ទីផ្សារពោតក្រហម

តើមកទល់ពេលនេះទីផ្សារពោតក្រហមមានស្ថានភាពបែបណា ក្រោយការនាំចេញទៅថៃមានការរាំងស្ទះ?


កសិករដាំពោតក្រហមនៅខេត្តបាត់ដំបង កំពុងមមាញឹកជាមូយការប្រមូលផល ខណៈហាងឆេងតម្លៃពោតនៅឆ្នាំនេះ ហាក់មានការធ្លាក់ចុះបន្តិច ក្រោយការនាំចេញទៅទីផ្សារថៃ ត្រូវបានរាំងស្ទះ ដោយសារភាពបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ក្រុមកសិករអះអាងថា តម្លៃពោតក្រហម ដែលអាចលក់បានចន្លោះពី៤០០រៀលទៅ៥០០រៀលក្នុង១គីឡូក្រាមបច្ចុប្បន្នមិនអាចផ្តល់ប្រាក់ចំណេញដល់ពួកគេនោះទេ គ្រាន់តែអាចទប់ទល់ការចំណាយតែប៉ុណ្ណោះ។
ទីផ្សារពោតក្រហម
ដោយ

លោកស្រី ឯក សេងហុង កសិករដាំពោតក្រហមនៅខេត្តបាត់ដំបងបានគូសបញ្ជាក់ថា មកដល់ពេលនេះមានកសិករជាច្រើនកំពុងប្រមូលផលពោតក្រហម ខណៈតម្លៃពោតនៅឆ្នាំនេះមិនអាចលក់បានតម្លៃខ្ពស់ដូចឆ្នាំមុននោះទេ។ បើតាមកសិកររូបនេះ ហាងឆេងពោតគ្រាប់ ដែលអ្នកស្រីទើបលក់កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានឈ្មួញទិញក្នុងតម្លៃ៥រយ៤០រៀលក្នុង១គីឡូក្រាម ខណៈពោតស្នូលមានតម្លៃចន្លោះពី៤០០រៀលទៅ៤រយ២០រៀលក្នុង១គីឡូក្រាម។ កសិកររូបនេះបានបន្តថា តម្លៃនេះមានការធ្លាក់ចុះប្រមាណ៣០០រៀលក្នុង១គីឡូក្រាម និងមិនអាចផ្តល់ប្រាក់ចំណេញដល់ខ្លួននោះទេ ពោលគឺបានត្រឹមតែទប់ទល់នឹងការចំណាយប៉ុណ្ណោះ។

ស្រដៀងគ្នានេះលោក ឈឿន រុំ កសិករដាំពោតក្រហមម្នាក់ទៀតក្នុងខេត្តបាត់ដំបងបានឱ្យដឹងថា ពោតគ្រាប់ដែលមានគុណភាពល្អត្រូវបានឈ្មួញទិញក្នុងតម្លៃប្រមាណ៥០០រៀលក្នុង១គីឡូក្រាម ខណៈពោតស្នូលមានតម្លៃប្រមាណ៤០០រៀលក្នុង១គីឡូក្រាម មានការធ្លាក់ចុះប្រមាណ៣០០រៀលបើធៀបនឹងឆ្នាំមុន។ បើតាមការអះអាងរបស់កសិកររូបនេះ តម្លៃនេះធ្វើឱ្យរូបលោកពិបាកក្នុងការទទួលបានប្រាក់ចំណេញ ដោយសារការដាំដុះចំណាយថ្លៃដើមខ្ពស់។ ទោះបីតម្លៃពោតក្រហមនៅឆ្នាំនេះមានការធ្លាក់ថ្លៃក៏ពិតមែន ប៉ុន្តែមិនបានធ្វើឱ្យកសិកររូបនេះបោះបង់មុខរបរមួយនេះនោះទេ។

ដោយឡែកលោក សុខ វិន ប្រធានសហគមន៍កសិកម្ម តាសែន បាត់ដំបង បានគូសបញ្ជាក់ថា ហាងឆេងពោតក្រហមនៅឆ្នាំនេះ ពិបាកធ្វើឱ្យកសិករទទួលបាននូវប្រាក់ចំណេញខ្លាំងណាស់ ដោយសារការចំណាយថ្លៃដើមផលិតមានការកើនឡើង។ ទោះបីពោតក្រហមនៅឆ្នាំនេះមានតម្លៃទាបក៏ពិតមែន ប៉ុន្តែប្រធានសហគមន៍រូបនេះអះអាងថា ឈ្មួញនៅតែបន្តទិញពីកសិករនិងពុំមានពោតត្រូវទុកចោលបង្កឱ្យមានផលប៉ះពាល់នោះទេ។

ជាមួយគ្នានេះប្រធានសហគមន៍កសិកម្ម តាសែន បាត់ដំបង សង្ឃឹមថា អ្នកមានធនធាននៅកម្ពុជានឹងវិនិយោគកែច្នៃលើគ្រាប់ពោតក្រហម ដើម្បីជួយលើកកម្ពស់ជីវភាពរបស់កសិករឱ្យមានលទ្ធភាពល្អឡើងវិញនាពេលខាងមុខ៕

អត្ថបទ៖ បូ ដូឡារូបភាពឯកសារ




អត្ថបទបន្ទាប់


ក្រសួងការពារជាតិថា ថៃបានរំលោភបទឈប់បាញ់យ៉ាងគឃ្លើន ដោយបានបញ្ជូនកងកម្លាំងប្រដាប់ដោយអាវុធ និងគ្រឿងចក្រចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ទាហានថៃបានរំលោភបទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភា…

កៅអីនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ អាចនឹងរបូតនៅចុងខែនេះ ឬដើមខែក្រោយ

ពេញមួយខែសីហា នេះ រលក និង ព្យុះនយោបាយនៅថៃ នឹងបោកបក់សំដៅលើគណបក្សភឿថៃជាបន្តបន្ទាប់ រាប់ចាប់តាំងពីរលកព្យុះធុនមធ្យមរហូតដល់ធំ ដែលជាហេតុធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ