សភាម៉ាឡេស៊ី

សមាជិកសភាម៉ាឡេស៊ី ស្នើឱ្យរដ្ឋកំណត់ឱ្យមានប្រាក់ខែទី១៣ ដើម្បីជួយឱ្យពលរដ្ឋមានលុយបន្ថែមសម្រាប់វិនិយោគ


ប្រាក់ខែទី១៣ ជាអ្វីដែលកម្មករនិយោជិតគ្រប់រូបប្រាថ្នាចង់បាន ព្រោះវាជាការលើកទឹកចិត្តដ៏ល្អបំផុតសម្រាប់ការខិតខំប្រឹងធ្វើការមួយឆ្នាំពេញរបស់ពួកគេ ហើយដើម្បីជួយពលរដ្ឋបង្កើនប្រាក់ចំណូលឱ្យពួកគេមានប្រាក់បន្ថែមនៅរៀងរាល់ចុងឆ្នាំ សម្រាប់ការវិនិយោគ។ ជាមួយគ្នានេះ សមាជិកសភាម៉ាឡេស៊ី១រូប បានស្នើឱ្យរដ្ឋកំណត់ឱ្យមានប្រាក់ខែទី១៣នេះ សម្រាប់កម្មករនិយោជិតទូទៅទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
សភាម៉ាឡេស៊ី
ដោយ

សមាជិកសភាម៉ាឡេស៊ី លោក ស៊ីម ហ្ស៊ី ហ្ស៊ីន (Sim Tze Tzin) បានថ្លែងទៅកាន់សភាកាលពីថ្ងៃទី២២ ខែតុលា ថា រដ្ឋគួរតែកំណត់ឱ្យមានប្រាក់ខែទី១៣ ដែលអនុញ្ញាតឱ្យកម្មករនិយោជិតទទួលបានប្រាក់ខែ២ខែឌុបនៅរៀងរាល់ចុងខែធ្នូ។ ប្រាក់ខែបន្ថែមនេះ កម្មករនិយោជិតអាចយកទៅប្រើប្រាស់សម្រាប់ការវិនិយោគ និងការបង្កើនប្រាក់ចំណូលព្រមទាំងរ៉ាប់រងការចំណាយផ្សេងទៀតដូចជាការចំណាយលើការសិក្សាជាដើម។

សមាជិកសភារូបនេះបានលើកឡើងថា ក្នុងនាមជាពលរដ្ឋសាមញ្ញ ពួកគេពឹងផ្អែកតែលើប្រាក់ខែប៉ុណ្ណោះ គឺពួកគេគ្មានដើមទុនដើម្បីវិនិយោគ និងទទួលបានផលចំណេញនោះទេ។ ប្រាក់ខែរបស់ពួកគេ គឺចំណាយគ្មានសល់ ពោលគឺចំណាយ១០០% ទៅលើការរស់នៅប្រចាំថ្ងៃ។ ដូច្នេះកម្មករនិយោជិតទូទៅគ្មានលុយបន្ថែមសម្រាប់ការវិនិយោគនោះទេ។

សមាជិសភារូបនេះបានលើកឡើងថា លោកបានលើកសំណើប្រាក់ខែទី១៣នេះទៅកាន់បណ្ដាក្រុមហ៊ុនឯកជន និងរដ្ឋាភិបាលដើម្បីពិចារណារួចហើយ។ លោកបានធ្វើការកត់សម្គាល់ថា ប្រព័ន្ធប្រាក់ខែទី១៣ នេះត្រូវបានគេអនុម័តរួចហើយនៅក្នុងក្រុមហ៊ុនឯកជនមួយចំនួន ហើយថា ប្រព័ន្ធប្រាក់ខែទី១៣នេះមានជាទូទៅទៅហើយនៅក្នុងប្រទេសផ្សេងទៀត។

ដោយឡែក លោក ក៏បានស្នើឱ្យក្រសួងសុខាភិបាលជួយត្រួតពិនិត្យ និងគ្រប់គ្រងថ្លៃសេវាព្យាបាលឱ្យបានសមស្របនៅតាមមន្ទីរពេទ្យឯកជនផងដែរ ដើម្បីជួយសម្រាលបន្ទុករបស់ពលរដ្ឋ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើ IMF បានព្រមានយ៉ាងណាចំពោះស្ថានភាពទីផ្សារអចលនទ្រព្យរបស់ចិន?

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ស្ថានភាពទីផ្សារអចលនទ្រព្យនៅប្រទេសចិនអាចនឹងកាន់តែអាក្រក់ទៅៗ ខណៈដែលស្ថាប័ននេះ បានបន្ទា…

លោក ម៉ាស ដែលគាំទ្រលោក ត្រាំ និងលោក ប៊ីល ហ្កេត គាំទ្រលោកស្រី ហារីស កំពុងប្រជែងគ្នាផ្ដល់ថវិការាប់លានដុល្លារ ដើម្បីគាំទ្រយុទ្ធនាឃោសនាបោះឆ្នោត

មហាសេដ្ឋីបច្ចេកវិទ្យាពីររូប គឺលោក ប៊ីល ហ្កេត និងលោក អេឡិន ម៉ាស បានប្រជែងគ្នាផ្ដល់ប្រាក់ឧបត្ថម្ភគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជនប្រធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ