មូលបត្របំណុល

ហេតុអ្វីធនាគារនៅអាស៊ីអាចប្រឈមនឹងការលំបាកក្នុងការជំរុញដើមទុន តាមរយៈការចេញលក់មូលបត្របំណុល?


ស្ថាប័នហិរញ្ញវត្ថុ Citigroup ដែលជាសាជីវកម្មសេវាកម្មហិរញ្ញវត្ថុ និងការបណ្តាក់ទុននៅលើវិស័យធនាគារដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានអះអាងថា ធនាគារដែលជាអ្នកផ្តល់សេវាកម្មប្រាក់កម្ចីនៅអាស៊ីមួយរយៈពេលនេះ អាចពិបាកក្នុងការបំពេញដើមទុនរបស់ពួកគេតាមការចេញបោះផ្សាយលក់បណ្ណបំណុលប្រភេទ Additional Tier-1 ឫហៅកាត់ថា AT1 បន្ទាប់ពីអាជ្ញាធរស្វីសបានសម្រេចនឹងលុបចោលបណ្ណបំណុលរបស់ធនាគារ Credit Suisse បន្ទាប់ពីការទិញយកភាគហ៊ុនរបស់ធនាគារនេះ ។
ហេតុអ្វីធនាគារនៅអាស៊ីអាចប្រឈមនឹងការលំបាកក្នុងការជំរុញដើមទុន តាមរយៈការចេញលក់មូលបត្របំណុល? រូបភាព Economic times
ដោយ

ស្ថាប័នហិរញ្ញវត្ថុ Citigroup បានអះអាងថា បញ្ហាប្រឈមនឹងមានកាន់តែស្រួចស្រាល់ ជាពិសេសសម្រាប់ធនាគារតូចៗមួយចំនួនធំនៅអាស៊ី ដែលពឹងផ្អែកខ្លាំងលើការបំពេញប្រភពទុនតាមការចេញលក់បណ្ណបំណុល AT1 បើធៀបនឹងធនាគារដែលជាជាដៃគូមកពីបស្ចិមប្រទេសផ្សេងៗទៀត ដោយសារតែរនិយ័តករមានការតម្រូវឲ្យមានការបង្កើននូវសាច់ប្រាក់ងាយស្រួល ឬទុនបង្វិល។ បណ្ណបំណុល Additional Tier-1 ឫហៅកាត់ថា AT1 គឺជា ទម្រង់នៃបណ្ណបំណុលដែលអាច បំប្លែងទៅជាភាគហ៊ុនបាន ហើយវាត្រូវបានគេបង្កើតឡើងបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចសកលកាលពីអំឡុងឆ្នាំ២០០៧-២០០៨ ដើម្បីការពារតម្រូវការ សម្រាប់មូលនិធិរដ្ឋាភិបាល ដែលធានាលើធនាគារដែលកំពុងមានបញ្ហា។

យ៉ាងណាមិញ នៅក្រោមកិច្ចព្រមព្រៀងទិញយកភាគហ៊ុនធនាគារ Credit Suisse និយតករស្វីសបានកំណត់ថាមូលបត្របំណុលប្រភេទ AT1 របស់ធនាគារ Credit Suisse ដែលមានតម្លៃសរុបជាង ១៧ពាន់លានដុល្លាអាមេរិក គឺត្រូវរំសាយចោល ដែលការសម្រេចចិត្តនេះហើយគឺជាអ្វីដែលនឹងធ្វើឱ្យទីផ្សារឥណទានពិភពលោក ពិសេសនៅអាស៊ីស្រឡាំងកាំង ហើយធ្វើឱ្យម្ចាស់ភាគហ៊ុន និងដៃគូជាច្រើនមានការខឹងសម្បារ។

មកដល់ពេលនេះគេដឹងថា មូលបត្របំណុល AT1 អាចត្រូវបានបំប្លែងទៅជាភាគហ៊ុន ដែលមានតម្លៃខ្ពស់ជាងសន្ទស្សន៍ភាគហ៊ុននៅក្នុងរចនាសម្ព័ន្ធដើមទុនរបស់ធនាគារ ហើយប្រសិនបើធនាគារមានបញ្ហា ម្ចាស់ប័ណ្ណបំណុលជាធម្មតានឹងមានអាទិភាពមកមុនម្ចាស់ភាគហ៊ុន ក្នុងលក្ខខណ្ឌនៃការទទួលបានប្រាក់របស់ពួកគេត្រឡប់មកវិញ។

អ្នកជំនាញបានអះអាងថា ធនាគារនៅអាស៊ី ដែលពឹងផ្អែកលើប្រភពទុនពីការលក់បណ្ណបំណូលប្រភេទ AT1 អាចជួបបញ្ហារអាក់រអួលនៅក្នុងការការពង្រីកតារាងតុល្យការរបស់ពួកគេ ហើយវាក៏អាចនឹងជះឥទ្ធិពលលើ បញ្ហា អត្រាការប្រាក់ផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គេនៅតែមានសុទិដ្ឋិនិយមថា ផលប៉ះពាល់នៃ ប្រភពទុន AT1s មិនបង្កផលប៉ះពាល់រយៈពេលវែងនោះឡើយ ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


មន្ត្រីចារកម្មអាមេរិកថា កូរ៉េខាងជើងនឹងមិនបាញ់សាកល្បងនុយក្លេអ៊ែរ ក្នុងអំឡុងសមយុទ្ធអាមេរិក-កូរ៉េខាងត្បូងទេ

បើតាមប្រធានទីភ្នាក់ងារចារកម្មនៅក្រសួងការពារជាតិអាមេរិកបាននិយាយកាលីថ្ងៃពុធ ទី ២២ មីនា ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហាក់មិ…

តុលាការ ICC សោកស្តាយចំពោះ «ការគំរាមកំហែង» ពីវិមានក្រឹមឡាំង ចំពោះដីការចាប់ខ្លួនលោក ពូទីន

ស្ថាប័ននីតិប្បញ្ញត្តិនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បាននិយាយកាលពីថ្ងៃពុធ ទី ២២ មីនា ថា ខ្លួនមានការសោកស្តាយណាស់ ចំពោះ«ការគំរាមកំហែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ