រឿង​ក្ដី​អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី នៅតែអូស​បន្លាយ!

សាលា​ឧទ្ធរណ៍​តម្កល់​"ការ​ចាត់​របៀប"​លើ​រឿង​ក្ដី​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី


សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​អង្គារ ទី២៨ ខែមករា​នេះ បាន​តម្កល់​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ចាត់​របៀប ឬ​ឲ្យ​បើក​ការស៊ើប​អង្កេត​ឡើង​វិញ លើ​សំណុំរឿង​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ពីបទ​ផ្តល់​ព័ត៌មាន ដែល​បំផ្លិច​បំផ្លាញ​ដល់​ការ​ការពារ​ជាតិ​ទៅ​រដ្ឋ​បរទេស។
លោក យៀង សុធារិន (រូបខាង​ឆ្វេង) និង​លោក អ៊ួន ឈិន អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ អាស៊ីសេរី។
ដោយ

កាលពី​ខែ​តុលា​កន្លង​មក ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ប្រកាស​ឲ្យ​ចាត់​របៀប​លើ​សំណុំ​រឿង​របស់​លោក យាង សុធារិន និង​លោក អ៊ួន ឈិន ដោយសារ​ការ​ស៊ើប​សួរ​លើក​មុន មិន​ទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់ បន្ទាប់ពី​ចំណាយ​ពេល​អស់​ប្រហែល​ជា​ពីរ​ឆ្នាំ​ក៏ដោយ។

នៅថ្ងៃ​អង្គារ ទី២៨ ខែ​មករា​នេះ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម លោក ប្លង់ សំណាង បាន​ប្រកាស​ថា បណ្តឹង​ឧទ្ធរណ៍​របស់​អ្នក​ទាំង​ពីរ​នេះ មិន​អាច​ទទួល​យកបាន ហើយ​នឹង​សរសេរ​ពិពណ៌នា​ពី​មូលហេតុ​ស្តីពី​ការ​សម្រេច​នេះ​នៅ​ក្នុង​ដីកា​មួយ​ផ្សេងទៀត​ ជូន​ទៅ​ជន​ជាប់ចោទ​ទាំងពីរ​នៅ​ពេល​ក្រោយ។

នាយក​វិទ្យុ​អាស៊ីសេរី​ លោកស្រី Bay Fang បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា សេចក្តី​សម្រេច​ថ្ងៃ​នេះ​ដោយ​សាលាឧទ្ធរណ៍ គឺ​គួរ​ឲ្យ​ខក​ចិត្ត។

លោកស្រី Bay Fang បាន​និយាយ​ដូច្នេះ​ថា “ការដាក់​កំហិត​ផ្នែក​ច្បាប់​ដែលលោក អ៊ួន ឈិន និង យៀង សុធារិន បាន​ស៊ូទ្រាំ​អស់​រយៈពេល​ជាងពីរ​ឆ្នាំ​ នៅតែ​អូស​បន្លាយ​បន្ត​ទៀត ក៏​ដូចជា​ការ​គំរាម​កំហែង​ និង​ការ​ជាប់​ពន្ធនាគារ​យូរ​ផង​ដែរ។ អាជ្ញាធរ​កម្ពុជា​គួរតែ​យក​ចិត្ត​ទុកដាក់​នូវ​អ្វី​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ប្រាប់​ពួកគេ​ថា ដំណើរការ​នីតិ​វិធីនេះ​អយុត្តិធម៌​យ៉ាង​ខ្លាំង ហើយ​ធ្វើ​ឱ្យ​ខូច​ដល់​គោលការណ៍​នៃ​ការបញ្ចេញ​មតិ​ដោយ​សេរី​និង​ការគោរព​ចំពោះ​សារព័ត៌មាន​សេរី ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា។ រឿង​ក្តី​ប្រឆាំង​នឹង​លោក ឈិន និង សុធារិន គួរតែ​ត្រូវ​បាន​ទម្លាក់​ចោល។”

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រៅ​របង​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ការ​សម្រេច​នេះ លោក អ៊ួន ឈិន និង​លោក យាង សុធារិន បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង។

លោក យាង សុធារិន បាន​និយាយ​ដូច្នេះ​ថា “បើសិន​ថា ជ្រុល​ថា​ស៊ើប​អង្កេត​បន្ថែម សូម​ស៊ើប​អង្កេត ហើយ​ពន្លឿន​ការស៊ើប​អង្កេត​ហ្នឹង​ឲ្យ​បាន​លឿន អាហ្នឹង​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពី​តុលាការ កុំ​ឲ្យ​ថា ពួកខ្ញុំ​ប្តឹង​មក​ហើយ ថា​ច្រាន​ចោល​បណ្តឹង​ពួកខ្ញុំ ហើយ​បែរ​ជា​មិន​ធ្វើការ។”

លោក យាង សុធារិន បាន​បន្ត​ថា “អត់​មាន​យុត្តិធម៌​ ពីព្រោះ​អី យើង​ដឹង​ហើយ​ការស៊ើប​អង្កេត​ហ្នឹង វា​២​ឆ្នាំ​ហើយ ហើយ​ជាង ២​ឆ្នាំ​ហើយ ការស៊ើប​អង្កេត​អ៊ីចឹង វាអត់​មាន​អី​ត្រូវ​ស៊ើប​អង្កេត អ្វី​ដែល​ខ្ញុំ​ចង់​និយាយ តាំងពី​មាន​ការ​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​នោះ វាអត់​មាន​អី​ថ្មី ហើយ​អត់​ដែល​បាន​ហៅ​ពួកខ្ញុំ​ទៅ​សួរ​ថែម មាន​រឿង​អី​ពាក់ព័ន្ធ​នឹង​រឿង​ហ្នឹង វា​អត់​មាន ស្ងាត់តែ​ម្តង៕”




អត្ថបទបន្ទាប់


តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា កើនដល់ ៥៤តំបន់ក្នុងឆ្នាំ ២០១៩

ព័ត៌មាន
គិតត្រឹមដំណាច់ឆ្នាំ ២០១៩កន្លងទៅ ប្រទេសកម្ពុជា បង្កើតបាននូវ តំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៤ហើយ ដែលក្នុងនោះ មានក្រុមហ៊ុនវិនិយោគចំនួន ៤៦៥ក្រុ…

ជប៉ុន,​ អាមេរិក​ ចាប់ផ្ដើម​ជម្លៀស​ពលរដ្ឋ​ចេញពី​ក្រុង​វូហាន​ ខណៈ​ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា​បន្តកើនឡើង

ព័ត៌មាន
យន្តហោះជួល​មួយ​គ្រឿង ដែល​ដឹកជនជាតិ​ជប៉ុន​ប្រមាណ ២០០នាក់ ដែល​ជម្លៀស​ចេញពី​ទីក្រុង​វូហាន ប្រទេស​ចិន បាន​មក​ដល់​ទីក្រុង​តូក្យូហើយ នៅព្រឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ