វិស័យធនាគារ

តើមានកត្តាចម្បងអ្វីជំរុញឱ្យសេតវិមានគ្រោងដាក់ពិន័យធនាគារណា ដែលមិនទទួលយកអតិថិជនដោយសារនិន្នាការនយោបាយ?


សេតវិមាននៅពេលនេះកំពុងធ្វើសេចក្តីព្រាងបទបញ្ជាមួយសម្រាប់ដាក់ពិន័យធនាគារណា ដែលបោះបង់ចោលអតិថិជន ពោលគឺឈប់សហការរកស៊ីជាមួយអតិថិជន ឬមិនទទួលយកអតិថិជនថ្មីៗដោយសារនិន្នាការនយោបាយខុសគ្នា។ ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានអះអាងកាលពីខែមករា ថា មានធនាគារខ្លះបានបដិសេធមិនផ្តល់សេវាធនាគារដល់អ្នកដែលមកពីគណបក្សសាធារណរដ្ឋ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យធនាគារ
ដោយ

យោងតាមសារព័ត៌មាន Wall Street Journal បានឱ្យដឹងថា សេតវិមានកំពុងធ្វើសេចក្តីព្រាងបទបញ្ជាមួយសម្រាប់ដាក់ពិន័យធនាគារណា ដែលបោះបង់ចោលអតិថិជន ពោលគឺឈប់សហការរកស៊ីជាមួយអតិថិជន ឬមិនទទួលយកអតិថិជនថ្មីៗដោយសារមាននិន្នាការនយោបាយខុសគ្នា។ តាមការរំពឹងទុក បណ្ដានិយ័តករហិរញ្ញវត្ថុដែលគ្រប់គ្រងលើធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នឹងត្រូវបានណែនាំឱ្យបើកការស៊ើបអង្កេតថា តើធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុណាមួយបំពានច្បាប់ស្តីពីឱកាសទទួលបានឥណទានស្មើភាពគ្នា និច្បាប់ការពារហិរញ្ញវត្ថុរបស់អតិថិជនជាអ្នកប្រើប្រាស់។

សារព័ត៌មានដដែលបានចុះផ្សាយថា បទបញ្ជាដែលអាចត្រូវបានចុះហត្ថលេខានៅសប្តាហ៍នេះ នឹងអនុញ្ញាតឱ្យមានការដាក់ពិន័យជាលុយ ការធ្វើកិច្ចសន្យាផ្លូវច្បាប់ ឬវិធានការដាក់វិន័យផ្សេងទៀតទៅលើធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុណាដែលបំពាន។

ទន្ទឹមនេះ សេតវិមាន ក៏ជំរុញឱ្យនិយ័តករហិរញ្ញវត្ថុដកចេញ ឬលុបចោលគោលនយោបាយផ្ទៃក្នុងណា ដែលអាចនាំឱ្យមានការបិទគណនីធនាគារដោយអយុត្តិធម៌ និងណែនាំឱ្យរដ្ឋបាលអាជីវកម្មខ្នាតតូចពិនិត្យឡើងវិញលើសកម្មភាពរបស់ធនាគារដែលពាក់ព័ន្ធនឹងកម្មវិធីប្រាក់កម្ចីរបស់ខ្លួនផងដែរ។

គួររំឭកថា ប្រធានាធិបតីអាម៉េរិកមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ កាលពីខែមករា បានអះអាងថា នាយកប្រតិបត្តិធនាគារ JPMorgan Chase និងធនាគារ Bank of America ធ្លាប់បានបដិសេធមិនផ្តល់សេវាធនាគារដល់អ្នកមកពីគណបក្សសាធារណរដ្ឋ។ ជាការឆ្លើយតប ធនាគារទាំងពីរខាងលើនេះបានបដិសេធថា ខ្លួនមិនសម្រេចចិត្តលើការផ្តល់សេវាធនាគារដោយផ្អែកលើនយោបាយនោះឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ជនបរទេសទៅលេងអាម៉េរិកអាចប្រឈមនឹងការតម្រូវឱ្យបង់ប្រាក់ធានារហូតដល់១៥,០០០ដុល្លារ

ជនបរទេស ដែលធ្វើដំណើរទៅសហរដ្ឋអាម៉េរិកក្រោមទិដ្ឋាការទេសចរណ៍ និងពាណិជ្ជកម្មមួយចំនួនអាចប្រឈមនឹងការតម្រូវឱ្យបង់ប្រាក់ធានាចន្លោះពី៥ពាន់ដុល្លារ…

អិលអូអិលស៊ី ត្រៀមប្រាក់រង្វាន់សរុប ២៨.៨០០.០០០ រៀល សម្រាប់សម្រាប់អាជីវករប្រើប្រាស់ LOLC KHQR!

អិលអូអិលស៊ី ដែលជាគ្រឹះស្ថានដ៏ធំជាងគេនៅកម្ពុជា បានប្រកាសនឹងផ្ដល់ប្រាក់រង្វាន់សរុប ២៨.៨០០.០០០ រៀល សម្រាប់ផ្ដល់ជូនអាជីវករប្រើប្រាស់ LOLC K…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ