កម្មវិធី TikTok

តើ TikTok ត្រូវដើរលើផ្លូវណា បើរដ្ឋការអាម៉េរិកចាប់បង្ខំខ្លួនឲ្យបិទ ឬលក់ក្រុមហ៊ុនចេញពីទីផ្សារ?


រដ្ឋការរបស់សហអាម៉េរិក ដែលជាមហាអំណាយសេដ្ឋកិច្ចផុតលេខនៅលើពិភពលោកបានបញ្ជូនសំណុំរឿងរបស់ TikTok ដល់សភាហើយ ហើយសភាក៏បានរុញបន្តទៅព្រឹទ្ធសភាផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បណ្តាញសង្គម ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតទី៤របស់ពិភពលោកមួយនេះ អាចមានសង្ឃឹមប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំនេះ។ ក្រុមហ៊ុន ByteDance ដែលគ្រប់គ្រងបណ្តាញសង្គមដែលមានអ្នកប្រើប្រាស់ជាង១ពាន់លាននាក់នេះ កំពុងតែទន្ទឹងរង់ចាំការសម្រេចពីព្រឹទ្ធសភាសហរដ្ឋអាម៉េរិកបន្ត។
កម្មវិធី TikTok
ដោយ

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗបានឲ្យដឹងថា TikTok បានចំណាយពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ដើម្បីស្តាប់ការសម្រេចចិត្តរបស់សភាសហរដ្ឋអាម៉េរិក ដើម្បីអនុម័តនូវគោលការច្បាប់ចាប់បង្ខំ TikTok ឱ្យកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន ByteDance របស់ចិន ដែលជាអ្នកបង្កើត និងគ្រប់គ្រង ឬត្រូវបានហាមឃាត់មិនឱ្យដំណើរការនៅសហអាម៉េរិក។

ពាក់ព័ន្ធនឹងបញ្ហានេះលោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក បានប្រកាសថា លោកនឹងចុះហត្ថលេខាលើច្បាប់នេះ ប្រសិនបើវាត្រូវបានអនុម័តដោយព្រឹទ្ធសភា។ នៅពេលនេះគេនៅមិនទាន់ដឹងទេថា តើព្រឹទ្ធសភានឹងសម្រេចយ៉ាងណានៅឡើយទេ ខណៈដែលទស្សនៈ និងយោបល់អំពីគោលការណ៍ច្បាប់ប្រឆាំងនឹង TikTok ហាក់មានមតិខុសគ្នាច្រើន។ អ្នកខ្លះគាំទ្រគោលការណ៍ដែលលើកឡើងដោយរដ្ឋការអាម៉េរិក ខណៈអ្នកខ្លះមិនគាំទ្រ ជាពិសេសគឺក្រោយពេលដែលលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ដែលធ្លាប់ជាអ្នករិះគន់លើ TikTok បានផ្លាស់ប្តូរគោលជំហរ ខណៈលោកកំពុងស្វែងរកឱកាសកាន់កាប់សេតវិមាននៅក្នុងការបោះឆ្នោតនៅក្នុងអំឡុងខែវិច្ឆិកា ខាងមុខនេះ។

បច្ចុប្បន្នពឹ្រទ្ធសមាជិកអាមេរិកកំពុងតែស្ទាបស្ទង់ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងករណីសំណើច្បាប់ប្រឆាំង TikTok ត្រូវព្រឹទ្ធសភាអនុម័ត ក្រុមហ៊ុន ByteDance របស់ចិនអាចនឹងយករឿង TikTok នេះតស៊ូក្តីតាមផ្លូវតុលាការ។ ប្រភពមួយបានបង្ហើបរួចហើយថា នៅពេលនេះ TikTok បានទាក់ទងជាមួយក្រុមហ៊ុនច្បាប់កំពូលៗនៅសហរដ្ឋអាម៉េរិក ដើម្បីរៀបចំតស៊ូខាងផ្នែកផ្លូវច្បាប់ប្រឆាំងនឹងការសម្រេចរបស់រដ្ឋការ​។

ពាក់ព័ន្ធនឹងការបង្ហើបនេះ ក្រុមហ៊ុន ByteDance មិនបានបំភ្លឺនៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក សូ ចូវ ( Shou Chew) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TikTok បានផ្ញើសារតាមវីដេអូទៅអ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន បន្ទាប់ពីសភាអាម៉េរិកបានអនម័តសំណើច្បាប់នេះទៅសភា កាលពីពេលថ្មីៗនេះ ថា TikTok នឹងបន្តតស៊ូឱ្យអស់ពីសមត្ថភាពរួមទាំងការអនុវត្តសិទ្ធិស្របច្បាប់ ដើម្បីការពារបណ្តាញសង្គម ដែលខ្លួនបានបង្កើតជាមួយអ្នកប្រើប្រាស់៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារធំៗនៅចិន ព្រមានឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះផលប៉ះពាល់ពីវិបត្តិអចលនទ្រព្យ ខណៈកម្ចីខូចកើនដល់១៧០ពាន់លានដុល្លារ

ព័ត៌មាន
ធនាគាររដ្ឋកំពូលៗនៅប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកបានព្រមានឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះផលប៉ះពាល់ ដែលបណ្ដាលពីវិបត្តិអចលនទ្រព្…

អាជ្ញាធរជាតិអប្សរាថ្កោលទោស និងកំពុងស្វែងរកអ្នកបង្កើតរូបភាព«នារីម្នាក់ជាន់ព្រះកេសព្រះនៅមុខប្រាសាទអង្គរវត្ត»

ព័ត៌មាន
អាជ្ញាធរកំពុងស្រាវជ្រាវរកមុខអ្នកបង្កើតរូបភាពកាត់តស្ត្រីម្នាក់យកជើងជាន់ព្រះកេសព្រះ នៅមុខប្រាសាទអង្គរវត្ត ដើម្បីឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ