វិស័យធនាគារ

តើអតិថិជនប្រភេទណា ទើបអាចរៀបចំឥណទានឡើងវិញបាន?


ការរៀបចំឥណទានឡើងវិញ គឺជាយន្តការមួយដែលត្រូវបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជា ដើម្បីជួយសម្រួលបន្ទុកសងត្រឡប់របស់កូនកម្ចី ដែលជួបបញ្ហាលំហូរសាច់ប្រាក់ និងប្រាក់ចំណូលធ្លាក់ចុះ ហើយវាក៏ជាផ្នែកមួយជួយជំរុញសកម្មភាពសេដ្ឋកិច្ចផងដែរ។
វិស័យធនាគារ
ដោយ

ការរៀបចំឥណទានឡើងវិញវាអាចសម្រាលបន្ទុករបស់អ្នកខ្ចីក៏ពិតមែន តែវាក៏អាចជះឥទ្ធិពលអវិជ្ជមានមកលើលំហូរសាច់ប្រាក់របស់គ្រឹះស្ថានធនគារ និងមីក្រូហិរញ្ញវត្ថុផងដែរ ដែលទាមទារឱ្យមានការថ្លឹងថ្លែង និងសិក្សាឱ្យបានល្អិតល្អន់មុននឹងរៀបចំឥណទានឡើងវិញជូនអតិថិជន។ តើអតិថិជនប្រភេទណាទើបអាចរៀបចំឥណទានឡើងវិញបាន? ហើយការកើនឡើងខ្លាំងនៃចំនួនអ្នករៀបចំឥណទានឡើងវិញ វាអាចធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដែរ ឬទេ?

លោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំឥណទានឡើងវិញវាពិតអាចជួយសម្រាលបន្ទុកសងត្រឡប់ដល់អតិថិជនក៏ពិតមែន តែវាអាចធ្វើឱ្យប៉ះពាល់ដល់គោលនយោយហិរញ្ញវត្ថុ ជាពិសេសប្រាក់ចំណូលរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផងដែរ ប្រសិនការរៀបចំឥណទានឡើងវិញមានការកើនឡើងខ្លាំង។ ជុំវិញបញ្ហានេះ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុរូបនេះស្នើឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវគិតគូរ និងថ្លឹងថ្លែងឱ្យបានហ្មត់ចត់លើស្ថានភាពជាក់ស្តែងរបស់អតិថិជន មុននឹងផ្តល់សេវារៀបចំឥណទានឡើងវិញជូនពួកគេ។

បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ ការរៀបចំឥណទានឡើងវិញនេះ វាបានកាត់បន្ថយនូវលំហូរសាច់ប្រាក់មួយចំនួនរបស់គ្រឹះស្ថាន បើទោះបីជាមិនមានការធ្វើសំវិធានធនដែលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញក៏ពិតមែន។ បើតាមការបញ្ជាក់របស់ប្រធានសមាគមរូបនេះ ការរៀបចំឥណទានឡើងវិញមានការកើនឡើងជាបន្តបន្ទាប់មកទល់ពេលនេះ និងរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតផងដែរ។

​ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា បន្ទាប់ពីរៀបចំឥណទានឡើងវិញរួច ចង់ ឬមិនចង់អតិថិជននឹងត្រូវបង់ប្រាក់សងដល់គ្រឹះស្ថានធនាគារនៅក្នុងទំហំទឹកប្រាក់តិចជាងមុន ដែលវានឹងធ្វើឱ្យប៉ះពាល់ដល់លំហូរសាច់ប្រាក់របស់គ្រឹះស្ថានធនាគារមួយចំនួន ប៉ុន្តែបន្ទាប់ពីធនាគារជាតិ បានអនុញ្ញាតិឱ្យគ្រឹះស្ថានហិរញ្ញវត្ថុមិនចាំបាច់ធ្វើសំវិធានធន វាបានជួយសម្រាលបន្ទុកមួយចំនួនដល់គ្រឹះស្ថានហិរញ្ញវត្ថុឱ្យនៅតែមានភាពរឹងមាំ ដែលធ្វើឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានសាច់ប្រាក់ច្រើនជាងមុនក្នុងការរៀបចំឥណទានឡើងវិញជូនដល់អតិថិជន។

​គួរជម្រាបថា ការរៀបចំឥទានឡើងវិញ គឺជាគោលនយោបាយមួយដែលធនាគារជាតិនៃកម្ពុជា បានដាក់ចេញតាំងពីខែមីនា ឆ្នាំ២០២០មក ពោលគឺនៅពេលដែលកម្ពុជា ទទួលរងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីជួយសម្រាលបន្ទុកដល់អតិថិជន ដែលរងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលពីការឆ្លងរីករាលដាលនេះ។ យ៉ាងណាមិញ ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា ក៏បានចេញសារាចរណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យបន្តរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រាលបន្ទុកចំណាយប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន៕




អត្ថបទបន្ទាប់


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC គ្រោងប្រែក្លាយទៅជាធនាគារពាណិជ្ជនៅឆ្នាំក្រោយ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ជាគ្រឹះស្ថានមួយទទួលប្រាក់បញ្ញើសន្សំ ផ្ដល់ឥណទាន និងផ្ដល់សេវាមួយចំនួនទៀត ដ៏ធំមួយនៅកម្ពុជា។ ជ…

ថៃ ដាក់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យបាន៤០លាននាក់ នៅឆ្នាំ២០២៥

ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី បានកំណត់គោលដៅដ៏មហិច្ឆតា ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានរហូតដល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ