Advertisement
ទីផ្សារ​កសិកម្ម​វៀតណាម

វៀតណាម ចាប់ផ្ដើមរងទុក្ខកាន់តែធ្ងន់ ដោយសារចិន រឹតបន្ដឹងការនាំចូលផលិតផលកសិកម្ម


បន្ទាប់ពីប្រទេសចិនបានចេញវិធានការរឹតបន្ដឹងការនាំចូលផលិតផលកសិកម្មពីប្រទេសវៀតណាម កាលពីដើមឆ្នាំ២០១៩ រួចមក ផលិតផលកសិកម្មរបស់វៀតណាមមួយចំនួនបានចាប់ផ្ដើមរងផលប៉ះពាល់។ អាជ្ញាធរខេត្តមួយចំនួននៅវៀតណាម បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកនៃប្រទេសនេះថា មានផលិតផលកសិកម្ម វៀតណាម ជាច្រើន ត្រូវបានគាំងក្នុងស្តុក លក់មិនចេញ ដោយសារតែបញ្ហានេះ។
វៀតណាម ចាប់ផ្ដើមរងទុក្ខកាន់តែធ្ងន់ ដោយសារចិន រឹតបន្ដឹងការនាំចូលផលិតផលកសិកម្ម (រូបភាពពី៖ Vietnam Express)
ដោយ
Advertisement

ប្រាប់សារព័ត៌មាន​ក្នុងស្រុក​វៀតណាម​ Vietnam Express នាពេលថ្មីៗនេះ លោក ង្វៀន វ៉ាន់​ធិញ អនុប្រធាន ស្រុក​នុយ ថាញ់ ដែលជា​ស្រុក​នៅកណ្ដា​លខេត្ត ​​គង់ ណាម បានឲ្យដឹងថា មានមឹកក្រៀម​ជិត ១ពាន់តោន ត្រូវបាន​គាំងជាប់នៅក្នុងស្ដុក ​នាំចេញ​មិនបាន ដោយសារតែ​បញ្ហា​រឹតបន្តឹង​ការនាំចូល​ពីសំណាក់​រដ្ឋាភិបាលចិន។

ប្រទេសចិន​ធ្លាប់​បាន​នាំចូល​ផលិតផល​មឹកក្រៀមនេះ តាមរយៈ​ក្រុមហ៊ុន​នាំចេញ​​​ក្រៅផ្លូវការ ប៉ុន្ដែ ថ្មីៗនេះ ដោយមាន គោលនយោបាយ​រឹតបន្តឹង​ការនាំចូល​របស់ចិន ប្រទេសនេះ បាន​ទទួល​យក​តែ​ការនាំចូល​មឹកក្រៀម តាម​រយៈ​ក្រុមហ៊ុន​ផ្លូវការប៉ុណ្ណោះ។ ដូច្នេះហើយ ទើបធ្វើឲ្យផលិតផល​អាហារ​សមុទ្រ​រាប់តោន ត្រូវបាន​ស្ទះជាប់​នៅ​កំពង់ផែនាំចេញទៅណាមិនរួច។ 

មិនតែប៉ុណ្ណោះ ការផលិត​កសិកម្ម​នៅវៀតណាម ក៏ត្រូវ​រងផលប៉ះពាល់​ដោយសារបញ្ហានេះផងដែរ។ តម្លៃទុរេន នៅខេត្តខ្លះ បាន​ធ្លាក់ចុះ ប្រហែល ៣៦ ទៅ ៤២% ដែលមានតម្លៃធ្លាក់ចុះ​ប្រមាណ ១ដុល្លារកន្លះ ទៅ​ជិត ២ដុល្លារ ក្នុងមួយគីឡូក្រាម ដោយសារតែ​ឈ្មួញ​មិនអាច​នាំចេញផ្លែឈើ​​​ក្នុងចំនួន​ច្រើន​ដូចមុន​ទៅកាន់ទីផ្សារចិន។

ការប្បញ្ញាតិ​ថ្មី លើ​ការនាំចូល​ផលិតផល​ផ្លែឈើ និងអាហារសមុទ្រ​របស់វៀតណាម ពីសំណាក់​រដ្ឋាភិបាលចិន​ ត្រូវបាន​ណែនាំឲ្យ​អនុវត្ត​កាលពីដើមឆ្នាំនេះ ដោយតម្រូវឲ្យផលិតផល​កសិកម្ម​ទាំងអស់ ត្រូវ​មាន​ប្រភពដើម​ បញ្ជាក់ពីតំបន់ ឬអ្នកផលិត ឲ្យបានច្បាស់លាស់ ដើម្បី​អាច​បញ្ជាក់ទទួលស្គាល់​ពីគយ​ចិនបាន។ លើសពីនេះទៅទៀត ការវិចខ្ចប់​លើ​ផលិតផល​ ក៏មានការរឹតបន្ដឹង​​ផ្នែកគុណភាពផងដែរ។

ទោះយ៉ាងណា កសិករ​វៀតណាម​ត្រូវបានគេមើលឃើញថា កំពុង​ជួប​ការលំបាកខ្លាំង ក្នុងការ​អនុវត្ត​ឲ្យស្រប​តាម​ស្ដង់ដារ​ថ្មីនេះ ខណៈដែលកសិករ​ភាគច្រើន​មិនសូវ​មានចំណេះដឹង​គ្រប់គ្រាន់​នៅឡើយ។ 

ប្រភពព័ត៌មាន​បាន​បញ្ជាក់ដែរថា គោលការណ៍តម្រូវ​ស្ដង់ដារ​ថ្មី​របស់ចិននេះ បាន​បណ្ដាលឲ្យ​ផលិតផល​បន្លែផ្លែឈើ​វៀតណាម ​ត្រូវ​ធ្លាក់ចុះ​ប្រមាណ​ជាង ៦%  នៅក្នុង​ត្រីមាសទី​១ឆ្នាំ ២០១៩នេះ គិតជាទឹកប្រមាណ ប្រមាណ ៦៨០ លានដុល្លារអាមេរិក ខណៈដែលវៀតណាម​ធ្លាប់បានកំណត់​​គោលដៅ​នាំចេញទៅចិន ឲ្យបាន​១០ ពាន់លាន​ដុល្លារអាមេរិក។

ប្រទេសចិន គឺជាទីផ្សារ​នាំចេញ​ដ៏ធំ សម្រាប់​ផលិតផល​កសិកម្ម​វៀតណាម ដែលវា​មានតម្លៃ ទឹកប្រាក់ ជាង ២៥០០ លាន​ដុល្លារ ឬស្មើនឹងប្រមាណ ជាង​៧៣% នៃផលិត​ផល​បន្លែផ្លែឈើ​នាំចេញ​សរុប​របស់វៀតណាម នៅក្នុងឆ្នាំ២០១៨៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហាង 7-Eleven កំពុងចរចាជាមួយដៃគូ ក្នុងការលក់សិទ្ធិមក កម្ពុជា និងឡាវ

ព័ត៌មាន
ក្រុមហ៊ុន CP All PLC ជាក្រុមហ៊ុនមេ របស់ ហាង 7-Eleven ដែលជាងហាងលក់រាយម៉ាកអន្តរជាតិដ៏ល្បីនោះ បានប្រកាសនៅក្នុងរបាយការណ៍មួយរបស់ខ្លួន ...

អាមេរិក «ស្នើសុំការពន្យល់លម្អិតពីកម្ពុជា» ដែលបានបដិសេធថវិកាជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក បានសរសេរលិខិតមករដ្ឋមន្រ្តីការពារជាតិកម្ពុជា គឺ លោក ទៀ បាញ់ ដើម្បីសួរលោកថា ហេតុអ្វីកម្ពុជាបដិសេធជំនួយថវិ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ