សេដ្ឋកិច្ចអាមេរិក

លោក ចូបៃឌិន ជួបប្រជុំជាមួយកំពូលក្រុមហ៊ុនយក្សៗរបស់អាមេរិកពិភាក្សារឿងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជិត ២ទ្រីលានដុល្លារ


ប្រធានាធិបតីអាមេរិក លោក ចូបៃឌិន នៅថ្ងៃទី ៩ កុម្ភៈ បានជួបជាមួយនឹងក្រុមនាយកប្រតិបត្តិកកំពូលក្រុមហ៊ុនគ្រាក់ៗរបស់អាមេរិក ដើម្បីពិភាក្សាអំពីគម្រោងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជិត២ទ្រីលានដុល្លារ របស់រដ្ឋាភិបាលអាមេរិក ដែលគ្រោងនឹងដាក់ចេញដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗចុះផ្សាយនាពេលថ្មីៗនេះ។
លោក ចូបៃឌិន ជួបប្រជុំជាមួយកំពូលក្រុមហ៊ុនយក្សៗរបស់អាមេរិកពិភាក្សារឿងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជិត ២ទ្រីលានដុល្លារ (រូបភាព៖ CNBC)
ដោយ

នៅក្នុង​ចំណោម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ដែល​លោកបៃឌិន​ និង​លោកស្រី Janet Yellen រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុអាមេរិក បានជួបនោះ ​មានដូចជា មេធំ​របស់ ក្រុមហ៊ុន JPMorgan, ក្រុមហ៊ុន Walmart, ក្រុមហ៊ុន Gap, ក្រុមហ៊ុន​ Lowe និង​ក្រុមហ៊ុន Tom Donhue នៃសភាពាណិជ្ជកម្ម​អាមេរិក​ជាដើម។

ក្នុងជំនួបនោះ លោក បៃឌិន បាន​បញ្ជាក់ពី​ការប្ដេជ្ញាចិត្ត​​​ធ្វើការ ដោយ​មាន​គាំទ្រ​ពីភាគពាក់ព័ន្ធ ហើយលោក​បាន​បញ្ជាក់ថា លោកនឹង​មិន​ជំរុញ​គម្រោង​កញ្ចប់ថវិកា​ជំរុញ​សេដ្ឋកិច្ចនោះទេ បើគ្មានការគាំទ្រ​ភាគច្រើន ពីវិស័យរដ្ឋ និងឯកជននោះ។ ក្រុមតំណាង​ក្រុមហ៊ុន​គ្រាក់ៗ របស់​អាមេរិកខ្លះបាន​លើកឡើងថា ការលក់​របស់ពួកគេ​មានការប៉ះពាល់ខ្លាំង នៅពេលកូវីដ-១៩។ អ្នកខ្លះទៀត បាននិយាយថា បើសិន​រដ្ឋាភិបាល​អាចជួយ​ធ្វើឲ្យ​ប្រាក់ឈ្នួល​កើនឡើង គឺជារឿងល្អ​សម្រាប់​ពលរដ្ឋអាមេរិក ខណៈដែល​បញ្ហា​ជំរុញ​ឲ្យមាន​អត្រា​មានការងារឡើងវិញ​​ក៏ជារឿង​សំខាន់ដែរ ក្នុងការស្ដារកំណើន​សេដ្ឋកិច្ច​ឡើងវិញ។

លោកស្រី Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមរិក បាន​លើកឡើងផងដែរ បើគ្មាន​កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច​ទេ ទីផ្សារការងារ​នៅអាមេរិក អាចនឹង​ត្រូវចំណាយពេល​រាប់ឆ្នាំទៀត ដើម្បី​ស្ទុះងើបមកប្រសើរឡើងវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនបញ្ចេញលក់សាច់ជ្រូក ៣ម៉ឺនតោនទៀតពីឃ្លាំងស្ដុកសម្រាប់ត្រៀមថ្ងៃបុណ្យចូលឆ្នាំចិន

ព័ត៌មាន
អាជ្ញាធរចិន បានបញ្ជាក់ថ្មីៗនេះថា បានបញ្ចេញសាច់ជ្រូក ៣ម៉ឺនតោនបន្ថែមទៀត ពីឃ្លាំងស្ដុក ដើម្បីបង្កើនការផ្គត់ផ្គង់នៅក្នុងទីផ្សារ សម្រាប់អំឡុងថ្ងៃ…

វៀតណាមរកចំណូលពន្ធ ពីក្រុមហ៊ុន Google, Youtube, Facebook ជិត៥០លានដុល្លារ នៅឆ្នាំ២០២០

ព័ត៌មាន
ប្រទេសវៀតណាម ចំណូលពន្ធពន្ធបានពីការផ្សព្វផ្សាយពាណិជ្ជកម្មតានអនឡាញ តាមរយៈក្រុមហ៊ុន Google, Youtube និង Facebook បានដល់ទៅប្រមាណ ៥០លានដុល្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ