WHO ទទូចឲ្យអ្នកដំណើរពាក់ម៉ាសឡើងវិញ

WHO ទទូចឲ្យអ្នកដំណើរពាក់ម៉ាសឡើងវិញ ក្រោយបារម្ភពីការលុកលុយរបស់មេរោគកូវីដ១៩បំប្លែងខ្លួនថ្មី


អង្គការសុខភាពពិភពលោក បានជំរុញឱ្យបណ្តាប្រទេសនានា ណែនាំទៅអ្នកដំណើរទាំងអស់ឱ្យពាក់ម៉ាស់ការពារឡើងវិញ នៅចំពោះមុខនៃការរីករាលដាលជំងឺកូវីដ១៩ ប្រភេទបំប្លែងខ្លួនថ្មីពីមេរោគអូមីក្រុង គឺ XBB.1.5។ ការអំពាវនាវនេះទៀតសោតធ្វើឡើងបន្ទាប់ពីគេបានរកឃើញថាមេរោគបំប្លែងថ្មីនេះ គឺជាប្រភេទបំប្លែងខ្លួនដែលចម្លងបានលឿនបំផុត បើធៀបនឹងប្រភេទផ្សេងទៀតដែលគេធ្លាប់រកឃើញកន្លងមក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសធំៗជាច្រើន។
WHO អំពាវនាវឱ្យអ្នកដំណើរពាក់ម៉ាស់ឡើងវិញ ក្រោយរាលដាលមេរោគថ្មី

លោកស្រី ខាតធឺរីន ស្មលវូត (Catherine Smallwood) មន្រ្តីជាន់ខ្ពស់អង្គការសុខភាពពិភពលោកសម្រាប់តំបន់អឺរ៉ុប បាននិយាយថា អ្នកដំណើរគួរតែត្រូវបានក្រើនរំឭកឱ្យពាក់ម៉ាស់ដូចជាក្នុងពេលហោះហើរធ្វើដំណើផ្លូវឆ្ងាយជាដើម ពិសេសគឺអ្នកដំណើរ ដែលមកពីតំបន់មានផ្ទុះមេរោគប្រភេទថ្មីនេះតែម្តង។

មន្រ្តី WHO ប្រចាំតំបន់អឺរ៉ុបដដែលបន្តថា បណ្តាប្រទេសត្រូវពិនិត្យមើលលិខិតស្នាម លើការធ្វើតេស្តមុនពេលចេញដំណើរ ហើយវិធានការធ្វើដំណើរក៏គួរត្រូវបានអនុវត្តឱ្យបានដូចៗគ្នា ដោយមិនមានការរើសអើងផងដែរ។

គួរដឹងថា XBB.1.5 ត្រូវបានរកឃើញប្រហែល ២៧% នៃករណីជំងឺកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងតំបន់អឺរ៉ុបវិញ មេរោគបំប្លែងខ្លួនប្រភទនេះ ត្រូវបានរកឃើញនៅក្នុងចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែសម្ទុះរបស់វាកំពុងកើនឡើងជាលំដាប់។

យ៉ាងណាមិញ គេមិនច្បាស់ថា XBB1.5 នេះនឹងបង្កឱ្យការមានឆ្លងរាលដាលខ្លាំងជាសាកល ឬយ៉ាងណានោះទេ ខណៈក្រុមអ្នកជំនាញកំពុងតានដានលើវាដោយយកចិត្តទុកដាក់។ ជាមួយគ្នានេះ វ៉ាក់សាំងដែលមានក្នុងពេលបច្ចុប្បន្ន នៅតែអាចការពារមនុស្សពីការធ្លាក់ខ្លួនឈឺខ្លាំងដល់ចូលមន្ទីរពេទ្យ និងការពារពីការឈានដល់បាត់បង់ជីវិតផងដែរ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញនៃអង្គការសុខភាពពិភពលោក។

ទោះយ៉ាងណា WHO បានលើកជាកង្វល់ពីមេរោគ XBB.1.5 ដែលកំពុងផ្ទុះនៅសហរដ្ឋអាមេរិកថា អាចនឹងបន្តរីករាលថែមទៀត ហើយក្រៅពីអាមេរិកក៏អាចមាននៅប្រទេសចិនផងដែរ ដែលបច្ចុប្បន្នប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតមួយនេះ កំពុងមានករណីឆ្លងកើនឡើង ក្រោយរដ្ឋាភិបាលក្រុងប៉េកាំងដកចេញគោលនយោបាយសូន្យកូវីដ កាលពីខែធ្នូឆ្នាំ២០២២។

ដោយឡែក ភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប និងមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់គ្រប់គ្រងជំងឺឆ្លង បានចេញវិធានការសម្រាប់ជើងហោះហើររវាងចិន និងសហភាពអឺរ៉ុប ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺនេះ ដូចជាការពាក់ម៉ាស់ និងការធ្វើតេស្តអ្នកដំណើរជាដើម៕

អត្ថបទ ៖ នៅ សំភិ




អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ សេដ្ឋកិច្ចពិភពលោក២០២៣កំពុងឈរនៅមាត់ជ្រោះនៃវិបត្តិហើយ

ព័ត៌មាន
សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣នេះ ត្រូវបានស្ថានអន្តរជាតិធំៗ ព្យាករពីស្ថានភាពកាន់តែយ៉ាប់យ៉ឺនជាងឆ្នាំ២០២២ទៅទៀត។ យ៉ាងណាមិញ បើតាមការព្យាករថ្ម…

ក្រុមសេដ្ឋវិទូ និងមន្ត្រីធំៗ៖ អឺរ៉ុបអាចបញ្ចៀសមហន្តរាយថាមពលនារដូវរងាបានមួយពេលមែន ប៉ុន្ដែនៅមិនទាន់ឆ្លងផុតវិបត្តិនៅឡើយទេ

ព័ត៌មាន
ក្រុមសេដ្ឋវិទូ និងមន្ត្រីនៃបណ្តាប្រទេសនៅអឺរ៉ុបបាននិយាយថា អឺរ៉ុបបានគេចផុតពីវិបត្តិថាមពលក្នុងរដូវរងារនេះ ដោយសារអាកាសធាតុហាក់មិនសូវត្រជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ