ្យសមាជិកសភារបស់គណបក្សប្រជាធិបតេយ្យស្នើឱ្យបណ្តេញលោក អេឡិន ម៉ាស ចេញពីតំណែង?


សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យមួយចំនួនបានបង្ហាញការមិនពេញចិត្តនិងស្នើឱ្យរដ្ឋាភិបាលសហព័ន្ធបណ្តេញកំពូលមហាសេដ្ឋី អេឡិន ម៉ាស ចេញពីតំណែងនៅក្នុងស្ថាប័នមួយដែលបង្កើតឡើងដោយលោក ដូណាល់ ត្រាំ។ ការស្នើបែបនេះធ្វើឡើងក្រោយពួកគេមើលឃើញថា លោក ម៉ាស និងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) របស់លោកបានប្រឹងប្រែងកែលម្អការដឹកនាំរបស់រដ្ឋាភិបាលសហព័ន្ធ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Fox8។
សមាជិកសភារបស់គណបក្សប្រជាធិបតេយ្យ
ដោយ

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសភ្លាមៗបន្ទាប់ពីលោកបានជាប់ឆ្នោតថា លោក អេឡិន ម៉ាស នឹងដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ដើម្បីពិនិត្យមើលហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសហព័ន្ធ។ តាំងពីលោក ត្រាំ បានឡើងកាន់តំណែងជាថ្មីមក នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលបានទទួលសិទ្ធិចូលទៅប្រើប្រព័ន្ធទូទាត់របស់រដ្ឋាភិបាល ព្យាយាមបិទទីភ្នាក់ងារជំនួយសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ និងជំរុញឱ្យកាត់បន្ថយចំនួនបុគ្គលិកសហព័ន្ធទៀតផង។

សមាជិកគណៈកម្មការអភិវឌ្ឍន៍ក្នុងសភាខាងគណបក្សប្រជាធិបតេយ្យលោក ក្រេក ខាសា (Greg Casar) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោក ម៉ាស នឹងយកប្រាក់ចេញពីសាលារៀន កម្មវិធីថែទាំសុខភាព សន្តិសុខសង្គម និងកម្មវិធីផ្សេងៗទៀត។ ដូច្នេះហើយលោកបាននិយាយក្នុងសំឡេងតែមួយជាមួយនឹងសមាជិកមួយចំនួនទៀតថា វាដល់ពេលហើយដែលត្រូវបណ្ដេញលោក ម៉ាស ចេញពីតំណែងនេះ។

សមាជិកសភាម្នាក់ទៀតលោក ជេសឹស ឈុយ ហ្កាស៊ី (Jesús “Chuy” García) បាននិយាយថា បុរសដែលមានជាងគេបំផុតនៅលើភពផែនដីនេះកំពុងចូលរួមក្នុងការដណ្តើមអំណាចខុសច្បាប់ទូទាំងរដ្ឋាភិបាលរបស់ពួកគេហើយ ខណៈដែលសមាជិកគណកម្មាធិការនេះមួយចំនួននិយាយថា កិច្ចខិតខំរបស់នាយកដ្ឋាន DOGE មិនស្របតាមរដ្ឋធម្មនុញ្ញ និងមានគ្រោះថ្នាក់។

សមាជិកសភាទាំងនេះបាននិយាយថា គម្រោងការឯកជនភាវូបនីយកម្មសម្រាប់ទីភ្នាក់ងារនេះនឹងធ្វើឱ្យមនុស្សមានគ្រោះថ្នាក់ ព្រោះថា ការកាត់បន្ថយអ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងសេវាកម្មស៊ីវិលអាជីព និងកម្មវិធីមូលដ្ឋានផ្សេងទៀតសម្រាប់មន្ត្រីរដ្ឋការ គឺជាការធ្វើឱ្យបាត់បង់ជីវិត។ ដូច្នេះហើយគណៈកម្មការនេះបាននិយាយថា ពួកគេគ្រោងនឹងតតាំងប្រឆាំងនឹងលោក ម៉ាស តាមផ្លូវតុលាការ តាមផ្លូវមហាជន និងតាមផ្លូវសភាផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


Vietjet និង OpenAirlines ចាប់ដៃគូដើម្បីបង្កើនប្រសិទ្ធភាពប្រើប្រាស់ឥន្ធនៈក្នុងការហោះហើរ ដោយប្រើបច្ចេកវិទ្យា AI

(ភ្នំពេញ ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥) - ក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet របស់វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ…

ការមិនសហការផ្តល់ទីតាំង បានក្លាយជាឧបសគ្គមួយសម្រាប់ការសាងសង់បង្គោលអង់តែនថ្មីៗនៅកម្ពុជា

ការសាងសង់ស្ថានីយអង់តែនទូរសព្ទថ្មីៗបន្ថែមទៀតនៅកម្ពុជាកំពុងជួបបញ្ហាប្រឈមមួយចំនួនដោយសារខ្វះកិច្ចសហការពីពលរដ្ឋមួយចំនួនក្នុងការផ្តល់ទីតាំង និ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ