តើមេដឹកនាំបណ្ដោះអាសន្នរបស់បង់ក្លាដែស

តើមេដឹកនាំបណ្ដោះអាសន្នរបស់បង់ក្លាដែស ជានរណា ទើបក្រុមបាតុករទុកចិត្តឱ្យដឹកនាំប្រទេស?


ម្ចាស់ជ័យលាភីណូបែលសន្តិភាពលោក មូហាមេត យូណូស (Muhammad Yunus) ត្រូវបានជ្រើសតាំងឱ្យដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែស ជំនួសអតីតនាយករដ្ឋមន្ត្រីលោកស្រី ស្សេក ហាស៊ីណា ដែលត្រូវបានក្រុមបាតុករធ្វើបាតុកម្មទម្លាក់កាលពីពេលថ្មីៗ។ លោក យូណូស ដែលមានអាយុ៨៤ឆ្នាំ ត្រូវបានគេដឹងថា គឺជាឥស្សរជនបង់ក្លាដែសឯករាជ្យមួយរូប ហើយក៏ជាអ្នកជំនាញខាងសេដ្ឋកិច្ចផងដែរ។ តើមេដឹកនាំបណ្ដោះអាសន្នរបស់បង់ក្លាដែស ជានរណា ទើបក្រុមបាតុករទុកចិត្តឱ្យដឹកនាំប្រទេស?
តើមេដឹកនាំបណ្ដោះអាសន្នរបស់បង់ក្លាដែស
ដោយ

លោក មូហាមេត យូណូស ដែលកំពុងតែរស់នៅក្នុងប្រទេសបារាំងដោយសារបញ្ហាសុខភាព បានវិលត្រឡប់មកមាតុប្រទេសវិញ ហើយលោកត្រូវបានប្រជាជនជ្រើសតាំងឱ្យធ្វើជាមេដឹកនាំបណ្តោះអាសន្តរបស់បង់ក្លាដែស ដែលមានប្រជាជន១៧០លាននាក់ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ សារព័ត៌មាន Nikkei បានរាយការណ៍ថា នៅពេលដែលលោក យូណូស បានមកដល់រដ្ឋធានី ដាកា ភ្លាម លោកបានបង្ហាញក្តីសង្ឃឹមថា លោកនឹងអាចជួយសង្គ្រោះប្រទេសចេញពីភាពចលាចលនេះ។

នៅមុនពេលដែលលោក យូណូស បានមកដល់ ប្រមុខយោធាបង់ក្លាដែស គឺលោកឧត្តមសេនីយ វ៉ាកឃ័រ យូ ហ្សាមេន ( Waker-uz-Zaman ) ដែលបានគ្រប់គ្រងប្រទេសជាបណ្តោះអាសន្នក្រោយពេល លោកស្រី ហាស៊ីណា និរទេសខ្លួន បាននិយាយថា រដ្ឋាភិបាលថ្មីនឹងត្រូវបានបង្កើតឡើងក្រោមការដឹកនាំដោយ លោក យូណូស ក្នុងនាមជាមេដឹកនាំបណ្តោះអាសន្ត។

អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស ហើយបច្ចុប្បន្នជាប្រធានគណបក្សជាតិនិយមបង់ក្លាដែស ដែលជាបក្សប្រឆាំង គឺលោក ខាលេដា សៀ ( Khaleda Zia) ដែលទើបតែត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះបន្ទាប់ពីការចាកចេញរបស់លោកស្រី ហាស៊ីណា បានស្នើឱ្យពលរដ្ឋបញ្ឈប់ការសងសឹក ហើយក៏បានសម្តែងការព្រួយបារម្ភចំពោះសម្ពាធនៃបន្ទុករបស់លោក យូណូស ដែលបង្កឡើងដោយយន្តការនៃការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្តមិនមានរូបរាងច្បាស់លាស់។

លោក យូណូស ត្រូវបានគេដឹងថា គឺជាស្ថាបនិកនៃធនាគារ Grameen Bank ។ លោក បានឈ្នះរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ២០០៦ ដោយសារតែលោកត្រូវគេទទួលស្គាល់ថា ជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្តល់ប្រាក់កម្ចីខ្នាតតូចដល់ជនក្រីក្រនៅក្នុងប្រទេស ហើយក៏ជាដើមចមនៃការបែកបាក់សម្ព័ន្ធភាព នឹង លោកស្រី ហាស៊ីណា ផងដែរ។

នៅមុនឆ្នាំ២០០៦ លោកគឺជាអ្នកសេដ្ឋកិច្ច ហើយក៏ជាសហគ្រិនដ៏ជោគជ័យមួយរូបនៅក្នុងប្រទេសបង់ក្លាដែស ប៉ុន្តែបានហក់ចូលនៅក្នុងវិស័យនយោបាយ ហើយក៏ជាជនដែលធ្លាប់មានវិវាទនយោបាយជាមួយនឹងលោកស្រី ហាស៊ីណា ផងដែរ។ នៅក្រោមសម្ពាធរបស់រដ្ឋាភិបាលដឹកនាំដោយលោកស្រី ហាស៊ីណា លោក យូណូស ត្រូវបានចោទប្រកាន់ក្នុងរឿងក្តី និងពិរុទ្ធភាពសេដ្ឋកិច្ច និងនយោបាយជាច្រើនករណី រហូតដល់មានការតស៊ូនៅតុលាការជាបន្តបន្ទាប់។ នៅក្នុងអំឡុងពេលដែលលោកប្រឡូកនៅក្នុងឆាកនយោបាយ ជាពិសេសនៅក្នុងឆ្នាំ២០១៤ ដែលបង់ក្លាដែស រៀបចំការបោះឆ្នោតលោក យូណូស ត្រូវតស៊ូនូវរឿងក្តីក្តាំរហូតដល់ទៅ១៧៤ករណីឯណោះ។

លោក យូណូស និងលោកស្រី ហាស៊ីណា ធ្លាប់មានទំនាក់ទំនងជិតស្និតនឹងគ្នាដោយលោក គឺជាសហការីនឹងលោក ស្សេក មូជីប (Sheikh Mujib) ដែលជាឪពុកលោកស្រី ហាស៊ីណា។ ការដែលលោក យូណូស បានទទួលការទុកចិត្តពីក្រុមនិស្សិត គឺដោយសារតែលោក គឺជាអ្នកសេដ្ឋកិច្ចដ៏ជោគជ័យមួយរូបនៅក្នុងប្រទេស និងជាបញ្ញវ័ន្តដែលធ្លាប់បង្រៀនផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ ជីតាហ្គន (Chitagong University) ដែលជាសាកលវិទ្យាល័យដ៏ល្បីនៅក្នុងប្រទេស៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុចុះទៅផ្សព្វផ្សាយពីសក្ដានុពលវិស័យអចលនទ្រព្យ ដើម្បីទាក់ទាញអ្នកវិនិយោគ

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកាលពីថ្មីៗ បានដឹកនាំប្រតិភូទៅធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ដែលជាទឹកអច្ឆរិិយៈរបស់កម្ពុជា ដើម្បី…

ក្រសួងសេដ្ឋកិច្ចវាយតម្លៃថា ការប្រមូលចំណូលពន្ធនៅឆ្នាំនេះអាចសម្រេចបានតែជាង៨៥%ប៉ុណ្ណោះ តើមកពីកត្តាអ្វី?

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថា ការប្រមូលចំណូលសារពើពន្ធសរុបរបស់កម្ពុជានៅពេញមួយឆ្នាំ២០២៤នេះ អាចសម្រេចបានប្រមាណជាង២២ទ្រីលានរៀលប៉ុណ្ណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ