ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

កំណត់ត្រាថ្មី! កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីដល់ទៅ ៦៤ នាក់ គិតត្រឹមព្រឹកថ្ងៃទី ១០ ខែមីនា


អាចនិយាយបានថាជាកំណត់ត្រាថ្មីមួយសម្រាប់កម្ពុជា ដែលក្នុងមួយថ្ងៃ គឺគិតត្រឹមព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីដល់ទៅ ៦៤នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់១១២៤នាក់។ ក្នុងចំនួន ៦៤នាក់ថ្មីដែលរកឃើញថាវិជ្ជមានកូវីដ-១៩ គឺសុទ្ធសឹងជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
សកម្មភាពក្រុមគ្រូពេទ្យ​ចុះទៅទទួលអ្នកឆ្លងកូវីដ-១៩ នាពេល​កន្លងទៅ

តាមទិន្នន័យដដែលនេះ បាន​បង្ហាញថា​ចំនួនអ្នកឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ​សរុប​បាន​កើនឡើង​ដល់ទៅ ៦១៣នាក់ ស្មើនឹង​ពាក់កណ្ដាល​នៃចំនួន​អ្នកឆ្លង​កូវីដ-១៩​សរុប​ដែល​កម្ពុជា​បាន​រកឃើញ។

ទោះយ៉ាងណា ចំនួនអ្នក​ដែលបានជាសះស្បើយ​ពីជំងឺដ៏កាចសាហាវនេះ ក៏បាន​កើនឡើង​ជាបន្ដបន្ទាប់ផងដែរ ដោយសរុប​មានដល់​៥៤៩នាក់ហើយ។

សម្រាប់​អ្នក​ឆ្លងកូវីដ-១៩ ថ្មីទាំង​៦៤នាក់ គិតត្រឹមព្រឹក​ថ្ងៃទី ១០ ខែមីនា មានភាគច្រើន​ជាជនជាតិខ្មែរ ដោយក្នុងនោះ ខេត្តកណ្ដាល​រកឃើញ​ច្រើនជាងគេ​ចំនួន​២៩នាក់ បន្ទាប់មកគឺ​រាជធានីភ្នំពេញ​ចំនួន​២៧នាក់, ព្រៃវែង​៥នាក់, ខេត្តព្រះសីហនុ ២នាក់ និងសៀមរាប​១នាក់។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាលប្រកាសរកអ្នកចូលហាងម៉ាហ្សាចំនួន៣កន្លែងនៅភ្នំពេញ ត្រូវមកធ្វើតេស្ដរកកូវីដ-១៩

ព័ត៌មាន
ក្រសួងសុខាភិបាលបានប្រកាសឲ្យអ្នកចូលទៅម៉ាហ្សានៅហាងម៉ាហ្សាចំនួន៣ទីតាំងនៅរាជធានីភ្នំពេញឲ្យមកធ្វើតេស្ដរកកូវីដ-១៩ ជាបន្ទាន់ ក្រោយពីក្រសួងបានរកឃ…

អេ អឹម ខេ លើកកម្ពស់ស្ត្រី

ព័ត៌មាន
ការស្រាវជ្រាវថ្មីមួយរបស់ Women’s World Banking បានទទួលស្គាល់ថា៖ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មិនត្រឹមតែផ្តល់សេវាកម្មល្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ