ក្រុមហ៊ុនម៉ាកដ៏ល្បីក្នុងពិភពលោក LV ផលិតទឹកលាងដៃ ការពារការឆ្លងមេរោគ Covid-19


ក្រុមហ៊ុន Louis Vuitton ឬហៅកាត់ LV នឹងប្រើប្រាស់ខ្សែច្រវាក់ផលិតកម្មទឹកអប់របស់ខ្លួន ដើម្បីចាប់ផ្ដើមផលិតទឹកលាងដៃ សម្រាប់ការពារសុខភាពមនុស្ស ប្រយុទ្ធប្រឆាំងនឹងការឆ្លងនៃមេរោគ Covid-19។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃនេះ។
ក្រុមហ៊ុនម៉ាកដ៏ល្បីក្នុងពិភពលោក LV នឹងផលិតទឹកលាងដៃ ការពារការឆ្លងមេរោគ Covid-19 (រូបភាព៖ www.businessoffashion.com)
ដោយ

ក្រុមហ៊ុន​ផលិត​សម្ភារៈ​លំដាប់​ប្រណីត​មួយនេះ បាន​បញ្ជាក់ថា ខ្លួន​ចង់​ជួយ​បំពេញ​នូវតម្រូវការ​នៃ​ផលិតផល​ការពារ​មេរោគឆ្លង​ ដែលកំពុងតែមាន​ការខ្វះខាត​នៅទូទាំងប្រទេស​បារាំង។

តាមសេចក្ដីប្រកាស​របស់ក្រុមហ៊ុន LVMH ដែលជាម្ចាស់​របស់​ម៉ាក Louis Vuitton បាន​ឲ្យដឹងថា «ទឹកជេល​សម្រាប់លាងដៃទាំងនេះ នឹង​ផ្ដល់ជូន​ដោយឥតគិតថ្លៃ សម្រាប់​អាជ្ញាធរ​សុខាភិបាល​»។

គិតមកទល់ពេលនេះ ប្រទេសបារាំង មាន​ចំនួន​អ្នកស្លាប់​ដោយសារតែ​មេរោគ Covid-19 នេះ កើនឡើងដល់១២០ នាក់ហើយ។

ក្រុមហ៊ុន LVMH បាន​បញ្ជាក់ទៀតថា «LVMH នឹង​ប្រើប្រាស់​ខ្សែច្រវាក់ផលិតកម្មម៉ាក​​ទឹកអប់​ និងគ្រឿងសម្អាង​របស់ខ្លួន ដើម្បី​ផលិត​ក្នុងបរិមាណ​ដ៏ច្រើន​ នៃទឹកជេល​មានសារធាតុ​អាល់កុលនេះ ចាប់ពីថ្ងៃចន្ទ​ទី ១៦ មីនានេះតទៅ»។

រោងចក្រ​របស់​ក្រុមហ៊ុន LVMH ជាទូទៅ​មានផលិត​ទឹកអប់ និងគ្រឿងសម្អាងម៉ាក​ប្រណីតៗ ដូចជា Christian Dior និង Givenchy ជាដើម។ ក្រុមហ៊ុន​ម៉ាក​ប្រណីត​របស់​បារាំងមួយនេះ ក៏មាន​កាន់កាប់​លើ​ម៉ាក​ផលិត​ផល​ល្បីឈ្មោះ ដូចជា ​ក្រុមហ៊ុន​ផលិតស្រាសំប៉ាញ​ Moet $ Chandon, ក្រុមហ៊ុន​ផលិតនាឡិកា Tag Heuer និងគ្រឿងអលង្ការ Bulgari ផងដែរ។

ប្រទេសបារាំង បាន​បិទភោជនីយដ្ឋាន ហាងកាហ្វេ និង​ហាង​លក់ទំនិញ​មិនសូវសំខាន់ ក្នុងគោលដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគឆ្លង Covid-19 ដែល​បាន​ឆ្លង​ទៅកាន់មនុស្សប្រមាណជាង ១៦ ម៉ឺននាក់ និងបានសម្លាប់​ជីវិតមនុស្ស​ជាង ៦ពាន់នាក់ នៅទូទាំងពិភពលោក។

រដ្ឋាភិបាលទូទាំងពិភពលោក បាន​អំពាវនាវ​ឲ្យ​​រោងចក្រ​ផលិត​ទាំងអស់ ជួយ​ផលិត​ផលិតផល ​ដែលអាច​​ជួយ​ទប់ស្កាត់​ការឆ្លង​មេរោគ​ Covid-19។

នៅប្រទេសចិន អំឡុងពេល​មាន​កម្រិតឆ្លង នៃមេរោគ Covid-19 ដល់កំពូល នៅក្នុងខែ​កុម្ភៈ កន្លងទៅ គេឃើញមាន​ក្រុមហ៊ុន​បច្ចេកវិទ្យាយក្សៗ​ដូចជា Foxconn ជាដើម បាន​ប្ដូរផ្នែកខ្លះ​នៃផលិតកម្ម ពីការផលិត​ទូរស័ព្ទ iPhone មកជា​ការផលិត​ម៉ាស់ការពារ​ការឆ្លងមេរោគវិញ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ឃាត់ខ្លួនបុរសម្នាក់ ព្យាយាមនាំចេញម៉ាស់ ៣ម៉ឺនម៉ាស់ ទៅប្រទេសឡាវ ខណៈរដ្ឋាភិបាលបិទការនាំចេញម៉ាស់

ព័ត៌មាន
បុរសជនជាតិវៀតណាម ត្រូវបានអាជ្ញាធរប្រទេសនេះចាប់ខ្លួនភ្លាមៗ បន្ទាប់ពីបុរសនោះ បានព្យាយាមយកម៉ាស់ ៣ម៉ឺនម៉ាស់ចេញពីវៀតណាម ដើម្បីទៅលក់បន្តនៅប្…

ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងខាតបង់៣ពាន់លានដុល្លារក្នុងមួយខែដោយសារវីរុសកូវីដ១៩

ព័ត៌មាន
ជារៀងរាល់ដើមឆ្នាំ ជាពេលវេលាដែល វិស័យអាកាសចរណ៍ចិន មានសកម្មភាពមមាញឹកបំផុត ដោយសារតែប្រជាជនចិន ចាប់ផ្តើមចេញដំណើរទៅលេងស្រុកកំណើត និងធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ