រដ្ឋបាលអាម៉េរិក

តើរដ្ឋាភិបាលអាម៉េរិកនឹងជួបប្រឈបបញ្ហាអ្វីខ្លះ ប្រសិនបើសភាមិនអនុម័តផ្តល់ថវិកាដល់រដ្ឋាភិបាលនៅសប្តាហ៍នេះ?


រដ្ឋាភិបាលក្រោមការដឹកនាំរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ អាចប្រឈមមុខនឹងការបិទទ្វារជាថ្មី ប្រសិនបើសភាមិនអនុម័តផ្តល់ថវិកានៅត្រឹមថ្ងៃសុក្រ សប្តាហ៍នេះទេនោះ។ បញ្ហានេះជាកេរ្តិ៍ដំណែលនៃបញ្ហាថវិកា ដែលបានចោទឡើងរវាងរដ្ឋាភិបាលសហព័ន្ធ និងសភា ដែលកើតមានតាំងពីចុងរដ្ឋបាលលោក ចូ បៃដិន មកម្ល៉េះ។
រដ្ឋបាលអាម៉េរិក
ដោយ

រដ្ឋាភិបាលអាម៉េរិក អាចប្រឈមនឹងការបិទទ្វារក្នុងរយៈពេលយ៉ាងតិចជាងពីរថ្ងៃ ប្រសិនបើរដ្ឋាភិបាលសហព័ន្ធ និងសមាជិកសភាអាម៉េរិក មិនអាចរកដំណោះស្រាយ ដើម្បីជំរុញផែនការផ្តល់មូលនិធិដល់រដ្ឋាភិបាល ឱ្យបាននៅត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ សប្តាហ៍នេះទេនោះ។ ក្នុងករណីសភាមិនអាចស្វែងរកទស្សនៈរួមលើបញ្ហាកញ្ចប់មូលនិធិសម្រាប់រដ្ឋាភិបាលរួចរាល់ទេនោះ វិធានការដំណោះស្រាយបន្ទាន់មួយដែលបានចុះហត្ថលេខាដោយលោកប្រធានាធិបតី ចូ បៃដិន អាចធានាខ្ទង់ចំណាយសហព័ន្ធត្រឹមតែពាក់កណ្តាលខែមីនា តែប៉ុណ្ណោះ។

អ្នកវិភាគបានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលបិទចាប់ពីថ្ងៃសៅរ៍ នេះ វាមិនមែនជាលើកទីមួយសម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ នោះទេ ដោយសារតែកាលពីលោកកាន់តំណែងមុន គឺរដ្ឋាភិបាលសហព័ន្ធអាម៉េរិក ធ្លាប់បានបិទទ្វារម្តងរួចហើយដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ត្រាំ បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ថា ប្រសិនបើរដ្ឋាភិបាលត្រូវបិទទ្វារវាជាបញ្ហាដែលបង្កឡើងដោយគណបក្សប្រជាធិបតេយ្យ។

ប្រសិនបើសភាមិនអនុម័តច្បាប់ផ្តល់ថវិកាដល់រដ្ឋាភិបាល ឱ្យបានត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ នោះទេ បញ្ហាផ្សេងៗនឹងកើតមានដូចជា បុគ្គលិករដ្ឋទាំងអស់នឹងត្រូវឈប់សម្រាក ហើយសេវាកម្មសាធារណៈនានានឹងត្រូវព្យួរ។ តាមការប៉ាន់ប្រមាណកម្មករ និងអ្នកផ្តល់សេវាកម្ម ដែលបម្រើការងារនៅក្រោមប្រព័ន្ធរដ្ឋបាលសហព័ន្ធ៩០ម៉ឺននាក់ នឹងត្រូវឈប់សម្រាកដោយមិនមានប្រាក់បៀវត្សរ៍ ហើយបុគ្គលិកផ្សេងទៀតប្រមាណជា១,៤លាននាក់ ក៏នឹងរងផលប៉ះពាល់ផងដែរ ជាពិសេសអ្នកដែលទទួលបៀវត្សរ៍ដោយផ្ទាល់ពីថវិការដ្ឋ។

ជាបទពិសោធន៍ដែលធ្លាប់ជួបកន្លងមកនៅពេលសភាបង្កកការអនុម័តកញ្ចប់ថវិការសហព័ន្ធ គឺ​សេវាកម្មនានា នៅសារមន្ទីរ ឧទ្យានជាតិ សេវាកម្មនៅការិយាល័យឥន្តោប្រវេសន៍ ភ្នាក់ងាររបបសន្តិសុខសង្គម ជាដើម សុទ្ធតែបានរងនូវផលប៉ះពាល់។ ក្រៅពីនោះ ប្រហែលពាក់កណ្តាលនៃបុគ្គលិកជិត៣ម៉ឺននាក់ នៅ ក្រសួងការបរទេស ប្រតិបត្តិការកុងស៊ុលទាំងក្នុង និងក្រៅប្រទេស ក៏នឹងរងនូវផលប៉ះពាល់ផងដែរ។ គួររំលឹកថា នៅពេលដែលលោក ត្រាំ ចូលកាន់កាន់សេតវិមានដំបូង ពោលគឺនៅមុនបុណ្យណូអែល ឆ្នាំ២០១៨ លោកបានដឹកនាំរដ្ឋាភិបាលសហព័ន្ធបិទទ្វា៣៥ថ្ងៃ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើពលរដ្ឋគួរលក់មាសចេញ ឬរក្សាទុក ក្រោយតម្លៃមាសនៅកម្ពុជាហក់ឡើងដល់កំណត់ត្រាជាថ្មី?

ហាងឆេងមាសនៅកម្ពុជាបានហក់ឡើងជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ជាក់ស្តែងនៅរសៀលថ្ងៃទី១៤ ខែមីនា នេះ តម្លៃមាសនៅកម្ពុជាបានហក់ឡើងដល់កំណត…

ក្រុមហ៊ុននាំចូល និងលក់ស្រានាំចូលពីអឺរ៉ុប នៅអាម៉េរិក អាចប្រឈមនឹងការបិទទ្វារ ដោយសារការដំឡើងពន្ធរបស់លោក ត្រាំ

ក្រុមហ៊ុននាំចូល ចែកចាយ និងលក់រាយស្រាសំប៉ាញរបស់បារាំង និងស្រាអ៊ីតាលី នៅសហរដ្ឋអាម៉េរិក អាចប្រឈមនឹងការបិទទ្វារអាជីវកម្ម ឬកាត់បន្ថយបុគ្គល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ