ទីផ្សារភាគហ៊ុនអាស៊ីកើនឡើង

ទីផ្សារភាគហ៊ុនអាស៊ីកើនឡើង ខណៈតម្លៃប្រេងឆៅនៅអង់គ្លេសកើនដល់ ៩១ដុល្លារអាមេរិក


ផ្សារភាគហ៊ុននៅអាស៊ីនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ មានការកើនឡើងខ្ពស់ជាងមុន ស្របពេលដែលទីផ្សារភាគហ៊ុននៅ Wall Street នៅមានសភាពទ្រឹង បើទោះបីជា អត្រាការប្រាក់នៅអង់គ្លេសត្រូវបានរំពឹងថា នឹងកើនឡើងនៅក្នុងសប្ដាហ៍នេះក៏ដោយ។ ជាមួយគ្នានេះ បើមើលទៅលើតម្លៃប្រេងឆៅពិភពលោកវិញ ក៏កំពុងហក់ឡើងកាន់តែខ្ពស់ដែរ ដោយនៅទីផ្សារអង់គ្លេសហក់ឡើងដល់ទៅ ៩១ដុល្លារអាមេរិកហើយក្នុងមួយធុងបារ៉ែល។
ទីផ្សារភាគហ៊ុនអាស៊ីកើនឡើង

ទិន្នន័យអំពីសកម្មភាពរោងចក្រនៅក្នុងប្រទេសចិន នៅក្នុងខែមករាបានបង្ហាញពីការថមថយចុះ ខណៈពេលដែលករណីឆ្លងកូវីដ១៩នៅបន្ដកើនឡើង និងការដាក់វិធានការបិទខ្ទប់តឹងរ៉ឹងក៏បានប៉ះពាល់ដល់ផលិតកម្ម និងតម្រូវការផងដែរ។

បញ្ហាវិបត្តិនៅប្រទេសអ៊ុយក្រែន ក៏នៅតែមានឥទ្ធិពលចំពោះទីផ្សារដែរ ដោយគេកំពុងបារម្ភថា ប្រទេសរុស្ស៊ីអាចនឹងចូលឈ្លានពានអ៊ុយក្រែន ដែលអាចនឹងធ្វើឲ្យមានការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់ទីផ្សារប្រទេសអឺរ៉ុបខាងលិច។

ការឈប់សម្រាកចូលបុណ្យចូលឆ្នាំចិន គឺបានធ្វើឲ្យមានឥទ្ធិពលតិចតួច ដោយសន្ទស្សន៍ភាគហ៊ុននៅអាស៊ីប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុនបានកើនឡើង ០,៦% នៅក្នុងកម្រិតជួញដូរយឺត។

បើងាកទៅមើលតម្លៃប្រេងឆៅវិញ បង្ហាញថា តម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានឡើយនៅក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ហើយការកើនឡើងនេះ គឺបានកើនឡើង៦សប្ដាហ៍ជាប់ៗគ្នាមកហើយ ដោយសារតែមានភាពតានតឹងកាន់តែខ្លាំងទាក់ទងនឹងភូមិសាស្ត្រនយោបាយ ដែលបង្កឲ្យមានក្ដីបារម្ភអំពីការផ្គត់ផ្គង់ថាមពល។

តម្លៃប្រេងឆៅនៅអង់គ្លេស បានកើនឡើង ១ដុល្លារ១៨សេនបន្ថែមទៀត នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយប្រេងឆៅមួយបារ៉ែលមានតម្លៃដល់ទៅ ៩១ដុល្លារ២១សេន ខណៈនៅទីផ្សារអាមេរិកវិញ ក៏មានការកើនឡើង ១ដុល្លារ១៥សេនផងដែរ ធ្វើឲ្យតម្លៃប្រេងកើនដល់ទៅជិត ៨៨mdដុល្លារក្នុងមួយធុងបារ៉ែល៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតបន្ទះអាមេរិក Micron នឹងបិទក្រុមហ៊ុនផលិតអង្គចងចាំ DRAM នៅទីក្រុងសៀងហៃ ប្រទេសចិន

ព័ត៌មាន
ក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រយក្សរបស់អាមេរិក Micron Technology គ្រោងនឹងបិទក្រុមហ៊ុនផលិតអង្គចងចាំ DRAM របស់ខ្លួននៅទីក្រុងសៀងហៃប្រទេសច…

ការស្កេន QR Code នាពេលបច្ចុប្បន្នគឺកំពុងតែមាន សន្ទុះក្នុងអំឡុងពេលនៃវិបត្តិកូវិដ-១៩នេះ! (PR)

ព័ត៌មាន
ការទូទាត់តាមអនឡាញទំនងនៅតែជាមធ្យោបាយផ្ទេរប្រាក់ ទូទាត់ការចំណាយ និងប្រតិបត្តិការនានាដ៏ពេញនិយមដដែលនៅកម្ពុជា សូម្បីតែនៅក្រោយពេលការរាតត្បា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ