Advertisement
គម្រោងអភិវឌ្ឍន៍ថ្មី

ឧកញ៉ា ចេង ខេង នឹងចុះកិច្ចព្រមព្រៀងសិក្សាពីគម្រោង Forest City ដ៏ធំបំផុតនៅម៉ាឡេស៊ី


លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានដឹកនាំក្រុមអ្នកជំនាញ និង អ្នកអភិវឌ្ឍន៍អចលនវត្ថុកម្ពុជា នឹងចុះកិច្ចព្រមព្រៀងសិក្សាស្វែងយល់ជាពិសេសមួយរវាងម្ចាស់គម្រោងយក្ស Forest City ដែលជាគម្រោងអភិវឌ្ឍន៍អចលនវត្ថុធំជាងគេអាស៊ីនៅប្រទេសម៉ាឡេស៊ី ដែលគម្រោងនេះមានទុនវិនិយោគជាង ១០០ពាន់លានដុល្លារអាមេរិក។
ឧកញ៉ា ចេង ខេង នឹងចុះកិច្ចព្រមព្រៀងសិក្សាពីគម្រោង Forest City ដ៏ធំបំផុតនៅម៉ាឡេស៊ី
ដោយ
Advertisement

លោក​ឧកញ៉ា ចេង ខេង អះអាងថា នឹងធ្វើការ​សិក្សាស្វែង​យល់ឲ្យ​លម្អិតពី ប្លង់គោល និងយក​បទ​ពិសោធន៍ទាំងអស់​នោះ មកអភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅកម្ពុជា ឲ្យកាន់តែ​ប្រសើរ​ឡើង។

សូមជម្រាបថា ក្រុមហ៊ុន​អចលនទ្រព្យ​ចិន Country Garden Group បានសម្រេច​អភិវឌ្ឍ​ គម្រោង Forest City ដែលជា​គម្រោង​ដ៏ធំបំផុត នៅលើកោះ​តូចៗ​ចំនួន ៤ ក្នុងទីក្រុង ចូហ៊រ ប្រទេស​ម៉ាឡេស៊ី កៀកនឹង​ព្រំប្រទល់ ប្រទេស​សិង្ហបុរី ដែលមានផ្ទះ​ទំនើប​ជាង ២៥ម៉ឺនយូនីត និងអាច​ឲ្យប្រជាជន​រស់នៅ និងធ្វើអាជីវកម្ម​ជាង ៧០ម៉ឺននាក់ ហើយលក្ខណៈ​ពិសេស​របស់គម្រោងនេះ គឺការ​អភិវឌ្ឍ​បែប​ធម្មជាតិ​ ដែលផ្លូវ​សម្រាប់​យានយន្ត​គ្រប់​ប្រភេទ គឺស្ថិតនៅក្រោម​ដី​ទាំងអស់។

លោក ឧកញ៉ា ចេង ខេង ជាអគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ី.ភី.អិល ផងដែរ​នោះ បានឲ្យ​ដឹងទៀតថា ក្នុងនាម​ជា អ្នកអភិវឌ្ឍន៍​វិស័យ​អចលនវត្ថុ​នៅកម្ពុជា លោកនឹង​ចុះទៅ​សិក្សាផ្ទាល់ពី ប្លង់​គោល​របស់​គម្រោង​យក្ស​មួយនេះ ដើម្បីយក​មកវិភាគ និងអភិវឌ្ឍ នៅ​កម្ពុជា ធ្វើយ៉ាងណា​ឲ្យ វិស័យ​អចលនវត្ថុ នៅកម្ពុជា កាន់តែ​ប្រសើរ​ឡើង។

ដោយឡែក លោក សុត វីរៈ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huttons CPL និងជា អនុប្រធានសមាគម​អ្នកវាយ​តម្លៃ និងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានឲ្យដឹងដែរ​ថា ការចុះកិច្ច​ព្រមព្រៀងនេះ គឺដើម្បី​ទទួល​បានព័ត៌មាន​លម្អិត​ពីគម្រោង ដើម្បី​យក​មក អភិវឌ្ឍ​នៅកម្ពុជា អាច​ជាទ្រង់ទ្រាយ​ធំ ឬកែប្រែ​ស្តង់ដារ ដែលមាន​ស្រាប់ ឲ្យកាន់តែ​ប្រសើរ​ជាងនេះ។

លោកបន្ត​ឲ្យដឹងថា រដ្ឋាភិបាល​ម៉ាឡេស៊ី នឹងផ្តល់​សិទ្ធិ​រស់នៅដល់​ អ្នកទិញ​គម្រោងនេះ បានរយៈ​ពេល ១០ឆ្នាំ ហើយនា​ពេល​អនាគត អាចនឹង​ផ្តល់​សិទ្ធិរស់នៅ​អចិន្រ្តៃយ៍ ខណៈដែរ សិទ្ធិកាន់​កាប់ គឺមាន​រហូត។

គួរបញ្ជាក់ថា គម្រោង Forest City ត្រូវបាន​សាងសង់​ឡើង​នៅឆ្នាំ ២០១៤ គ្រោង​នឹងបញ្ចប់​នៅឆ្នាំ ២០៤០​ខាងមុខ ដែលនៅ​ក្នុង​គម្រោងនេះ រួមមាន​សណ្ឋាគារ​ ផ្សារទំនើប មន្ទីរពេទ្យ អគារស្នាក់នៅ អគារ​ពាណិជ្ជកម្ម សួនកម្សាន្ត និងទីក្រុង​ក្រោមដី​ដ៏ទំនើប លាតសន្ធឹង​លើផ្ទៃដី​ប្រមាណ ៣ពាន់​ហិកតា៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ ទស្សនកិច្ចធនាគារអេស៊ីលីដា និងវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មាន
ក្នុងដំណើរទស្សកិច្ចនៅកម្ពុជា ក្រោយពីមានជំនួបជាមួយនឹងប្រមុខរាជរដ្ឋាភិបាលរួចមក ក្រុមមន្ត្រីជាន់ខ្ពស់របស់អាល្លឺម៉ង់ ដោយមាន លោក ណរបែត បាតល...

វៀតណាម រំពឹងប្រយោជន៍យ៉ាងសន្ធឹក ពីការរៀបចំជំនួបកំពូលរវាង លោក ត្រាំ និង គីម

ព័ត៌មាន
ដូចទៅនឹងការគ្រោងទុក ជំនួបកំពូលជាប្រវត្តិសាស្ត្រលើកទី២ រវាងមេដឹកនាំអាមេរិក លោក ដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ