ការទូទាត់ និងផ្ទេរប្រាក់រវាងកម្ពុជា និងថៃ

តើការទូទាត់ និងផ្ទេរប្រាក់រវាងកម្ពុជា និងថៃ មានស្ថានភាពបែបណា ក្រោយប្រទេសទាំងពីរពាក់មុខយក្សដាក់គ្នារឿងជម្លោះព្រំដែន?


កម្សួលនៃកម្តៅ ដែលកើតចេញពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃអស់រយៈពេលជាង២០ថ្ងៃមកនេះ បានបង្កផលប៉ះពាល់ដល់វិស័យផ្សេងៗជាច្រើន ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍តែម្តង។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺវិស័យហិរញ្ញវត្ថុ ហាក់បីដូចជាមិនទាន់រងផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ។ នេះបើតាមការគូសបញ្ជាក់របស់ក្រុមហ៊ុនស្រាវជ្រាវហិរញ្ញវត្ថុ KBank Research។
ការទូទាត់ និងផ្ទេរប្រាក់រវាងកម្ពុជា និងថៃ
ដោយ

KBank Research បានបន្ថែមថា រាល់ប្រតិបត្តិការទូទាត់ប្រាក់ និងផ្ទេរប្រាក់រវាងប្រទេសទាំងពីរនៅតែបន្តស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ទោះបីជម្លោះព្រំដែនរវាងប្រទេសទាំងពីរបានឡើងកម្តៅខ្លាំងនៅមួយរយៈពេលចុងក្រោយយ៉ាងណាក៏ដោយចុះ។
របាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវហិរញ្ញវត្ថុ KBank Research បានបង្ហាញថា មកទល់ពេលនេះ ស្ថានភាពនៃការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរវាងកម្ពុជា និងថៃ មិនទាន់រងផលប៉ះពាល់គួរឱ្យកត់សម្គាល់នោះទេ បើទោះបីបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរកាន់តែតានតឹងក៏ដោយ។ ក្រុមហ៊ុនស្រាវជ្រាវនេះ បានអះអាងថា លំហូរផ្ទេរប្រាក់ និងការទូទាត់ ការវិនិយោគផ្សេងៗ និងទំនាក់ទំនងរវាងធនាគារពាណិជ្ជនៃប្រទេសទាំងពីរនៅតែដំណើរការជាធម្មតា។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation របស់ថៃ រហូតមកដល់ពេលនេះការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ឬ ឌីជីថលរវាងប្រទេសទាំងពីរនៅតែដំណើរការពេញលេញជាធម្មតា ហើយការការពារហានិភ័យពីការប្តូររូបិយប័ណ្ណបរទេសសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និង ថៃ បានធ្វើឡើងតាមរយៈឧបករណ៍ និង យន្តការស្តង់ដាយ៉ាងរស់រវើក។

ដោយឡែក សកម្មភាពពាក់ព័ន្ធនឹងការវិនិយោគលើទ្រព្យសម្បត្តិ និងអាជីវកម្មផ្សេងៗនៅតែបន្តជាធម្មតា គ្រាន់តែសមតុល្យនៃទំហំវិនិយោគមានការថមថយចុះបន្តិច។ ក្រៅពីនោះសេវាកម្មទូទាត់ និងប្រព័ន្ធនានាដែលដំណើរការដោយធនាគារពាណិជ្ជរបស់ប្រទេសកម្ពុជា និងថៃ ដោយរួមបញ្ចូលទាំងការទូទាត់តាមឌីជីថលឆ្លងព្រំដែន ការទូទាត់តាម QR Code ការដាក់ប្រាក់ ការផ្តល់កម្ចីដល់អាជីវកម្ម និង បុគ្គលនៅតែបន្តដំណើរការជាធម្មតា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើវិស័យ SME បានចូលរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច ហើយអ្វីដែលនៅតែជាបញ្ហាប្រឈមសម្រាប់វិស័យនេះ?

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម (SME) គឺជាវិស័យអាទិភាពមួយ ដែលជាឆ្អឹងខ្នង និងជាកម្លាំងចលករអូសទាញកំណ…

អ្នកជំនាញចាត់ទុកការបង្ខាំងពលករខ្មែរ និងបំភ្លៃព័ត៌មានរបស់ថៃ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

ក្រោយយោធាថៃ បិទច្រកព្រំដែនទាំងស្រុងឯកតោភាគីជាមួយកម្ពុជា ថៃ បានបង្កើតរឿងប្រឌិតជាបន្តបន្ទាប់ទម្លាក់កំហុសមកលើអាជ្ញាធរកម្ពុជា។ ជាក់ស្តែងដូចករ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ