តើសុខភាពសេដ្ឋកិច្ចកម្ពុជាមានស្ថានភាពបែបណា

តើសុខភាពសេដ្ឋកិច្ចកម្ពុជាមានស្ថានភាពបែបណា ស្របពេលសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា?


ភាពច្របូកច្របល់នៃសណ្ដាប់ពិភពលោកកំពុងធ្វើឱ្យសេដ្ឋកិច្ចរបស់បណ្ដាប្រទេសនានាមានការប្រែប្រួល ខណៈការធ្វើពាណិជ្ជកម្មក៏ពុំទាន់មានភាពប្រាកដប្រជាដែរ។ ស្ថិតក្នុងស្ថានភាពនេះ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអះអាងថា ការចំណាយនានារបស់កម្ពុជា ត្រូវបានធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន និងមិនខ្ជះខ្ជាយនោះទេ ខណៈរាជរដ្ឋាភិបាលបានយកស្ថានភាពពិភពលោក ដែលកំពុងស្ថិតក្នុងភាពច្របូកច្របល់នេះ មកកសាងសមិទ្ធផលជាច្រើនដើម្បីបម្រើផលប្រយោជន៍សាធារណៈ។ តើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជានឹងវិវត្តបែបណា ស្របពេលសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រ
តើសុខភាពសេដ្ឋកិច្ចកម្ពុជាមានស្ថានភាពបែបណា
ដោយ

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អ ខណៈចំណូលជាតិមានការកើនឡើង ហើយការចំណាយត្រូវបានធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន ចំទិសដៅ និងមិនខ្ជះខ្ជាយដែលធ្វើឱ្យមានអតិរេកសាច់ប្រាក់នៅក្នុងរតនាគារជាតិ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ទោះបីរាជរដ្ឋាភិបាល បានចំណាយច្រើនលើប្រាក់ខែមន្រ្តីរាជការ និងផ្នែកសង្គមក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលនៅតែមានអតិរេកសាច់ប្រាក់តាមរយៈការគ្រប់គ្រងបានល្អ និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រមូលចំណូលដោយតម្លាភាព និងការទទួលខុសត្រូវពីសំណាក់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ស្របពេលអត្រាប្ដូរប្រាក់មានលំនឹងល្អ និងអតិផរណានៅតែមានកម្រិតទាប។

ជាមួយគ្នានេះឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់ថា ការអនុវត្តវិស័យការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៅរយៈពេលចុងក្រោយនេះទទួលបានលទ្ធផលគួរជាទីមោទនៈ។ ជាក់ស្ដែងនៅរយៈពេល៣ខែចុងក្រោយនេះ កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន១៦៣គម្រោងជាមួយទុនវិនិយោគសរុបប្រមាណ២ពាន់៥រយលានដុល្លារមានកំណើនជាង១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ទន្ទឹមនេះ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅក្នុងរយៈពេល៣ខែដូចគ្នាមានចំនួនប្រមាណ១៤ពាន់៥០០លានដុល្លារ អាម៉េរិក មានកំណើនជាង១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ ដែលបានបន្ថែមថា តាមរយៈការអនុវត្ត វិស័យការទូតសេដ្ឋកិច្ចដ៏សកម្មនេះ កម្ពុជានឹងទទួលបានជើងហោះហើរត្រង់ទៅមកជាមួយប្រទេសតួកគី និងការពង្រីកជើងហោះហើរពីទីក្រុងឌូបៃ នៅក្នុងឆ្នាំ២០២៥ នេះផងដែរ។

ជាមួយគ្នានេះឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ ជឿជាក់ថា តាមរយៈការបន្តរក្សាបាននូវសន្តិភាពនឹងអាចធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត។ ស្របពេលស្ថានភាពសកល និងតំបន់កាន់តែផុយស្រួយប្រកបដោយគ្រោះថ្នាក់ រាជរដ្ឋាភិបាលមានការយល់ដឹងខ្ពស់ និងចេះដឹកនាំនយោបាយការបរទេសប្រកបដោយភាពបត់បែនតាមកាលៈទេសៈ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តើការប្រកួតប្រជែងផ្នែកសន្តិសុខសាយប័រ បានរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយលើកកម្ពស់វិស័យឌីជីថល និងសន្តិសុខជាតិរបស់កម្ពុជា?

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរៀបចំ កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥ លើកដំបូងក្នុងគោលបំណងដើម្បីជំរុញក…

ក្រុមហ៊ុនសែលកាត ប្រកាសលទ្ធផលនៃត្រីមាសទី១ ឆ្នាំ ២០២៥ បង្ហាញពីកំណើនវិជ្ជមាន និងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យប្រកបដោយនិរន្តរភាព

ការពង្រឹងបណ្តាញ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានស្នូល ឲ្យបានប្រសើរឡើង និងបន្តផ្តល់ទំនុកចិត្តជូនអតិថិជន របស់ក្រុមហ៊ុន សែលកាត ឲ្យក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ