កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងជប៉ុន

កូរ៉េខាងត្បូងចាត់ទុកកិច្ចសហប្រតិបត្តិការជាមួយជប៉ុនកាន់តែសំខាន់ ដើម្បីទប់ទល់នឹងកូរ៉េខាងជើង


ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយកាលពីថ្ងៃពុធ ទី ១៥ មីនា នេះថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនមានសារៈសំខាន់ណាស់ ក្នុងការប្រឈមមុខនឹងការគំរាមកំហែងដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង និងការពារខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយលោកបានអំពាវនាវឱ្យប្រទេសទាំងពីកុំធ្វើឱ្យមានភាពល្អក់កករ ដោយសារតែនយោបាយក្នុងស្រុក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងជប៉ុនគឺសំខាន់ណាស់នៅពេលនេះ រូបភាពរ៉យទ័រ
ដោយ

លោក Yoon បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ រួមទាំងរ៉យទ័រផងដែរ ខណៈដែលលោកត្រៀមចេញដំណើរទៅកាន់ទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍ទី១៦មីនា ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលវាគឺជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំនៃមេដឹកនាំប្រទេសទាំងពីរ។

មែនទែនទៅ ដំណើរទស្សនកិច្ចដែលបានគ្រោងទុកនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងបានប្រកាសកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនរបស់ខ្លួននឹងផ្តល់សំណងដល់ជនរងគ្រោះ ដែលរងការធ្វើពលកម្មដោយបង្ខំក្រោមការគ្រប់គ្រងរបស់ប្រទេសជប៉ុនពីឆ្នាំ១៩១០-១៩៤៥ ដើម្បីស្វែងរកការបញ្ចប់ជម្លោះ ដែលបានធ្វើឱ្យមានការពិបាកដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការរុញច្រានរណសិរ្សរួបរួមនៃប្រទេសទាំងពីរប្រឆាំងនឹងប្រទេសចិន និងកូរ៉េខាងជើង។

ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានថ្លែងប្រាប់អ្នកយកព័ត៌មានទៀតថា «មានតម្រូវការកាន់តែខ្លាំងឡើងសម្រាប់កូរ៉េ និងជប៉ុនក្នុងការសហការគ្នាក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ក៏ដូចជាខ្សែចង្វាក់ផ្គត់ផ្គង់សកលផងដែរ»។

ដំណើរទស្សនកិច្ចរបស់លោក Yoon កើតឡើងចំពេលដែលប្រទេសកូរ៉េខាងជើង បាននិងកំពុងបង្កើនភាពតានតឹងនៅក្នុងតំបន់ ដូចជាការសាកល្បងអាវុធនុយក្លេអ៊ែរ រួមទាំងការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីចុងក្រោយបំផុតចំនួនពីរគ្រាប់ទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី ១៤ មីនានេះផងដែរ។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ការបាញ់បង្ហោះនេះគឺជាផ្នែកមួយនៃសមយុទ្ធយោធា ដើម្បីបណ្តុះបណ្តាលកងទ័ពរបស់ខ្លួន ក៏ដូចជាបំពេញបេសកកម្ម «បំផ្លាញសត្រូវ» ប្រសិនបើចាំបាច់នៅពេលណាក៏បាន។

ទោះយ៉ាងណា ការបាញ់នេះ គឺជួនចំពេលដែលកូរ៉េខាងត្បូង និងអាមេរិកកំពុងធ្វើលំហាត់មយុទ្ធទ្រង់ទ្រាយធំរយៈពេល១១ថ្ងៃដែលឱ្យឈ្មោះថា «Freedom Shield 23» ដែលទីក្រុងព្យុងយ៉ាងបានថ្កោលទោសសមយុទ្ធនេះថា ជាការហាត់សមសម្រាប់ការលុកលុយ និងភស្តុតាងនៃគោលនយោបាយអរិភាពពីទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន។




អត្ថបទបន្ទាប់


ហេតុអ្វីផ្លែស្រកានាគ និងទុរេនវៀតណាមប្រឈមនឹងហានិភ័យលើសតម្រូវការនៅឆ្នាំនេះ?

ព័ត៌មាន
ដំណាំសក្ដានុពលដ៏សំខាន់របស់វៀតណាម គឺស្រកានាគ និងទុរេន កំពុងប្រឈមនឹងបញ្ហាទីផ្សារ ដោយសារតែកន្លងមកដំណាំទាំងនេះ វៀតណាមនាំចេញក្នុងចំនួនដ៏…

អាមេរិកចោទថាយន្តហោះរបស់រុស្ស៊ីបានធ្វើឱ្យយន្តហោះដ្រូនរបស់ខ្លួនធ្លាក់នៅក្នុងសមុទ្រខ្មៅ ប៉ុន្ដែទីក្រុងម៉ូស្គូបដិសេធ

ព័ត៌មាន
យោធាអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ ទី១៤ មីនាថា យន្តហោះចម្បាំងរុស្ស៊ីបានសាចប្រេងសាំងមកលើយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលកំពុងហោះនៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ