ទីផ្សារ​ប្រេងឥន្ធនៈ

តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ធ្លាក់មកនៅ​ក្រោម​ ៣ពាន់រៀល​ជាថ្មី នៅដើមខែវិច្ឆិកានេះ!


នៅដើមខែវិច្ឆិកានេះ តម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជា បានថយចុះមួយកម្រិត ពោលគឺ ប្រមាណ ២.៩៥០រៀល ក្នុងមួយលីត្រ សម្រាប់ប្រភេទប្រេងសាំងធម្មតា ទាបជាងខែតុលាកន្លងទៅប្រមាណ ១០០រៀល។ ចំពោះ តម្លៃប្រេងឆៅនៅលើទីផ្សារសកលលោក ក៏បានធ្លាក់ចុះបន្តិចដូចគ្នាដែរ ពីព្រោះ បញ្ហានៃវិបត្តិមេរោគកូវីដ១៩ នៅតែបន្តរីករាលដាល និងវាយលុកសេដ្ឋកិច្ចសកល។
តម្លៃប្រេងឥន្ធនៈ
ដោយ

បើតាមសេចក្តី​ជូនដំណឹងពី ក្រសួង​ពាណិជ្ជកម្មកម្ពុជា​បានឲ្យដឹងថា គិតចាប់ពី​ថ្ងៃទី ១ ដល់ទី ១៥ ខែវិច្ឆិកានេះ សម្រាប់​តម្លៃប្រេង​សាំង​ធម្មតា លក់រាយ គឺ ២.៩៥០​រៀល​ក្នុងមួយ​លីត្រ ខណៈតម្លៃ​ប្រេង​ម៉ាស៊ូត គឺ ២.៥៥០​រៀល​ក្នុង​មួយលីត្រ។

ដោយឡែក តម្លៃប្រេងឆៅ នៅលើទីផ្សារ​សកលលោក ឃើញថា កាលពី​ដើម​ខែតុលា កន្លងទៅ តម្លៃប្រេង​ឆៅ របស់​ទីផ្សារ​ប្រេង​ឆៅ​អាមេរិក West Texas Intermediate​ ស្ថិតនៅរង្វង់ ៣៨ដុល្លារ​ក្នុង​មួយ​បារ៉ែល ខណៈ ទីផ្សារ​ប្រេង​ឆៅ ​Brent​ របស់​អង់គ្លេស មានតម្លៃ​ប្រមាណ ៤០ដុល្លារ​ក្នុងមួយបារ៉ែល។

ទោះយ៉ាងណា ចូលមកដល់ ថ្ងៃទី ២ ខែវិច្ឆិកានេះ ឆ្នាំ២០២០ ទីផ្សារ​ប្រេង​ឆៅ​អាមេរិក West Texas Intermediate ​បានធ្លាក់ចុះ​មក​នៅ​ជាង ៣៤ដុល្លារ​ក្នុង​មួយ​បារ៉ែល ខណៈ ទីផ្សារ​ប្រេង​ឆៅ ​Brent​ របស់​អង់គ្លេស ក៏ធ្លាក់ចុះ​មកដល់ ​៣៦ដុល្លារ ក្នុង​មួយ​បារ៉ែល។

គួរជម្រាបថា តម្លៃប្រេងឆៅ នៅលើ​ទីផ្សារ​អន្តរជាតិ បានបន្ត​ធ្លាក់ចុះ ដោយសារតែ ក្តីកង្វល់​ពីបញ្ហា​មេរោគ​កូវីដ១៩ ដែលបាន​ប៉ះពាល់​ដល់​តម្រូវការ​ប្រើប្រាស់​ប្រេង​ទូទាំង​សកលលោក ជាពិសេស​នៅប៉ែក​អឺរ៉ុប មាន​ការបិទទ្វារ​ប្រទេស​សារ​ជាថ្មី និងការ​បង្ការ​ទុក​ជាមុន ចៀសវាង​ភាព​ច្របូក​ច្របល់​នៃការ​បោះឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​នៅ សហរដ្ឋអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្នាលបច្ចេកវិទ្យាព័ត៌មាន ទទួលបានក្រុមហ៊ុនជិត ២ពាន់ ចុះបញ្ជីអាជីវកម្ម​ដោយ​ជោគជ័យ

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសថា គិតមកដល់ពេលនេះ មានក្រុមហ៊ុនជិត ២ពាន់ហើយ បានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយជោ…

មន្ត្រីរាជរដ្ឋាភិបាលថៃ ថា ទោះអាមេរិកដកភាពអនុគ្រោះពន្ធ GSP ក៏មិនប៉ះពាល់ដល់ការនាំចេញរបស់ថៃដែរ!

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ តាមរយៈក្រសួងពាណិជ្ជកម្ម បានអះអាងកាលពីពេលថ្មីៗនេះថា ការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចំពោះការព្យួរអត្ថប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ