លោក លី សៀនឡុង

តើអ្វីនៅពីក្រោយការសម្រេចចិត្តចាកចេញពីអំណាចរបស់លោក លី សៀនឡុង?


បន្ទាប់ពីអង្គុយនៅលើកៅអីជានាយករដ្ឋមន្រ្តីសិង្ហបុរី អស់រយៈពេលប្រមាណ២០ឆ្នាំកន្លងមកនេះ លោក លី សៀនឡុង បានដាក់ពាក្យសុំលាលែងពីតំណែង និងប្រកាសរំលាយរដ្ឋាភិបាល ហើយស្នើឱ្យលោក ឡូរ៉ែន វង្ស ដែលជាអ្នកបន្តវេនពីលោកបង្កើតរដ្ឋាភិបាលថ្មី។ ពាក់ព័ន្ធនឹងការលាលែងនេះ អ្នកវិភាគនយោបាយខ្លះបានអះអាងថា នេះមិនមែនជារឿងភ្ញាក់ផ្អើល ហើយក៏មិនមែនជារឿងថ្មីដែលកើតនៅលើប្រជាជាតិនេះដែរ ចាប់តាំងពីទទួលបានឯករាជ្យពីម៉ាឡេស៊ី នៅក្នុងឆ្នាំ១៩៦៥មក។ តើអ្វីនៅពីក្រោយការសម្រេចចិត្តចាកចេញពីអំណាចរបស់លោក លី សៀនឡុង?
លោក លី សៀនឡុង
ដោយ

លោក លី សៀនឡុង បានដាក់ពាក្យសុំលាលែងពីតំណែងនាយករដ្ឋមន្ត្រីសិង្ហបុរី និងប្រកាសរំលាយរដ្ឋាភិបាលរបស់លោកជាផ្លូវការទៅការិយាល័យប្រធានាធិបតី កាលពីថ្ងៃទី១៣ ខែឧសភា និងបានកំណត់ពេលចាកចេញជាផ្លូវការពីការិយាល័យនៅថ្ងៃពុធ សប្តាហ៍នេះ។ នៅក្នុងលិខិតលាលែងនោះលោក លី បានស្នើឱ្យលោកប្រធានាធិបតីសិង្ហបុរី ថាមែន សានមូហ្គារ៉ាតណាម (Tharman Shanmugaratnam) ហៅលោក ឡូរ៉ែន វង្ស ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្រ្តី និងជាបន្តវេនពីលោកឲ្យបង្កើតរដ្ឋាភិបាលថ្មី។

ការលាលែងរបស់លោក លី សៀនឡុង វ័យ៧២ឆ្នាំ មិនមែនជារឿងថ្មីនោះទេ ដ្បិតថា លោកបានជូនដំណឹងពីការលាលែងនេះម្តងជាពីរដងរួចមកហើយ។ ហើយព័ត៌មានច្បាស់ការពីការលាលែងរបស់លោក គឺបានធ្វើជាសាធារណៈ កាលពីខែមេសា កន្លងទៅ។

កាលពីឆ្នាំ២០១៨ លោក លី សៀនឡុង ក៏បានបង្ហើបនូវផែនការលាលែងនេះម្តងដែរ ដោយនៅពេលនោះ បេក្ខជនបន្តវេនរបស់លោក គឺឧបនាយករដ្ឋមន្រ្តី ហេង ស៊ីគៀត (Heng Swee Keat)។ ប៉ុន្តែនៅឆ្នាំ២០២១ លោក ហេង ដែលមានអាយុ៦០ឆ្នាំ បានបដិសេធទទួលយកជាបេក្ខភាព សម្រាប់ការងារកំពូលនេះ ទើបលោក លី សម្លឹងឃើញលោក ឡូរ៉ែន វង្ស ដែលមាន​វ័យត្រឹម៥១ឆ្នាំ ឱ្យធ្វើជាមេដឹកនាំថ្មីជំនាន់ទី៤ជំនួសលោក។

ក្រោមការដឹកនាំរបស់លោក លី សៀនឡុង តាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២៤ ទោះបីជាពិភពលោកឆ្លងកាត់ព្បុះភ្លៀងនៃវិបត្តិសេដ្ឋកិច្ច កាលពីឆ្នាំ២០០៨ ការប្រណាំងប្រជែងខាងភូមិសាស្រ្តនយោបាយ សង្រ្គាមកូវីដ-១៩ ក៏ប្រជាជាតិនេះនៅតែរឹងមាំ។ នៅក្នុងអំឡុងពេលដឹកនាំនេះរឿងអាស្រូវ ដែលលេចធ្លោរបំផុតរបស់លោក លី គឺពាក់ព័ន្ធនឹងទំនាស់នៅក្នុងគ្រួសាររវាងលោក និងប្អូនប្រុស/ស្រីរបស់លោក ជុំវិញបញ្ហានិវេសនដ្ឋានរបស់លោក លី គូនយ៉ូវ ដែលជាស្ថាបនិកសិង្ហបុរី និងជាឪពុករបស់ពួកគេ។

នៅមុនពេលលោក លី សៀនឡុង ចូលកាន់តំណែងលោក ហ្គោ ចុក តុង គឺជាជនទី២ ដែលបានដឹកនំាសិង្ហបុរីបាន១៤ឆ្នាំ ពោលគឺពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៤។ ចំណែកលោក លី គូនយ៉ូវ វិញ គឺបានដឹកនាំសិង្ហបុរី តាំងពីមិនទាន់ទទួលឯករាជ្យ ពោលគឺតាំងពីឆ្នាំ១៩៥៩ រហូតដល់ឆ្នាំ១៩៩០ ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


បញ្ហាគ្រោះរាំងស្ងួតនឹងបើកឱកាសឱ្យវៀតណាម ដណ្តើមទីផ្សារនាំចេញទុរេនពីថៃ

អ្នកសិក្សាម្នាក់បានព្រមានថា គ្រោះរាំងស្ងួតដែលកំពុងអូសបន្លាយនៅប្រទេសថៃ នឹងជះផលប៉ះពាល់ធ្ងន់ធ្ងរទៅលើការបង្កបង្កើនផលផ្លែទុរេនរបស់ប្រទេសថៃ នៅឆ្ន…

ទីក្រុងនានាក្នុងប្រទេសចិន បានដកការរឹតបន្តឹងមួយចំនួន ដើម្បីស្រោចស្រង់វិស័យអចលនទ្រព្យ

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលថ្នាក់ជាតិ នៅក្នុងការជួយស្រោចស្រង់វិស័យអចលនទ្រព្យ ដែលកំពុងដាំក្បាលចុះខ្លាំង ទីក្រុងនានាក្នុងប្រទេសចិន បានចាត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ