តើនរណាជាបុរសខ្លាំងលាក់មុខនៅពីក្រោយក្រុមហ៊ុនចិន DeepSeek

តើនរណាជាបុរសខ្លាំងលាក់មុខនៅពីក្រោយក្រុមហ៊ុនចិន DeepSeek ដែលធ្វើឱ្យផ្សារហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិកក្រឡាប់ចាក់?


ថ្មីៗនេះពិភពលោកហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសនៅក្នុងឧស្សាហកម្មបន្ទះឈីបតែម្ដង នៅពេលលេចឡើងវត្តមានក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់ចិន DeepSeek នៅក្នុងឧស្សាហកម្មដែលរីកចម្រើនឆាប់រហ័ស និងមានការប្រកួតប្រជែងខ្លាំងមួយនេះ។ វត្តមាន AI ជំនាន់ថ្មីដ៏ទំនើប ដែលចំណាយទុនអភិវឌ្ឍន៍ត្រឹមតែជាង៥លានដុល្លាររបស់ក្រុមហ៊ុនចិននេះ បានអង្រួនទីផ្សារភាគហ៊ុនឧស្សាហកម្មបច្ចេកវិទ្យានៅសហរដ្ឋអាម៉េរិក មានការក្រឡាប់ចាក់ជាខ្លាំង និងធ្វើឱ្យខាតបង់ថវិកាយ៉ាងសម្បើម។ តើស្ថាបនិកក្រុមហ៊ុននេះជានរណា?
តើនរណាជាបុរសខ្លាំងលាក់មុខនៅពីក្រោយក្រុមហ៊ុនចិន DeepSeek
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗ ស្ថាបនិកក្រុមហ៊ុន DeepSeek ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបសម្រាប់បញ្ញាសិប្បនិមិត្តខ្នាតយក្សរបស់ចិន គឺលោក លាំង វិនហ្វឹង (Liang Wenfeng) មានអាយុ៣៩ឆ្នាំ។ នៅប៉ុន្មានសប្ដាហ៍កម្លងមកនេះលោក លាំង បានក្លាយជានិមិត្តរូបនៃឧស្សាហកម្មបច្ចេកវិទ្យារបស់ប្រទេសចិន ហើយលោកមានមហិច្ឆតាយកឈ្នះលើការគ្រប់គ្រងការនាំចេញបន្ទះឈីបរបស់សហរដ្ឋអាម៉េរិក។

លោក លាំង បានបន្តលាក់មុខមាត់របស់លោកជាយូរមកហើយរហូតដល់ថ្ងៃទី២០ ខែមករា ទើបលោកបានបង្ហាញមុខមាត់ពិតរបស់លោកនៅក្នុងចំណោមមនុស្សចំនួន៩នាក់ នៅក្នុងសន្និសីទបិទទ្វារមួយដែលរៀបចំឡើងដោយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang)។

កាលពីមុនលោក លាំង ក៏ធ្លាប់បានផ្តល់បទសម្ភាសដ៏កម្រចំនួនពីរលើកជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ Waves របស់ចិន នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ផងដែរ ប៉ុន្តែក្រោយមកលោកតែងតែស្ថិតនៅឆ្ងាយពីក្រសែភ្នែករបស់សាធារណជន ហើយក្រុមហ៊ុន DeepSeek ក៏តែងតែបដិសេធសំណើសុំផ្ដល់បទសម្ភាសផងដែរ។

ការអញ្ជើញលោក លាំង ឱ្យមកចែករំលែកបទពិសោធក្នុងសន្និសីទ ស្ដីពីគោលនយោបាយរដ្ឋាភិបាលចិននេះ បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលក្រុងប៉េកាំង បានទទួលស្គាល់ចំពោះតួនាទីរបស់ក្រុមហ៊ុន DeepSeek ក្នុងការបង្កើនសក្ដានុពលនៃការបញ្ជាទិញ AI ជាសកលដែលធ្វើឱ្យក្រុងប៉េកាំងពេញចិត្តជាខ្លាំង។

លោក លាំង បានធំដឹងក្ដីនៅក្នុងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិន ហើយលោកបាននិយាយថា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ថា ពលរដ្ឋភាគច្រើនបានផ្ដល់តម្លៃលើការចាប់ផ្តើមអាជីវកម្មជាជាងការសិក្សា ប៉ុន្តែលោកមានទំនោរទៅលើការសិក្សាច្រើនជាង។

បន្ទាប់មកលោកបានចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យ ហ្សេជាំង ដ៏ល្បីល្បាញមួយនៅអាយុ១៧ឆ្នាំ ដោយចាប់យកជំនាញផ្នែកអេឡិចត្រូនិក និងវិស្វកម្មទំនាក់ទំនង មុនពេលបន្តថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មទំនាក់ទំនង និងព័ត៌មានវិទ្យា ដែលបានបញ្ចប់ក្នុងឆ្នាំ២០១០៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមានកត្តាអ្វីទាញទម្លាក់ការនាំចេញកង់របស់កម្ពុជា ឱ្យធ្លាក់ចុះជាង១២% កាលពីឆ្នាំមុន?

ការដោះដូរពាណិជ្ជកម្មជារួមរបស់កម្ពុជា ជាមួយបណ្តាប្រទេសដៃគូនៅពេញមួយឆ្នាំ២២០២៤ បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ពោលគឺមានកំណើនក្នុងរង្វ…

តៃវ៉ាន់ហៅកិច្ចសហការបន្ទះឈីបជាមួយអាម៉េរិក ជាទំនាក់ទំនងឈ្នះៗ ក្រោយលោក ត្រាំ គំរាមយកពន្ធគយ១០០% លើបន្ទះឈីប

រដ្ឋាភិបាលតៃវ៉ាន់ កាលពេលថ្មីៗបានអះអាងថា កិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មបន្ទះឈីបរវាងតៃវ៉ាន់នឹងសហរដ្ឋអាម៉េរិក ជាទំនាក់ទំនង«ឈ្នះ-…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ