កូវីដ១៩ - សេដ្ឋកិច្ច​ពិភព​លោក

សេដ្ឋវិទូ S&P ថា ដើម្បីជួយរុញសេដ្ឋកិច្ច រដ្ឋាភិបាលនានា​គ្មានជម្រើស​អ្វីក្រៅតែពី​ការ​បង្កើន​ចំណាយ​ថវិកា​ជាតិ​ឡើយ


សេដ្ឋវិទូ​មួយរូប​មកពី​ S&P Global Ratings ដែល​ជា​ទីភ្នាក់ងារ​វាយតម្លៃ​ចំណាត់ថ្នាក់​ឥណទាន​ដ៏ធំបំផុត​មួយ​នៅលើ​ពិភព​លោក បាន​និយាយថា រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​នានា​នៅទូទាំង​ពិភព​លោក​​ គ្មាន​ជម្រើស​អ្វី ក្រៅតែពី​ការ​បង្កើន​ការ​ចំណាយ​ថវិកា​ជាតិ ដើម្បី​ទ្រទ្រង់​ដល់​ក្រុមហ៊ុន​អាជីវកម្ម និង​គ្រួសារ​ប្រជាពលរដ្ឋ ជា​បន្តទៀត រហូតដល់​ឆ្នាំក្រោយ ឡើយ ។
សេដ្ឋវិទូ S&P ថា ដើម្បីជួយរុញសេដ្ឋកិច្ច រដ្ឋាភិបាលនានា​គ្មានជម្រើស​អ្វីក្រៅតែពី​ការ​បង្កើន​ចំណាយ​ថវិកា​ជាតិ​ឡើយ
ដោយ

ប្រធាន​សេដ្ឋវិទូ​នៃ​ទីភ្នាក់ងារ S&P Global Ratings ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក Shaune Roache បាន​និយាយថា នៅក្រោយ​ការ​ផ្ទុះ​ឡើងនៃ​ជំងឺ​ឆ្លងរាតត្បាត​កូវីដ១៩ រដ្ឋាភិបាលជាច្រើននៅទូទាំងពិភពលោក​បាន​ប្រកាស​ដាក់ចេញ​នូវ​វិធានការ​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ​ដ៏ច្រើន ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច ។ ប៉ុន្តែ ប្រទេសខ្លះ រួមទាំង សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ពី​ការថមថយចុះ​នូវ​ការ​បញ្ចេញថវិកា​ជាតិ​ និង​ខ្លះ ថែមទាំងកំពុងពិចារណា​ដក​វិធានការ​ទាំងនោះ​ទៅទៀត ។ លោក Roache និយាយថា ការធ្វើដូច្នេះ គឺ​ជា​រឿង​គ្រោះថ្នាក់ ពីព្រោះ​ថា វិស័យ​ជាច្រើននៃសេដ្ឋកិច្ច​នៅតែស្ថិតនៅក្រោម​ការរឹតត្បិត​នៅឡើយ ។ 

សេដ្ឋវិទូ​ដដែល​ បាននិយាយថា លោករំពឹងថា វិធានការ​បញ្ចេញថវិកា​ជាតិ​ដើម្បី​ជួយ​រុញច្រាន​កំណើន​សេដ្ឋកិច្ច​នឹង​ត្រូវបានគេ​អនុវត្ត​ជាបន្ត រហូតដល់​ឆ្នាំក្រោយ​ទៀត ។ លោកថា ការ​បន្ត​បង្កើន​ចំណាយ​ថវិកា​ជាតិ​ ពិតណាស់ថា វា​នឹងធ្វើ​ឲ្យតុល្យការ​ចំណាយ​ថវិកា​ជាតិ​មិនល្អ ប៉ុន្តែ វាជាការចាំបាច់ដើម្បី​កុំ​ឲ្យ​អ្វីៗ​កាន់តែអាក្រក់ជាងនេះ​ថែមទៀត ។ 

លោក Roache បាន​ពន្យល់ថា ការ​បង្កើន​ចំណាយ​ថវិកាជាតិ គឺសំខាន់ចាំបាច់នៅពេលដែល​អាជ្ញាធរ​ចាត់វិធានការ​រឹតត្បិត​សកម្មភាពសេដ្ឋកិច្ចដើម្បី​ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត​នៃជំងឺកូវីដ១៩ នៅខណៈ​ដែល​គេ​ពុំទាន់មានដំណោះស្រាយ​វេជ្ជសាស្ត្រ​ណាមួយ​ដើម្បីទប់ទល់នឹងជំងឺ​នេះ​ នៅឡើយនោះ ។ 

សេដ្ឋកិច្ច​ពិភព​លោកត្រូវបានព្យាករថា នឹង​រើបឡើងវិញ​មកនៅកម្រិតកំណើនជាមធ្យម ៤% ពីឆ្នាំ​២០២១ ដល់ឆ្នាំ​២០២៣ ប៉ុន្តែ កម្រិតនៃ​ទិន្នផលសេដ្ឋកិច្ច​នៅក្នុង​ស្ទើរតែគ្រប់​ប្រទេសទាំងអស់ ត្រូវគេរំពឹងថា នឹងនៅតែមានកម្រិតទាបជាងកម្រិត​កាលពី​ឆ្នាំ​២០១៩ សម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត ៕ (ប្រភព៖ CNBC)




អត្ថបទបន្ទាប់


សួនទឹកធំជាងគេនិងដំបូងបង្អស់នៅកម្ពុជា នឹងបើកដំណើរការឲ្យចូលកម្សាន្ដនៅពាក់កណ្ដាលខែសីហាខាងមុខនេះហើយ!

ព័ត៌មាន
ជាថ្មីម្ដងទៀត ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនសាងសង់សួនទឹក ហ្គាឌិន ស៊ីធី វ៉តធើផាក ដែលគេស្គាល់ថា ជាសួនទឹកកម្សាន្ដដំបូងគេបង្អស់នៅកម្ពុជា និ…

សម្តេច ហ៊ុន សែន៖ ប្រទេសដែលមានការផលិតស្បៀងអាហារ ជាប្រទេសត្រូវប៉ាន់ជាងគេនៅអំឡុងវិបត្តិកូវីដ-១៩នេះ

ព័ត៌មាន
បញ្ហារីករាលដាលនៃមេរោគរាតត្បាតកូវីដ-១៩ បាននិងកំពុងបន្តអុកឡុកសេដ្ឋកិច្ច និងការរស់នៅរបស់មនុស្សនៅជុំវិញពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏រងផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ