តើលោក អានុទីន

តើលោក អានុទីន ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ដ៏លេចធ្លោ ជានរណា និងមានប្រវត្តិការងារអ្វីខ្លះ?


តើលោក អានុទីន ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ដ៏លេចធ្លោ ជានរណា និងមានប្រវត្តិការងារអ្វីខ្លះ? ក្រោយនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចចេញសាលក្រមដកតំណែងជាផ្លូវការកាលពីសប្តាហ៍មុន ពេលនេះលោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ត្រូវបានគេមើលឃើញថា ជាបេក្ខភាពដ៏លេចធ្លោសម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។
អានុទីន
ដោយ

នៅក្នុងអាជីពនយោយបាយ លោក អានុទីន ឆានវីរៈគុល បានក្លាយជាប្រធានគណបក្សភុមចៃថៃតាំងពីឆ្នាំ២០១២ ដែលបច្ចុប្បន្នជាគណបក្សធំបំផុតទី២ នៅក្នុងជួររដ្ឋាភិបាលចម្រុះរបស់ថៃ។ លោក ធ្លាប់បានកាន់មុខតំណែងកំពូលៗជាច្រើននៅក្នុងជួររដ្ឋាភិបាលថៃរួមមានតំណែងជា ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង កាន់តួនាទីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។

នៅក្នុងអំឡុងពេលដឹកនាំគណបក្សភូមិចៃថៃ និងកាន់តំណែងធំៗក្នុងជួររាជរដ្ឋាភិបាលថៃ លោក អានុទីន បានក្លាយជាបុគ្គលដ៏សំខាន់មួយ ដែលបានរួមចំណែកធ្វើឱ្យការប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្តគ្មានទោសព្រហ្មទណ្ឌនៅឆ្នាំ២០១៩ ដែលធ្វើឱ្យថៃក្លាយជាប្រទេសដំបូងគេនៅអាស៊ី។ ការអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្តដោយគ្មានទោសព្រហ្មទណ្ឌ គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយ ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចថៃ ប៉ុន្តែទន្ទឹមនេះ វាក៏បានបង្កភាពចម្រូងចម្រាសយ៉ាងចាក់ស្រេះផងដែរ ស្របពេលមានការកើនឡើងនូវការប្រើប្រាស់កញ្ឆាសម្រាប់ការសប្បាយ ហើយ លោក ក៏ជាអ្នកគ្រប់គ្រងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ រួមទាំងការចែកចាយវ៉ាក់សាំង និងការបើកវិស័យទេសចរណ៍ថៃឡើងវិញផងដែរ។

បើនិយាយពីកម្រិតវប្បធម៌ និងតួនាទីក្នុងអាណាចក្រជំនួញវិញ ប្រធានគណបក្សភូមិចៃថៃរូបនេះបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិស្វកម្មពីសកលវិទ្យាល័យហូហ្វ ស្ត្រា (Hofstra University) នៅសហរដ្ឋអាម៉េរិក ហើយបានបន្តការសិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅសកលវិទ្យាល័យធម្មសាតក្នុងប្រទេសថៃ។

អ្វីដែលគួរឱ្យកត់សម្គាល់លោក អានុទីន គឺជាទាយាទស្នងមរតកកាន់កាប់ក្រុមហ៊ុន Sino-Thai Engineering and Construction Group ដែលជាក្រុមហ៊ុនដ៏ធំមួយ ដែលទទួលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាគម្រោងអាកាសយានដ្ឋានសុវណ្ណភូមិជាដើម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីស្ដីទីថៃ ដាក់ញត្តិសុំរំលាយសភា ក្រោយគូប្រជែងទទួលបានការគាំទ្រពីគណបក្សប្រឆាំងដ៏ធំមួយ

នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមថាម វីឆាយ៉ាឆៃ (Phumtham Wechayachai) បានដាក់ញត្តិសុំរំលាយសភា បន្ទាប់ពីគណបក្សប្រជាជនថៃ ដែលជាគណបក្សប្រឆាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ