កិច្ចចរចាពាណិជ្ជកម្មអាស៊ាន-អឺរ៉ុប

អាស៊ាន-អឺរ៉ុប វិលរកតុចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាឡើងវិញក្រោយផ្អាកអស់ ១២ឆ្នាំ


ប្រទេសទាំង១០នៅក្នុងតំបន់អាស៊ានគ្រោងនឹងបន្តការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប បន្ទាប់ពីការចរចាត្រូវបានផ្អាកអស់ពេលប្រមាណ១២ឆ្នាំមកហើយ ពោលគឺការចរចាត្រូវបានផ្អាកចាប់តាំងពីឆ្នាំ ២០០៩មកម៉្លេះ។
អាស៊ាន-អឺរ៉ុប វិលរកតុចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាឡើងវិញក្រោយផ្អាកអស់ ១២ឆ្នាំ
ដោយ

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក សានសឺន ដែលបានដើរតួនាទី ជាប្រធានអ្នកចរចានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយសហភាពអឺរ៉ុប ចក្រភពអង់គ្លេស ប្រទេសស្វីសនិងរុស្ស៊ី បានឲ្យដឹងថា គណៈកម្មការពាណិជ្ជកម្មអឺរ៉ុបបានព្រមព្រៀងជាថ្មី លើការធ្វើពាណិជ្ជកម្ម និងវិនិយោគរួមគ្នាជាមួយអាស៊ានហើយ។

ភាគីទាំងពីរបានយល់ព្រមរៀបចំការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុបនិង រៀបចំកិច្ចប្រជុំអ្នកជំនាញរួមគ្នាមួយ ដើម្បីបង្កើនការស្វែងយល់ពីគ្នាទៅវិញទៅមក លើបញ្ហាពាណិជ្ជកម្មថ្មីៗ ដូចជាពាណិជ្ជកម្មអេឡិចត្រូនិក ការធ្វើលទ្ធកម្មរបស់រដ្ឋាភិបាល និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

រដ្ឋមន្ត្រីអាស៊ាន និងអឺរ៉ុប ក៏បានជួបជាមួយក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ដោយបានស្នើឱ្យអាស៊ានកាត់បន្ថយវិធានការណ៍ពាណិជ្ជកម្មមិនយកពន្ធ ដើម្បីលើកកម្ពស់ស្តង់ដារផលិតផល ព្រមទាំងស្នើឲ្យមាន ការការពារលើសិទ្ធិកម្មសិទ្ធិបញ្ញា លើកកម្ពស់ការប្រើប្រាស់ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន លើកកម្ពស់ការគ្រប់គ្រងទិន្នន័យសម្រាប់សេដ្ឋកិច្ចឌីជីថល និងអនុញ្ញាតឱ្យមានលំហូរទិន្នន័យឆ្លងកាត់ព្រំដែនផងដែរ។

គួររំឭកថា សហភាពអឺរ៉ុបបានផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ានកាលពីឆ្នាំ ២០០៧ម៉្លេះ។ ក្រោយមកដំណើរការចរចារ បានផ្អាកទៅវិញនៅឆ្នាំ២០០៩ ដោយសារតែអឺរ៉ុបដូរចិត្ត ងាកមកចរចាជាមួយប្រទេសនៅអាស៊ានជា លក្ខណៈកិច្ចព្រមព្រៀងទ្វេភាគីវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចហ្វីលីពីនត្រូវការពេល ១០ ឆ្នាំ ដើម្បីវិលត្រឡប់ទៅរកកំណើនមុនពេលមានជំងឺកូវីដ-១៩ឡើងវិញ

ព័ត៌មាន
វិធានការបិទខ្ទប់ ព្រមទាំងការរឹតត្បិតផ្សេងៗដែលបានទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ហ្វីលីពីន និងធ្វើឱ្យ…

អឺរ៉ុបពន្យារពេលចរចាពាណិជ្ជកម្មជាមួយអូស្រ្តាលី ក្រោយមានភាពរកាំរកូសក្នុងរឿងទិញលក់នាវាមុជទឹក

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី លោក ដាន់ថេ ហាន់ បាននិយាយនៅថ្ងៃសុក្រនេះថា កិច្ចពិភាក្សាជាមួយសហភាពអឺរ៉ុបជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ