មេដឹកនាំអាម៉េរិក

តើនរណាអាចជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាម៉េរិក ក្រោយលោក ដូណាល់ ត្រាំ ដល់អាណត្តិនៅឆ្នាំ២០២៨?


ទោះបីលោក ដូណាល់ ត្រាំ ត្រូវបន្តដឹកនាំសហរដ្ឋអាម៉េរិកក្នុងរយៈពេល៣ឆ្នាំទៅមុខទៀតក៏ដោយ ប៉ុន្តែនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះបានបង្ហើបឈ្មោះបេក្ខភាពប្រធានាធិបតីបន្តវេនរបស់គណបក្សសាធារណរដ្ឋ។ បុគ្គលដ៏ឆ្នើមដែលលោក ត្រាំ សម្លឹងឃើញហើយបង្ហើបប្រាប់ពិភពលោក និងពលរដ្ឋអាម៉េរិកនោះ គឺអនុប្រធានាធិបតី ជេឌី វេន (JD Vance)។
មេដឹកនាំអាម៉េរិក
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយជាចំហរថា លោក ជេឌី វេន ជាបេក្ខភាពដ៏ស័ក្ដិសម ដែលអាចស្នងមរតកនយោបាយបន្តពីលោកនៅក្នុងឆ្នាំ២០២៨ ជាឆ្នាំដែលលោកត្រូវផុតអាណត្តិ។ ក្រៅពីអនុប្រធានាធិបតីរូបនេះ លោក ត្រាំ ក៏បានសម្លឹងឃើញលោក ម៉ាកូ រូប៊ីអូ (Marco Rubio) រដ្ឋមន្រ្តីក្រសួងការបរទេសម្នាក់ទៀតផងដែរ។ លោក ត្រាំ សង្ឃឹមថា លោក វេន និងលោក រ៉ូប៊ីអូ នឹងធ្វើការជាមួយគ្នានៅក្នុងរូបភាពណាមួយ ដើម្បីបន្តចលនានយោបាយរបស់លោកឲ្យបន្ត ដើម្បីធ្វើឱ្យសហរដ្ឋអាម៉េរិក មានការរីកចម្រើន។

ពាក់ព័ន្ធនឹងបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតនៅឆ្នាំ២០២៨ លោក រ៉ូប៊ីអូ កាលពីខែមុនធ្លាប់បានច្រានចោលបេក្ខភាពរបស់លោករួចហើយ ដោយលោកចង់ឱ្យលោក ជេឌី វេន ធ្វើជាបេក្ខភាពប្រធានាធិបតីបន្តពីលោក ដូណាល់ ត្រាំ។ មុនពេលឡើងកាន់តំណែងជាអនុប្រធានាធិបតី លោក វេន ត្រូវបានគេដឹងថា ធ្លាប់ជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភានៅរដ្ឋអូហាយយ៉ូ (Ohio)។

ស្ថិតក្នុងវ័យ៤០ឆ្នាំ លោក វេន បានក្លាយជាអ្នកនយោបាយដ៏មានសក្តានុពលម្នាក់ ដោយលោកធ្លាប់ធ្វើការនៅក្រុមហ៊ុនច្បាប់ដ៏ធំមួយក្រោយបញ្ចប់សញ្ញប័ត្រផ្នែកច្បាប់ និងធ្លាប់ធ្វើជាទាហានជើងទឹកសហរដ្ឋអាម៉េរិកផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាចម្បងអ្វីធ្វើឱ្យវៀតណាម ជែងឈ្នះថៃ ក្លាយជាប្រទេសនាំចេញអង្ករធំបំផុតទី២ របស់ពិភពលោក?

វៀតណាម បានជែងឈ្នះថៃ ក្លាយជាប្រទេសនាំចេញអង្ករធំបំផុតទី២នៅលើពិភពលោកនៅឆមាសទី១ ឆ្នាំ២០២៥ ក្រោយប្រទេសនេះនាំចេញអង្ករបានប្រមាណ៥,៥លានតោនជាមួយ…

វៀតណាមនឹងដំឡើងថ្លៃសំបុត្រចូលកាស៊ីណូ២ដង ដើម្បីកាត់បន្ថយចំនួនពលរដ្ឋកុំឱ្យចូលកាស៊ីណូ

អាជ្ញាធរវៀតណាមនឹងដំឡើងថ្លៃសំបុត្រចូលលេងល្បែងក្នុងកាស៊ីណូសម្រាប់ពលរដ្ឋខ្លួនពី២ដងទៅ២ដងកន្លះ ដើម្បីរារាំងពលរដ្ឋកុំឱ្យចូលលេងល្បែងនៅកាស៊ីណូ។ ផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ