កម្មវិធី TikTok

តើមហាសេដ្ឋីអាម៉េរិករូបណា ដែលលោក ដូណាល់ ត្រាំ ចង់ឱ្យទិញយក TikTok នៅអាម៉េរិក?


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងពិភាក្សាជាមួយបុគ្គលសំខាន់ជាច្រើនជុំវិញការទិញយកភាគហ៊ុន TikTok។ ដំណើរការទិញលក់ភាគហ៊ុនកម្មវិធី TikTok អាចនឹងបង្ហាញលទ្ធផលនៅក្នុងរយៈពេល៣០ថ្ងៃខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
កម្មវិធី TikTok
ដោយ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានអះអាងថា លោកបានជជែកពិភាក្សាជាមួយបុគ្គលសំខាន់ៗជាច្រើន ពីជោគវាសនារបស់ក្រុមហ៊ុនបណ្តាញសង្គម TikTok។ លោក ត្រាំ ដែលចង់ឱ្យបណ្តាញសង្គម TikTok បន្តប្រតិបត្តិការនៅសហរដ្ឋអាម៉េរិក កំពុងពិភាក្សាជាមួយអ្នកជំនួញ និងអ្នកបច្ចេកវិទ្យាធំៗ ដើម្បីធ្វើយ៉ាងណាធានាឲ្យបណ្តាញសង្គមនេះនៅតែបន្តប្រតិបត្តិការរបស់កម្មវិធីប្រកបដោយប្រសិទ្ធភាពដដែល។

នៅក្រោមកិច្ចព្រមព្រៀងដែលកំពុងចរចាដោយសេតវិមាន ម្ចាស់ក្រុមហ៊ុន TikTok ដែលមានមូលដ្ឋាននៅប្រទេសចិន គឺ ByteDance អាចនៅបន្តរក្សាភាគហ៊ុននៅក្នុងក្រុមហ៊ុន ប៉ុន្តែការគ្រប់គ្រងទិន្នន័យ និងការអាប់ដេតកម្មវិធីនឹងគ្រប់គ្រងដោយក្រុមហ៊ុន Oracle ដែលជាក្រុមហ៊ុន software មួយ។

ពាក់ព័ន្ធនឹងជោគវាសនារបស់បណ្តាញសង្គម TikTok បុគ្គលដែលគេដឹងថា កំពុងស្ថិតនៅក្នុងចិត្តរបស់លោក ត្រាំ រួមមានលោក អេឡិន ម៉ាស ដែលជាកំពូលមហាសេដ្ឋីមានបំផុតនៅលើពិភពលោក និងជាអ្នកដែលស្និទជាមួយលោក ត្រាំ ស្រាប់។ ក្រៅពីនេះអាចមានលោក ឡារី អេលីសុន (Larry Ellison) ដែលជាស្ថាបនិកក្រុមហ៊ុន Oracle។

ជាមួយគ្នានេះ អ្នកដែលត្រូវបានគេរំពឹងថា កំពុងប្រជែងទិញយកភាគហ៊ុនរបស់ TikTok ដែរនោះរួមមានមហាសេដ្ឋី ហ្វេ្រង ម៉ាក ខត ( Frank McCourt ) និងលោក ជីមី ដូណាលសុន (Jimmy Donaldson) ដែលត្រូវបានគេស្គាល់ថា ជាតារា YouTube MrBeast។ បច្ចុប្បន្នអ្នកប្រើប្រាស់បណ្តាញសង្គម TikTok នៅសហរដ្ឋអាម៉េរិក មានចំនួនប្រមាណ១៧០លាននាក់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាចម្បងអ្វីខ្លះធ្វើឱ្យពិភពលោកចាប់អារម្មណ៍ខ្លាំង និងស្ញើចសរសើរតំបន់អាស៊ាន មិនដាច់ពីមាត់?

សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលមានសមាជិក១០ប្រទេសកំពុងទាក់ទាញចំណាប់អារម្មណ៍ និងការស្ញើចសរសើរមិនដាច់ពីមាត់ពីថ្នាក់ដ…

តើអ្វីជាគោលនយោបាយការបរទេស និងសេដ្ឋកិច្ចអាទិភាពរបស់អាម៉េរិក ក្រោមរដ្ឋបាល លោក ដូណាល់ ត្រាំ?

ចាប់តាំងពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា មក រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តសង្កត់ធ្ងន់លើគោលនយោបាយ America First ទាំងក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ