តំបន់អាស៊ាន

តើកត្តាចម្បងអ្វីជំរុញឱ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ានចង់ចូលជាសមាជិកនៃប្លុកប្រទេស BRICS?


ប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងហៅកាត់ថា BRICS ដែលមានសមាជិកស្ថាបនិកសំខាន់ៗចំនួន៥ រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បួង កំពុងទាក់ទាញប្រទេសនានាក្នុងតំបន់អាស៊ាន ហើយជាលទ្ធផលប្រទេសថៃ និងម៉ាឡេស៊ី ដែលសុទ្ធតែជាសមាជិកអាស៊ានបានក្លាយជាប្រទេសចុងក្រោយគេ ដែលបានបង្ហាញចំណាប់អារម្មណ៍ចង់ចូលជាសមាជិកនៃប្លុកនេះ។ តើមានកត្តាចម្បងអ្វីខ្លះជំរុញឱ្យបណ្ដាប្រទេសសមាជិកអាស៊ាន ចង់ចូលជាសមាជិកនៃប្លុកប្រទេស BRICS បែបនេះ?
តំបន់អាស៊ាន
ដោយ

កាលពីខែមុនប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី បានដាក់សំណើសុំចូលជាសមាជិកនៃប្លុកប្រទេស BRICS ខណៈនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម បានថ្លែងក្នុងបទសម្ភាស​ជាមួយគេហទំព័រព័ត៌មានចិន គ័នឆា (Guancha) ថា ប្រទេសរបស់លោកនឹងចាប់ផ្តើមនីតិវិធីដាក់ពាក្យជាផ្លូវការដើម្បីស្នើសុំចូលជាសមាជិកនៃប្លុកប្រទេស BRICS ក្នុងពេលឆាប់​ៗនេះ។

លោក ពីទី ស្រ៊ីសានហ្គាម (Piti Srisangam) នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន (ASEAN Foundation) បានថ្លែងថា ការក្លាយជាសមាជិកនៃប្លុកប្រទេស BRICS នឹងបើកឱកាសពាណិជ្ជកម្ម និងការវិនិយោគ ដូច្នេះសំណួរសួរថា ហេតុអ្វីមិនចូលជាសមាជិក? លោកបានបន្ថែមថា ប្លុកប្រទេស BRICS មានប្រទេសជាសមាជិកមកពីជុំវិញពិភពលោក ប៉ុន្តែមិនទាន់មានប្រទេសជាសមាជិកមកពីអាស៊ាននៅឡើយទេ។

លោក ជេម ឈិន (James Chin) សាស្ត្រាចារ្យផ្នែកសិក្សាអំពីអាស៊ីនៅសកលវិទ្យាល័យ ធែសម៉ានៀ (University of Tasmania (UTAS)) ក្នុងប្រទេសអូស្ត្រាលី បានលើកឡើងថា ទាំងប្រទេសថៃ និងប្រទេសម៉ាឡេស៊ី សុទ្ធតែត្រូវបានគេមើលឃើញថា ជាមហាអំណាចថ្នាក់កណ្តាល។ អ្នកជំនាញរូបនេះបានបន្ថែមថា វាជាការល្អប្រសើរសម្រាប់ប្រទេសទាំងនោះក្នុងការចូលជាសមាជិកក្នុងប្លុកប្រទេស BRICS ដើម្បីឱ្យពួកគេមានទឹកមាត់កាន់តែប្រៃនៅលើឆាកអន្តរជាតិ ប៉ុន្តែអត្ថប្រយោជន៍ដ៏សំខាន់ដែលប្រទេសទាំងនោះទទួលបាន គឺគ្មានអ្វីក្រៅពីពាណិជ្ជកម្មនោះឡើយ។

កាលពីឆ្នាំមុន ប្លុកប្រទេស BRICS បានសម្រេចបង្កើនចំនួនសមាជិករបស់ខ្លួន ដោយបានអញ្ជើញប្រទេសអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមឱ្យចូលជាសមាជិករបស់ខ្លួន។

សូមបញ្ជាក់ថា បើរួមបញ្ចូលគ្នា បណ្ដាប្រទេសជាសមាជិករបស់ប្លុកប្រទេស BRICS មានប្រជាជនរហូតដល់ទៅប្រមាណ៣,៥ពាន់លាននាក់ ឬស្មើនឹង៤៥%នៃចំនួនប្រជាជនសរុបទូទាំងពិភពលោក។ ទន្ទឹមនេះ យោងតាមទិន្នន័យរបស់ធនាគារពិភពលោក (World Bank) បានបង្ហាញថា រួមបញ្ចូលគ្នាសេដ្ឋកិច្ចរបស់បណ្ដាប្រទេសជាសមាជិករបស់ប្លុកប្រទេស BRICS មានទំហំដល់ទៅប្រមាណ៣០ទ្រីលានដុល្លារអាម៉េរិក ឬស្មើនឹងប្រមាណ២៨%នៃសេដ្ឋកិច្ចពិភពលោកទាំងមូល៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគ្រិនខ្មែរ

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយ សហគ្រិនខ្មែរ ដែលជាស្…

វៀតណាម អនុញ្ញាតឱ្យជនបរទេសអាចទិញលក់អចលនទ្រព្យ ដើម្បីជំរុញទីផ្សារក្នុងវិស័យនេះ

រាជរដ្ឋាភិបាលវៀតណាម បានដាក់ចេញច្បាប់មួយដោយអនុញ្ញាតឱ្យជនបរទេសអាចទិញលក់អលចទ្រព្យនៅតំបន់ឧទ្យានមហាសមុទ្រ វីនហូមទីពីរ និងទីបី ដើម្បីលើកកម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ