អត្ថបទក្រុមហ៊ុន

អីយ៉ា! បញ្ចុះតម្លៃច្រើនដល់ម្លឹងផង? អ្នកស្រឡាញ់ Ford អាចពិចារណាបាន !


ពិតជាដំណឹងគួរឲ្យរីករាយសម្រាប់មិត្តអ្នកគាំទ្រ និងស្រឡាញ់រថយន្តម៉ាក Ford ដែលកាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារកម្ពុជាបាន ប្រកាសលក់លាងឃ្លាំងដោយ បញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមក លើម៉ូឌែល SUV របស់ខ្លួននោះគឺរថយន្ត Ford Everest 2.0L Bi-Turbo ស៊េរីឆ្នាំ 2020 ដែលបញ្ចុះតម្លៃរហូតដល់ទៅ $6,500 ឯណោះ ដែលតម្លៃចាស់មានដល់ទៅ $71,000 ហើយបន្ទាប់ពីការបញ្ចុះតម្លៃរួច គឺរថយន្តនេះមានតម្លៃត្រឹមតែ $64,500 ប៉ុណ្ណោះ។
អីយ៉ា! បញ្ចុះតម្លៃច្រើនដល់ម្លឹងផង? អ្នកស្រឡាញ់ Ford អាចពិចារណាបាន !
ដោយ

បងប្អូនមានជម្រើសក្នុងការបង់រំលស់ជាមួយនឹងលក្ខខណ្ឌងាយៗ មិនស្មុគស្មាញដោយបង់ប្រាក់ប្រចាំខែត្រឹមតែ $527 ប៉ុណ្ណោះ ជាមួយនឹងការអនុម័តឆាប់រហ័សត្រឹមតែ 2 ថ្ងៃអាចយករថយន្តមកប្រើប្រាស់បាន ព្រមទាំងសេវាកម្មបង់រំលស់គ្រប់ 25 ខេត្ត/ក្រុងប្រកបដោយទំនុកចិត្ត។ ដូច្នេះបងប្អូនដែលស្រឡាញ់រថយន្ត Ford សូមប្រញាប់រួសរាន់ក្នុងការក្លាយជាម្ចាស់រថយន្ត Ford Everest 2.0L Bi-Turbo ស៊េរីឆ្នាំ 2020 នេះព្រោះចំនួននៃការផ្តល់ជូនមានកំណត់។

ការបញ្ចុះតម្លៃពិសេសបែបនេះគឺពិតជាឱកាសល្អសម្រាប់បងប្អូនដែលស្រឡាញ់គាំទ្ររថយន្ត Ford ដែលវាជាពេលវេលាដ៏ស័ក្តិសមក្នុងការទិញរថយន្តនេះមកប្រើប្រាស់ព្រោះពិតជាចំណេញច្រើនខ្លាំងមែនទែន។ រថយន្ត Ford Everest 2.0L Bi-Turbo ស៊េរីឆ្នាំ 2020 នៅតែជារថយន្ត SUV ដែលមានលក្ខណៈខុសប្លែកពីរថយន្ត SUV ដ៏ទៃក្នុងទីផ្សារប្រទេសកម្ពុជាជាមួយនឹងភាពប្រណិត និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវ ជាពិសេសនោះគឺ ម៉ាស៊ីន 2.0L ជំនាន់ថ្មី និងប្រអប់លេខ 10 វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូតែម្តង។ 

បងប្អូនមួយចំនួនបានស្គាល់រថយន្តនេះតាមរយៈពិធីសម្ពោធជាផ្លូវការ វីដេអូធ្វើបទបង្ហាញ ស្ពតផ្សាយពាណិជកម្ម ការផុសរូបផ្សេងៗ និងតាមដងវិថីនានា ប៉ុន្តែតើបងប្អូនដឹងទេថា Ford Everest 2.0L Bi-Turbo នេះមានលក្ខណៈពិសេសអ្វីខ្លះ? ដូច្នេះថ្ងៃនេះដែរយើងខ្ញុំសូមមកណែនាំតែចំណុចពិសេសដែលរថយន្តដ៏ទៃនៅក្នុងតម្លៃប្រហាក់ប្រហែលគ្នាពុំមាន នោះគឺ ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយដ៏ឆ្លាតវៃរបស់ Ford ដែលមានដូចជា៖

• ម៉ាស៊ីនដ៏ស្ទុះ 2.0L Bi-Turbo ជំនាន់ថ្មីដែលអាចឲ្យរថយន្តនេះផលិតនូវកម្លាំងសេះរហូតដល់ទៅ 213PS និងកម្លាំងរមួល 500 Nm ដែលកម្រិតស៊ីប្រេងត្រឹមតែ 7L-8L ក្នុង 100 គីឡូម៉ែត្រតែប៉ុណ្ណោះ។ លើសពីនេះទៅទៀតថែមទាំងចំណេញក្នុងការបង់ពន្ធផ្លូវផងដែរគឺត្រឹមតែ 20 ម៉ឺនរៀលប៉ុណ្ណោះពិតជាចំណេញខ្លាំងមែនទែន

• ប្រអប់លេខ 10 វគ្គអូតូជំនាន់ថ្មី (10-Speed Automatic) ដែលអាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃលោកអ្នកអាចថែមថយលេខដោយគ្រាន់តែចុចសញ្ញា (+) និង (-)

• ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត (Parallel Parking Assist) 

• ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សម្រាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) 

• ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត (Blind Spot Information System) 

• ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកខាងក្រោយរថយន្ត (Cross Traffic Alert) 

• ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ (MyKey System) 

• សេនសឺជុំវិញរថយន្តចំនួន 10 គ្រាប់ (10 Sensors)

• ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System) 

មិនតែប៉ុណ្ណោះ សមត្ថភាពជើងក្រោមរបស់ Ford Everest 2.0L Bi-Turbo ត្រូវបានកែច្នៃបន្ថែម ដែលប្រកបដោយភាពធន់រឹងមាំជាងមុន គឺសំដៅទៅលើសុវត្ថិភាពជាពិសេសដល់ការទប់លំនឹងដោយមានភាពហាប់ណែនជាងមុន ធ្វើឲ្យការផ្ទុកទំងន់ អូស សណ្ដោងក្នុងស្ថានភាពផ្លូវលំបាកក៏ដូចជានៅពេលបត់បែនប្រកបដោយសុវត្ថិភាព និងជួយកាត់បន្ថយសម្លេងកង់ពេលបើកបរលើផ្លូវរាបផងដែរ។ កំណែទម្រង់ចុងក្រោយនេះនឹងធ្វើឲ្យសមត្ថភាពនៃការបើកបររបស់ Ford Everest 2.0L Bi-Turbo កាន់តែប្រសើរ និងមានផាសុកភាពជាងមុនដូចជាការកាត់បន្ថយសម្លេង ភាពញ័រ បង្កើនភាពទន់ភ្លន់មិនរលាក់ខ្លាំងដូចមុន។

ក្រៅពីចំណុចពិសេសដែលលើសគេទាំងនេះហើយ Ford Everest 2.0L Bi-Turbo នៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀតរហូតដល់ជាង 50 ចំណុចបន្ថែមដែលក្នុងនោះមានកញ្ចប់បច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ Ford ដែលគេឲ្យឈ្មោះថា Ford Co-Pilot 360TM Technology ដែលអាចបំពេញជូននូវតម្រូវការរបស់អតិថិជនបានយ៉ាងងាយស្រួល។ បើទោះបីយើងខ្ញុំបានរៀបរាប់ពីចំណុចពិសេសជាច្រើនរបស់រថយន្តនេះច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែគឺពិតជាមិនទាន់អស់នោះទេ ដូច្នេះប្រសិនបើលោកអ្នកចង់ជ្រាបព័ត៍មានបន្ថែមអំពីរថយន្តនេះលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មាននៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖ 

• អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214

• អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880

• អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800

• អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសក្បែរខាងឥណ្ឌាជាច្រើនចាប់ផ្ដើមរងទុក្ខនឹងមេរោគឆ្លងរាតត្បាតកាន់តែខ្លាំង

ព័ត៌មាន
អស់រយៈពេលជិតមួយខែមកហើយ ដែលរលកឆ្លងកូវីដ-១៩នៅឥណ្ឌាបានផ្ទុះឡើង ហើយមិនទាន់បង្ហាញពីសញ្ញាថមថយនោះទេ ពោលគឺចំនួនឆ្លងប្រចាំថ្ងៃនៅតែមានរាប់សិបម…

កម្ពុជាក្លាយជាទិសដៅវិនិយោគទី២ របស់វៀតណាមបន្ទាប់ពីអាមេរិក

ព័ត៌មាន
ប្រទេសកម្ពុជា បានក្លាយជាទិសដៅវិនិយោគលំដាប់ទី២ របស់ប្រទេសវៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិក ដោយគិតក្នុងរយៈពេល ៤ខែ ដំបូងនៅឆ្នាំ២០២១នេះ ប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ