វិស័យអចលនទ្រព្យ

ហេតុអ្វីបានជាតម្លៃទ្រព្យសកម្មអចលនទ្រព្យផ្នែកពាណិជ្ជកម្មនៅអាស៊ីធ្លាក់ចុះ?


អ្នកវិនិយោគិននៅក្នុងតំបន់ចាប់ពីប្រទេសសិង្ហបុរី រហូតដល់ប្រទេសកូរ៉េខាងត្បូង កំពុងតែវិលវល់នឹងបញ្ហានៃការស្រុតចុះតម្លៃនៃទ្រព្យសកម្មផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន ដែលរួមមាន ទាំងអគារការិយាល័យ ផ្សារទំនើប និងទ្រព្យសម្បត្តិសកម្មផ្សេងទៀត ដោយបារម្ភថា ការកើនឡើងអត្រាការប្រាក់ និងភាពចលាចលភូមិសាស្ត្រនយោបាយ អាចគំរាមកំហែងដល់កំណើនពិភពលោក។ ព័ត៌មានចុងក្រោយបានអះអាងថា តម្លៃនៃទ្រព្យសកម្មអចលនទ្រព្យ នៅអាស៊ីបានធ្លាក់ចុះដល់ទៅ៣៧ភាគរយឯណោះ។
វិស័យអចលនទ្រព្យ
ដោយ

របាយការណ៍ប្រចាំខែវិច្ឆិកា របស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មជាអចលនទ្រព្យពាណិជ្ជកម្ម និងវិនិយោគ ដែលគេស្គាល់ថា JLL បានបង្ហាញថា សកម្មភាពវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្លាក់ចុះ២២ភាគរយ នៅក្នុងអំឡុងចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៣។

ទិន្នន័យដែលបង្ហាញដោយសារព័ត៌មាន Nikkei បានឲ្យដឹងថា ស្ថានភាពនៃតម្លៃទ្រព្យសកម្មជាអចលនទ្រព្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្លាក់ចុះប្រមាណជា៣៧ភាគរយ បើធៀបនឹងត្រីមាសទីបីនៃឆ្នាំ២០២២ ពោលគឺធ្លាក់ចុះ៦ត្រីមាសជាប់ៗគ្នា ចំណែកអំណាចទិញយកទ្រព្យសកម្មនៅអាស៊ីប៉ាស៊ីហ្វិកដោយវិនិយោគិនសកលបានឈានដល់កម្រិតទាបបំផុតពោល គឺត្រឹម៦ភាគរយ។

លោក បេនចាមិន ចូវ (Benjamin Chow)ប្រធានផ្នែកស្រាវជ្រាវទ្រព្យសកម្មអាស៊ី បាននិយាយថា បញ្ហាអត្រាការប្រាក់កាន់តែខ្ពស់នៅក្នុងរយៈពេលយូរ ដែលលេចឡើងនាពេលថ្មីៗនេះបានបញ្ឈប់ក្តីសង្ឃឹមនៃការងើបឡើងវិញមុនកាលកំណត់។ លោកបានបន្តថា ការធ្លាក់ចុះនូវតម្លៃទ្រព្យសកម្មផ្នែកពាណិជ្ជកម្មនៅអាស៊ីប៉ាស៊ីហ្វិក បានធ្វើឱ្យពិភពលោកកាន់តែយឺតយ៉ាវក្នុងការរកឃើញតម្លៃនៃកំណើនជាថ្មី ប៉ុន្តែទស្សនវិស័យនៅត្រីមាសទីបីកាន់តែអាប់អួរ។

នៅត្រីមាសទី៣ឆ្នាំនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាប្រតិបត្តិការលើផ្នែកសេវាកម្មនេះ មានតម្លៃត្រឹម៤ពាន់២រយលានដុល្លារ ធ្លាក់ចុះ៣៥ភាគរយ ស្របពេលដែល ទំហំការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅសិង្ហបុរីបានធ្លាក់ចុះ១១ភាគរយ ដោយមានទំហំប្រមាណជា២ ពាន់លានដុល្លារនៅក្នុងអំឡុងពេលដូចគ្នានេះ។

ពាក់ព័ន្ធនឹងស្ថានភាពនេះ លោក ហេនរី ជិន ( Henry Chin) ប្រធានផ្នែកស្រាវជ្រាវប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន CBRE បាននិយាយថា ការស្ទុះងើបឡើងវិញនៃសកម្មភាពវិនិយោគលើទ្រព្យសកម្មជាអចលនទ្រព្យមិនរំពឹងទុកថា មានស្ថានភាពប្រសើរឡើងឡើយរហូតដល់ពាក់កណ្តាលឆ្នាំ២០២៤ ខាងមុខ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


កម្ពុជារកចំណូលបានជិត៨០០លានដុល្លារពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូនៅ១១ខែឆ្នាំនេះ

កម្ពុជាទទួលបានចំណូលជិត៨០០លានដុល្លារ ពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ មានការ…

ប្រធានធនាគារកណ្ដាលអាម៉េរិក កំពុងរងសម្ពាធក្នុងការរៀបចំផែនការកាត់បន្ថយអត្រាការប្រាក់

ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជេរ៉ូម ផៅវែង កំពុងប្រឈមមុខនឹងការរក្សាតុល្យភាពដ៏តឹងតែងមួយនៅក្នុងសប្តាហ៍នេះ ដើម្បីរក្សាភាពបត់បែននៅក្នុងផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ