ទីផ្សារមូលបត្រ

តើប្រទេសណាខ្លះនៅអាស៊ីអាគ្នេយ៍ ដែលបានបោះផ្សាយលក់មូលបត្រធំបំផុតនៅឆ្នាំ២០២៤?


ក្រុមហ៊ុនដែលបានចុះបញ្ជីបោះផ្សាយលក់មូលបត្រនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៤ មានការធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២៣។ បើយោងតាមស្ថិតិ នៅក្នុងឆ្នាំ២០២៤ នេះ មានក្រុមហ៊ុនចុះបញ្ជីត្រឹមតែ១២២ក្រុមហ៊ុនប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០២៣ មានរហូតដល់ទៅ១៦៣ក្រុមហ៊ុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។
ទីផ្សារមូលបត្រ
ដោយ

គិតមកទល់ពេលនេះនៅលើផ្សារហ៊ុនសំខាន់ៗនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន រួមមានប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន មានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ចំនួន១២២ក្រុមហ៊ុនប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០២៣ មានរហូតដល់១៦៣ក្រុមហ៊ុន។ នេះជាការធ្លាក់ចុះទាបបំផុតនៅក្នុងរយ:ពេល៩ឆ្នាំកន្លងមកនេះ តែទោះបីជាយ៉ាងណាក៏ដោយ សន្ទស្សន៍ នៃការជួញដូរភាគហ៊ុននៅក្នុងតំបន់នេះនៅតែមានស្ថានភាពល្អប្រសើរ។

របាយការណ៍របស់ក្រុមហ៊ុនសេវាកម្មវិជ្ជាជីវៈ Deloitte ដែលបានអង្កេតស្ថានភាពទីផ្សារមូលបត្រនៅក្នុងតំបន់បានបង្ហាញថា ទន្ទឹមនឹងចំនួនក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់មូលបត្រធ្លាក់ចុះហើយនោះ ទំហំនៃការចុះបញ្ជីនៅឆ្នាំ២០២៤ ក៏មានការធ្លាក់ចុះដូចគ្នាដែរ។ តម្លៃភាគហ៊ុនដែលបានចុះបញ្ជីនៅក្នុងឆ្នាំ២០២៤ មានទំហំត្រឹមតែ៣ពាន់លានដុល្លារប៉ុណ្ណោះ ខណ:កាលពីឆ្នាំ២០២៣ មានរហូតដល់ជិត៦ពាន់លានដុល្លារ។

លោកស្រី តៃ វី លីង ( Tay Hwee Ling) ប្រធានផ្នែកគណនេយ្យ និងរបាយការណ៍ប្រចាំអាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Deloitte បាននិយាយថា ទីផ្សារមូលបត្រនៅក្នុងតំបន់បានជួបប្រទះ បញ្ហាប្រឈមជាច្រើននៅក្នុងឆ្នាំ២០២៤ នេះ រួមទាំងការប្រែប្រួលរូបិយប័ណ្ណ ភាពខុសគ្នានៃបទប្បញ្ញត្តិរវាងទីផ្សារ និងភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលបញ្ហាទាំងអស់នេះបានធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្ម និងការវិនិយោគ។

នៅក្នុងតំបន់អាស៊ាន ទីផ្សារមូលបត្រ ដែលមានសភាពជួញដូរសកម្មជាងគេ គឺទីផ្សារនៅម៉ាឡេស៊ី ដោយមានទំហំចុះបញ្ជីរហូតដល់១,៥ពាន់លានដុល្លារជាមួយក្រុមហ៊ុនចុះបញ្ជីចំនួន៤៦ក្រុមហ៊ុន។ ចំណែកទីផ្សារមូលបត្ររបស់ប្រទេសឥណ្ឌូណេស៊ី មានការធ្លាក់ចុះគួរឱ្យកត់សំគាល់ ដោយនៅឆ្នាំ២០២៣ តម្លៃនៃការចុះបញ្ជីសរុបមានរហូតដល់៣,៦ពាន់លានដុល្លារ ធ្លាក់ចុះរហូតដល់៣៦៨លានដុល្លារ៕

ដោយ: សរ សុជាតិ




អត្ថបទបន្ទាប់


ឥណ្ឌាចង់ឱ្យរឹតបន្តឹងច្បាប់ ស្ដីពីប្រភពដើមទំនិញដើម្បីទប់ការហូរចូលយ៉ាងគំហុកនូវទំនិញចិន

កំពុងពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនដែលបានចុះហត្ថលេខាតាំងពីជាងមួយទសវត្សរ៍មុន ដោយក្រុងញូវដេលី កំពុងស្វះស្វែងធ្…

ក្រុមហ៊ុន Walmart និងក្រុមហ៊ុនធំៗជាច្រើនមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះផែនការដំឡើងពន្ធគយរបស់លោក ត្រាំ

នាយកប្រតិបត្តិក្រុមហ៊ុនលក់រាយ Walmart និងក្រុមហ៊ុនធំៗជាច្រើនមានការព្រួយបារម្ភកាន់ខ្លាំងចំពោះផែនការដំឡើងពន្ធគយរបស់ប្រធានាធិបតីជាប់ឆ្នោតស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ