អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart គាំទ្រអតិថិជនអំឡុងពេលវិធានការបិទខ្ទប់ ដោយផ្ដល់ ការហៅចេញ ទិន្នន័យអិុនធឺណិតឥតគិតថ្លៃ និងពន្យាសុពលភាពការប្រើប្រាស់

ការរក្សាទំនាក់ទំនងកាន់តែមានសារៈសំខាន់ ជាពិសេសសម្រាប់អ្នកដែល ស្ថិតក្នុងតំបន់បិទខ្ទប់និង «តំបន់ក្រហម»ហេតុនេះហើយ ក្រុមហ៊ុន Smart កំពុងផ្ដល់ជូនអតិថិជនរបស់ខ្លួននូវអត្ថប្រយោជន៍ជាច្រើន ដោយឥតគិតថ្លៃ ដើម្បីគាំទ្រពួកគេក្នុងគ្រាលំបាកនេះ។
ក្រុមហ៊ុនSmart គាំទ្រអតិថិជនអំឡុងពេលវិធានការបិទខ្ទប់ ដោយផ្ដល់ ការហៅចេញ ទិន្នន័យអិុនធឺណិតឥតគិតថ្លៃ និងពន្យាសុពលភាពការប្រើប្រាស់
ដោយ

អតិថិជន Smart ទូ​ទាំង​ប្រទេស​ទទួល​បានការ​ប្រើប្រាស់​សេវា​ការ​ហៅ​ចេញ​ក្នុង​ប្រព័ន្ធ​រយៈពេល ៦០​នាទី​ឥត​គិតថ្លៃ រៀងរាល់ថ្ងៃ  រហូត​ដល់​ថ្ងៃ​ទី ១៥ ខែឧសភា ដោយ​គ្រាន់តែ​ចុច  *2021# ហើយ​ប​ញ្ចូ​ន​ម្ដង​គត់​។ អតិថិជន Smart ក្នុង​តំបន់​ក្រហម នៅ​រាជធានី​ភ្នំពេញ ក្រុង​តា​ខ្មៅ ខេត្ត​ព្រះ​សីហ​នុ ខេត្តស្វាយរៀង និង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មាន​ផល​លំបាក​ក្នុង​ការ​ស្វែងរក​កាត​កោស​សម្រាប់​បញ្ចូល​ទឹកប្រាក់ ក្រុមហ៊ុន Smart ក៏​បាន​ពន្យា​សុពលភាព​ប្រើប្រាស់​លេខ​ទូរស័ព្ទ ដែល​កំពុង​ប្រើប្រាស់​គម្រោង​បង់​មុន ក្នុង​តំបន់​ទាំង​អស់នោះ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែឧសភា​។ បន្ថែម​ពីលើ​នេះ អតិថិជន Smart ដែល​កំពុង​រស់នៅ​ក្នុង ឫ​នៅ​ជិត​តំបន់​ក្រហម អាច​ទទួល​បាន​ទិន្នន័យ​អិ​ុ​ន​ធី​ណិ​ត 60MB រៀងរាល់ថ្ងៃ​ឥត​គិតថ្លៃ រហូត​ដល់​ថ្ងៃ​ទី ១៥ ខែឧសភា ដោយ​គ្រាន់តែ​ចុច *2021*1# ហើយ​ប​ញ្ចូ​ន​ម្ដង​គត់​។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ការស្នាក់នៅក្នុងផ្ទះគឺជាការចាំចាច់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយនៅក្រុមហ៊ុន Smart  យើងតែងតែយកចិត្តទុកដាក់ចំពោះ ប្រទេសកម្ពុជា ហើយយើងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីជួយពលរដ្ឋកម្ពុជា អំឡុងពេលនៃ ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នេះ។»

លោក Thomas បានបន្ថែមទៀតថា៖ «តាមរយៈការជួយអតិថិជនរបស់យើងរក្សាទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក   ជាមួយការផ្ដល់ជូន ការហៅចេញឥតគិតថ្លៃ  ទិន្នន័យអិុនធឺណិតឥតគិតថ្លៃ និងការពន្យាសុពលភាពប្រើប្រាស់ យើងជឿជាក់ថា យើងអាចជួយពួកគេឆ្លងកាត់គ្រាលំបាកនេះ ដែលពួកគេកំពុងជួបប្រទះ។ អតិថិជនមិនចាំបាច់ព្រួយបារម្ភ អំពីការបាត់បង់ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេឡើយ។» 

ក្រុមហ៊ុន Smart ក៏ផ្តល់នូវសេវាកម្មផ្សេងៗ ដែលអាចជួយដល់អតិថិជនក្នុងគ្រាលំបាកនេះនៃការរាតត្បាតជាសកលនៃជំងឺ កូវីដ-១៩ នេះ។ កម្មវិធី Share2Talk អនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្ទេទឹកប្រាក់ទៅកាន់លេខទូរស័ព្ទដ៏ទៃទៀត ជាហេតុដែល អិតិថិជនអាចគាំទ្រក្រុមគ្រួសារ និងមិត្តភក្តិក្នុងតំបន់ក្រហម។ ក្រុមហ៊ុន Smart ពង្រីកលក្ខខណ្ឌនៃលក្ខណៈវិនិច្ឆយសម្រាប់ សេវាកម្ចីប្រាក់ SmartLoan (Loan service) ដើម្បីធ្វើឲ្យងាយស្រួល និង មានតំលៃកាន់តែសមរម្យសម្រាប់អតិថិជន។

អតិថិជន​ក្រុមហ៊ុន Smart អាច​បញ្ចូល​ទឹកប្រាក់​ទៅ​ក្នុង​គណនី​ទូរស័ព្ទ​របស់​ពួក​គេ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច (e-top) ប្រកប ដោយ​សុវត្ថិភាព និង​ងាយស្រួល​តាម​រយៈ  SmartNas និង Smart website Smart Zero Balance Portal ឫ​លើ​កម្មវិធី ទូទាត់​ប្រាក់​ដូច​ជា ABA Mobile និង Pi Pay​។ អតិថិជន​ដែល​បញ្ចូល​ទឹកប្រាក់​យ៉ាងតិច ១.២៥ ដុល្លារ នឹង​ទទួល​បាន ទិន្នន័យ​អិ​ុ​ន​ធឺ​ណិ​ត 1GB ឥត​គិតថ្លៃ​ផង​ដែរ​។

អត្ថប្រយោជន៍​សម្រាប់​អតិថិជន Smart ទាំង​អស់នេះ​បាន​មក​ពី​ការ​អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់​នៃ​គំនិត​ផ្ដួចផ្ដើម របស់​ក្រុមហ៊ុន Smart ដែល​មាន​គោលដៅ ដើម្បី​គាំទ្រ​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល និង​ពលរដ្ឋ ទាំងអស់​អំឡុង​គ្រា​លំ​បាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ម្យ៉ាងទៀត តាម​រយៈ​មូលនិធិ​ទឹកប្រាក់ ១ លាន​ដុល្លារ​ដើម្បី​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ក្រុមហ៊ុន Smart បាន​ផ្ដល់​ថវិកា​ចំនួន ៧៨៥,០០០ ដុល្លារ ដល់​គម្រោង​ឯកជន ដែល​ផ្ដោត​លើ​ការ​ផ្ដល់​ដំណោះស្រាយ​ដល់ ពលរដ្ឋ​កម្ពុជា​អំឡុង​គ្រា​លំ​បាន​នេះ​។ ថ្មី​ៗ​នេះ ក្រុមហ៊ុន Smart បាន​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​គាំទ្រ​ដល់​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការ​រៀបចំ និង​តំឡើង​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​បន្ទាន់​ចំនួន ១៨ កន្លែង​ជំ​ុ​វិញ​រាជធានី​។

បន្ថែម​លើ​ការ​ផ្ដល់​ជូន​ដល់​អតិថិជន​នូវ ការ​ហៅ​ចេញ និង​ទិន្នន័យ​អិ​ុ​ន​ធឺ​ណិ​ត​ឥត​គិតថ្លៃ ដើម្បី​ធានា​ឲ្យ​បាន​ថា​ពួក​គេ​រក្សា​បាន នូវ​ការ​ទំនាក់ទំនង ក្រុមហ៊ុន Smart បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​របស់​ខ្លួន ដើម្បី​គាំទ្រ​យុទ្ធនាការ​លើកកម្ពស់ ការ​យល់​ដឹង​អំពី​ជំងឺ​កូ​វី​ដ​-១៩ របស់​រាជរដ្ឋាភិបាល​ជាមួយ​សារ​អេ​ឡិច​ត្រូ​និ​ច​ស្វ័​យ​ប្រ​វ​តិ្ត ដែល​ឮ​នៅ​ពេល​ហៅ​ចេញ និង​ផ្ញើ​សារ​ជា​អក្សរ ដែល​បាន​ផ្ញើ​ទៅ​កាន់​អតិថិជន ៨ លាន​នាក់​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​លើកទឹកចិត្ត ដល់​ការ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សុខភាព​សាធារណៈ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart Axiata តាម​រយៈ www.facebook.com/smartaxiata ឬ​ចូល​ទៅ​កាន់​គេហទំព័រ www.smart.com.kh​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។

អត្ថបទបន្ទាប់

យុទ្ធនាការរត់រៃអង្គាសប្រាក់របស់ សាយ ជួយឱ្យលោកជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart

ព័ត៌មាន
ការរត់លើផ្លូវដ៏វែងឆ្ងាយដើម្បីការរៃអង្គាសប្រាក់សម្រាប់សង្គ្រោះអាយុជីវិតកុមារកម្ពុជា គឺជាអំពើល្អដែលជួយឱ្យលោក អ៊ួន បឋម ត្រូវបានជ្រើសតាំងជាបេ…

ស្មាតហ្វូនកាមេរ៉ាធំបំផុតរបស់ realme បានមកដល់ហើយ! realme 8 Pro បានចេញលក់នៅក្នុងទីផ្សារកម្ពុជា តម្លៃត្រឹមតែ 369 ដុល្លារ តែប៉ុណ្ណោះ

ព័ត៌មាន
- realme 8 Pro បានចេញជាផ្លូវការដោយបំពាក់កាមេរ៉ាទំហំ 108 មេហ្គាភិចស៊ែល ជាមួយនឹង បច្ចេកវិទ្យាសាកថ្មលឿន 50W SuperDart, អេក្រង់ Super …
More

Related Stories

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ