វិនិយោគិន

ហេតុអ្វីរោងចក្រសហគ្រាស គួរវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស?


ការវិនិយោគរបស់រោងចក្រសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ហាក់មានទំនោរកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈបច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២៤ កំពុងដំណើរការ ដោយក្នុងនោះមានរោងចក្រសហគ្រាសប្រមាណជាង៥៦០ ដែលកំពុងប្រតិបត្តិការ។ តើហេតុអ្វីបានជារោងចក្រហគ្រាសគួរវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស បានផ្តល់អត្ថប្រយោជន៍យ៉ាងណាខ្លះសម្រាប់វិនិយោគិន?
វិនិយោគិន
ដោយ

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា មានកត្តាសំខាន់ជាច្រើនដែលរោងចក្រសហគ្រាសគួរតែវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តួយ៉ាងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច ពិសេសហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីកប្រមូលផ្តុំ និងតភ្ជាប់ទៅកាន់កំពង់ផែ ឬប្រលានយន្តហោះជាដើម ដែលផ្តល់ភាពងាយស្រួលសម្រាប់ដឹកជញ្ជូនទំនិញរបស់រោងចក្រសហគ្រាសទាំងនោះ ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក៏មានការរៀបចំប្រព័ន្ធប្រព្រឹត្តិកម្មរួចរាល់ផងដែរ។

បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ លក្ខណៈពិសេសមួយទៀតដែលរោងចក្រសហគ្រាសគួរតែវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ គឺការទទួលបានយន្តការលើកទឹលចិត្តផ្នែកពន្ធដារតែម្តង ម្យ៉ាងទៀតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន គឺមានរៀបចំសហការជាមួយគ្រឹះស្ថានធនាគារ ដែលផ្តល់ភាពងាយស្រួលសម្រាប់រោងចក្រសហគ្រាសក្នុងការទទួលកម្ចីយកទៅបង្កើនខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ។

ជាងនេះទៅទៀត វាគឺជាកន្លែងប្រមូលផ្តុំគ្នារវាងរោងចក្រធំតូចជាច្រើន ដែលងាយស្រួលក្នុងការគាំទ្រវត្ថុធាតុដើម និងផលិតផលសម្រាប់ផ្គត់ផ្គង់ក្នុងខ្សែច្រវាក់ផលិតកម្ម រវាងគ្នាទៅវិញទៅមក។

​ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា បច្ចុប្បន្នសម្ទុះនៃការបិទរោងចក្រសហគ្រាសនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ហើយទៅបើកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺមានជាបន្តបន្ទាប់។

សម្រាប់អ្នកជំនាញរូបនេះ វិនិយោគិនភាគច្រើនចូលចិត្តទៅបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ព្រោះនៅទីនោះមានរដ្ឋបាលសេដ្ឋកិច្ចពិសេស ដែលផ្តល់សេវាដល់រោងចក្រសហគ្រាសនៅក្នុងការិយាល័យតែមួយតែម្តង ដែលផ្តល់ភាពងាយស្រួលសម្រាប់ពួកគេ ហើយការចុះត្រួតពិនិត្យរបស់អធិការកិច្ចនៅតាមរោងចក្រទាំងនោះ ក៏បានកាត់បន្ថយជាងមុនផងដែរ ដ្បិតថា នៅតាមរោងចក្រសហគ្រាសនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសត្រូវបានក្រុមសមត្ថកិច្ច ឬអធិការកិច្ចផ្សេងៗមានការចុះត្រួតពិនិត្យជាញឹកញាប់។

​សូមជម្រាបថា បើតាមការបញ្ជាក់របស់ឯកឧត្តម ហេង សុខគង់ បច្ចុប្បន្នកម្ពុជាមានតំបនសេដ្ឋកិច្ចពិសេសចំនួន២៤ ដែលកំពុងដំណើរការ ដោយក្នុងនោះមានរោងចក្រសហគ្រាសប្រតិបត្តិការចំនួនប្រមាណជាង៥៦០សហគ្រាស៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata និង EBC ចុះអនុស្សរណៈនៃការយោគយល់ ដើម្បីផ្ដល់ទិន្នន័យអ៊ិនធឺណិតដល់សិស្សានុសិស្ស និងអភិវឌ្ឍវិស័យអប់រំតាមប្រព័ន្ធឌីជីថលទូទាំងប្រទេស

ភ្នំពេញ៖ នាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន Smart Axiata និង ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានចុះអនុស្សរណៈនៃការយោគយល់ ដើម្…

សន្ទស្សន៍សន្តិភាពនៅកម្ពុជា ឈរនៅលំដាប់ទី៦នៅតំបន់អាស៊ាន ដោយឈរក្រោមឡាវ តែលើថៃ

កម្ពុជាស្ថិតនៅក្រោមប្រទេសឡាវ តែនៅលើប្រទេសថៃ និងប្រទេសមួយចំនួនទៀតនៅក្នុងការសិក្សាពីសន្ទស្សន៍សន្តិភាពនៅតំបន់អាស៊ាន ដែលបានចេញផ្សាយជាសាធារណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ