កាលពីខែមុន ប្រទេសចិនបានប្រកាសថា ទិន្នផលផ្លែស្រកានាគរបស់ខ្លួន បានកើនដល់ប្រមាណ ១លាន៦សែនតោនឯណោះ ពោលគឺមានច្រើនជាងទិន្នផលរបស់វៀតណាមដល់ទៅ ២០ម៉ឺនតោន ខណៈតួលេខពីគយចិនវិញ បង្ហាញថា ក្នុងមួយឆ្នាំ ប្រទេសចិនមានតម្រូវការផ្លែស្រកានាគប្រមាណ ២លានតោន។
ទាក់ទងនឹងផ្លែទុរេនវិញ ប្រទេសចិនមានការនាំចូលប្រមាណ ៨០ម៉ឺនតោន ដែលមានតម្លៃដល់ទៅ ៤ពាន់លានដុល្លារកាលពីឆ្នាំមុន។ ប៉ុន្ដែ បើតាមអ្នកជំនាញ នៅឆ្នាំនេះ ប្រទេសចិនទំនងជានឹងនាំចូលតិចជាងមុន ដ្បិតថាកសិករនៅក្នុងប្រទេសនេះ បានដកពិសោធន៍បានដោយជោគជ័យលើការដាំដុះផ្លែឈើប្រភេទនេះ នៅក្នុងតំបន់ភាគខាងត្បូងរបស់ខ្លួន បន្ទាប់ពីបានសាកល្បងបរាជ័យអស់ជាច្រើនឆ្នាំកន្លងមក។
បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន នៅក្នុងខេត្ត ហៃណាបានរាយការណ៍ថា ខេត្តភាគខាតត្បូងនៃប្រទេសរបស់ខ្លួន កំពុងដាំដុះទុរេនជាង ២ពាន់ហិកតា ដែលអាចផ្ដល់ទិន្នផលបានប្រមាណ៤ម៉ឺន៥ពាន់ ទៅ៧ម៉ឺន៥ពាន់តោន ហើយរំពឹងថា នឹងអាចបេះលក់បាននៅក្នុងឆ្នាំ២០២៤។
នៅពេលដែលប្រទេសចិន ពង្រីកការដាំដុះផ្លែឈើ ក៏ដូចជាផលិតផលកសិកម្មដទៃទៀតបានកាន់តែច្រើន វាក៏ជាការគំរាមកំហែងមួយ សម្រាប់វៀតណាមដែរ ដ្បិតថា មានប្រហែល៩០% នៃផលិតផលកសិកម្មសំខាន់ៗរបស់វៀតណាម គឺមានការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ តួយ៉ាង ផ្លែស្រកានាគវៀតណាម ៩០% គឺនាំចេញទៅកាន់ប្រទេសចិន។
ចំពោះទុរេនវិញ នៅមួយរយៈចុងក្រោយនេះ វៀតណាមសម្រុកដាំដុះសម្បើមណាស់ ដោយសារតែមើលឃើញពីឱកាសទីផ្សារនាំចេញទៅចិនជាមួយតម្លៃខ្ពស់ រហូតដល់កសិករមួយចំនួនបានកែប្រែដីស្រែដែលធ្លាប់ដាំស្រូវ ទៅកែច្នៃសម្រាប់ដាំទុរេនវិញ បើទោះបីជា អ្នកជំនាញកសិកម្មអះអាងថា ការប្រើប្រាស់ដីមិនបានត្រឹមត្រូវ នឹងប្រឈមនឹងការខាតបង់យ៉ាងណាក្ដី។ គិតត្រឹមចុងឆ្នាំមុន ផ្ទៃដីដាំដុះទុរេនមានដល់ទៅ ១១ម៉ឺនហិកតា គឺមានច្រើនជាងផែនការដល់ទៅ៣ម៉ឺន៥ពាន់ហិកតាឯណោះ។
សូមបញ្ជាក់ថា នៅ២ខែដំបូងឆ្នាំ២០២៣ វៀតណាមនាំចេញបន្លែ ផ្លែឈើសរុបក្នុងតម្លៃប្រមាណ ៥៩២លានដុល្លារ កើនឡើងជិត១៨%។ ប្រទេសចិន គឺជាទីផ្សារនាំចេញផ្លែឈើដ៏ធំបំផុតរបស់វៀតណាម ដោយមានចំណែកដល់ទៅ ជាង៥៧% ឯណោះ។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម៕ចំពោះទុរេនវិញ នៅមួយរយៈចុងក្រោយនេះ វៀតណាមសម្រុកដាំដុះសម្បើមណាស់ ដោយសារតែមើលឃើញពីឱកាសទីផ្សារនាំចេញទៅចិនជាមួយតម្លៃខ្ពស់ រហូតដល់កសិករមួយចំនួនបានកែប្រែដីស្រែដែលធ្លាប់ដាំស្រូវ ទៅកែច្នៃសម្រាប់ដាំទុរេនវិញ បើទោះបីជា អ្នកជំនាញកសិកម្មអះអាងថា ការប្រើប្រាស់ដីមិនបានត្រឹមត្រូវ នឹងប្រឈមនឹងការខាតបង់យ៉ាងណាក្ដី។ គិតត្រឹមចុងឆ្នាំមុន ផ្ទៃដីដាំដុះទុរេនមានដល់ទៅ ១១ម៉ឺនហិកតា គឺមានច្រើនជាងផែនការដល់ទៅ៣ម៉ឺន៥ពាន់ហិកតាឯណោះ។
សូមបញ្ជាក់ថា នៅ២ខែដំបូងឆ្នាំ២០២៣ វៀតណាមនាំចេញបន្លែ ផ្លែឈើសរុបក្នុងតម្លៃប្រមាណ ៥៩២លានដុល្លារ កើនឡើងជិត១៨%។ ប្រទេសចិន គឺជាទីផ្សារនាំចេញផ្លែឈើដ៏ធំបំផុតរបស់វៀតណាម ដោយមានចំណែកដល់ទៅ ជាង៥៧% ឯណោះ។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម៕