ពាណិជ្ជកម្ម​ចិន-វៀតណាម

ចិន និងវៀតណាមព្រមព្រៀងជំរុញការ​នាំចេញនាំចូលឡើងវិញ បន្ទាប់ពីតឹងតែងដាក់គ្នា!


ប្រទេសវៀតណាម និង ចិន បានសម្រេចព្រមព្រៀងគ្នាក្នុងការជំរុញសកម្មភាពនាំចេញនាំចូលរវាងគ្នាឲ្យមានភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីប្រទេសចិនបានរិតត្បិត និង ធ្វើការត្រួតពិនិត្យរាល់ទំនិញចេញចូលរបស់វៀតណាមយ៉ាងតឹងតែងដែលបង្ករឲ្យមានការកកស្ទះយឺតយ៉ាវការនាំចេញចូលក្រោមហេតុផលថាខ្លាចចម្លងកូវីដ១៩ ដល់ប្រទេសចិន។ ឥឡូវនេះ ប្រទេសចិនក៏បានយល់ព្រម​សម្រប​សម្រួល​សម្រាប់​​ទំនិញ​វៀតណាម នាំចេញទៅចិន និងការបើកព្រំដែនផងដែរ។ នេះបើតាម​ការ​ចុះផ្សាយ​​ពីសារព័ត៌មាន VN Express។
ចិនបើកច្រកព្រំដែនជាមួយវៀតណាមឡើងវិញ ក្រោយពីបានបិទបណ្ដោះអាសន្ន ព្រោះបញ្ហាវីរុស Covid 19
ដោយ

ឥឡូវនេះ ប្រទេសចិនក៏បានយល់ព្រមបើកទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់វៀតណាមឡើងវិញ ព្រមជាមួយនឹង​ការ​លើកលែងការត្រួតពិនិត្យកូវីដ-១៩លើមុខទំនិញវារីវប្បកម្ម និង ចំណីអាហារកកដឹកពីវៀតណាម, ការបើកច្រក និង ផ្សារតាមព្រំដែនឡើងវិញ និងគាំទ្រដល់សកម្មភាពតភ្ជាប់ពាណិជ្ជកម្មជាច្រើនទៀតផងដែរ។ ការសម្រួលពាណិជ្ជកម្ម​ពីប្រទេសចិននេះ នៅក្រោយពេលដែល​ប្រទេសជិតខាងគ្នា​ទាំងពីរនេះ ហាក់មានភាពតឹងតែង​ដាក់គ្នា​ខ្លាំង​ក្នុងការ​នាំចេញនាំចូល​។ 

ការព្រមព្រៀងក្នុងការជំរុញសកម្មភាពនាំចេញនាំចូលរវាងប្រទេសវៀតណាម និងចិននេះ គឺធ្វើឡើងនៅក្រោយពេលមានជំនួបមួយរវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម នៅក្នុងទីក្រុងហាណូយ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានស្នើទៅកាន់ចិនឲ្យជួយសម្រួលដល់ការនាំចូលផ្លែឈើពីវៀតណាម និងផលិតកសិកម្មដទៃទៀត ដូចជាផ្លែគូលែន មៀន និងស្វាយជាដើម។ 

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសវៀតណាម ក៏បាននិយាយដែរថា ភាគីទាំងពីគួរតែធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងការរក្សាឲ្យបាននូវខ្សែចង្វាក់ផ្គត់ផ្គត់ប្រកបដោយចីរភាព។

ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម ហើយក៏ជាទីផ្សារនាំចេញទំនិញធំបំផុតទី២ផងដែរ។

ជាក់ស្ដែងបើតាមទិន្នន័យពីគយវៀតណាមបង្ហាញធា នៅ៤ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន៥០ពាន់លានដុល្លារ កើនឡើង៤៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ដែរការនាំចេញរបស់វៀតណាមទៅចិនមានជាង១៦ពាន់លានដុល្លារ កើន២៨% ខណៈដែលការនាំចូលពីចិនមកវិញមានប្រមាណ៣៤ពាន់លានដុល្លារ កើនឡើងជាង៥២%។

ដោយឡែកបើមើលទៅលើ តួលេខពេញ១ឆ្នាំវិញឃើញថា កាលពីឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងចិន សម្រេចបានជាង១៣៣ពាន់លានដុល្លារ កើនឡើងជិត១៤% ធៀបនឹងឆ្នាំ២០១៩។ ដោយក្នុងនោះ ការនាំចេញរបស់វៀតណាមទៅចិនមានប្រមាណ៥០ពាន់លានដុល្លារ កើនឡើងជិត១៨% ខណៈដែលការនាំចូលពីប្រទេសចិនមកវិញ មានជាង៨៤ពាន់លានដុល្លារកើនជាង១១%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន និងអាមេរិកប៉ះពារ​សម្ដីគ្នាទៀតហើយ ជុំវិញនឹងរឿងស៊ើបអង្កេតប្រភពដើមនៃកូវីដ-១៩

ព័ត៌មាន
ស្ថានទូតចិននៅក្នុងក្រុងវ៉ាស៊ីតោនសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធសប្ដាហ៍នេះថា ការកកូរកកាយរឿងប្រភពដើមដំបូងន…

ក្រុមហ៊ុនប្រេង Total និង Chevron ផ្អាកទូទាត់ប្រាក់ទៅឲ្យរបបយោធាភូមា

ព័ត៌មាន
ក្រុមហ៊ុនប្រេងនិងឧស្ម័នរបស់បារាំង តូតាល់ និង ក្រុមហ៊ុនថាមពល របស់អាមេរិកឈ្មោះឈេហ្វរ៉ុន (Chevron) បានផ្អាកការទូទាត់ប្រាក់មួយចំនួន ដែលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ