អត្ថបទ​ពាណិជ្ជកម្ម

លទ្ធផល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរធនបាល​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​លើក​ទី​៦


នាព្រឹកថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ​២០២០ នៅទីស្តីការ​សហគ្រិនខ្មែរ, ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរធនបាល​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព (ម.អ.ស.) បាន​ដឹកនាំ​“កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរធនបាល​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព លើកទី០៦” ។
លទ្ធផល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរធនបាល​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​លើក​ទី​៦

កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​បរធនបាល​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្ដម ផាន់ ផល្លា (អនុប្រធាន​ក្រុមប្រឹក្សា​បរធនបាល) រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក​ឧកញ៉ា សៀ ឫទ្ធី (សមាជិក​ក្រុមប្រឹក្សា​បរធនបាល) អគ្គនាយកក្រុមហ៊ុន World Bridge, លោកបណ្ឌិត អុិន ចាន់នី (សមាជិក​ក្រុមប្រឹក្សាបរធនបាល) អគ្គនាយកធនាគារ Acleda, ឯកឧត្ដម គង់ ម៉ារី (សមាជិកក្រុមប្រឹក្សាបរធនបាល) ប្រធានក្រុមប្រឹក្សាបរធនបាល​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ចថ្មី "តេជោ", លោក ជា កុកហុង (ប្រធាន​លេខាធិការដ្ឋាន ម.អ.ស.), លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ (នាយកប្រតិបត្តិ​សហគ្រិនខ្មែរ), លោកឧកញ៉ា សុខ ពិសិដ្ឋ (ទីប្រឹក្សា) តំណាង​ឱ្យ​ស្ថាប័ន Global Entrepreneurship Network, លោក ធី ហ៊ន់ (ទីប្រឹក្សា) តំណាងឱ្យស្ថាប័ន International Finance Corporation (សហរដ្ឋអាមេរិក), និងលោក ហៀង ចាន់ (ទីប្រឹក្សា) តំណាងឱ្យស្ថាប័ន Prelim (សហរដ្ឋអាមេរិក) ដែល​រូប​លោក​មាន​បទពិសោធន៍​ការងារ​ក្នុង​សា្ថប័ន​អន្តរជាតិដូចជា៖ Goldman Sachs and Y Combinator។ 

កិច្ចប្រជុំប្រព្រឹត្ត​ឡើង​ក្នុង​គោល​បំណង​ពិនិត្យ​វឌ្ឍនភាព​ការងារ​ក្នុង​ត្រីមាស​ទី០៣ ឆ្នាំ២០២០ របស់ ម.អ.ស.។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរធនបាល​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព (ម.អ.ស.)

ក្រុមការងារនៃលេខាធិការដ្ឋាន ម.អ.ស. និងសហគ្រិនខ្មែរ បានរាយការណ៍ជូនអង្គប្រជុំស្ដីពីសមិទ្ធផលការងារ និងវឌ្ឍនភាពហិរញ្ញវត្ថុប្រចាំត្រីមាសទី ០៣ និងអង្គប្រជុំបានពិភាក្សាដូចខាងក្រោម៖  

១. សមិទ្ធផលការងារ និងវឌ្ឍនភាពហិរញ្ញវត្ថុប្រចាំត្រីមាសទី ០៣៖ 

អង្គប្រជុំបានពិនិត្យលើរបាយការណ៍វឌ្ឍនភាព និងបានវាយតម្លៃខ្ពស់លើលទ្ធផលដែលសម្រេចបានដូចជា៖ កម្មវិធីជំនួយសហគ្រិនខ្មែរជុំទី ០២ ដែលនឹងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ធុរកិច្ចចំនួន ២១ បន្ថែមទៀត បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងយ៉ាងសកម្ម, កម្មវិធីបណ្តុះភាពជាសហគ្រិនដោយសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដូចជា៖ សាកលវិទ្យាល័យ Stanford (សហរដ្ឋអាមេរិក) សហការជាមួយសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ និងសមិទ្ធផលនៃកម្មវិធីផ្សេងៗទៀត ដែល​លើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជាឱ្យកាន់តែរស់រវើក ដើម្បីជំរុញការបង្កើតការងារ និងជួយទ្រទ្រង់សហគ្រាសដែលទទួលរងផលប៉ះពាល់ក្នុងបរិការណ៍ជំងឺកូវីដ-១៩ ផងដែរ។ បន្ថែមទៀត ក្រុមប្រឹក្សាបរធនបាលក៏បានជំរុញក្រុមការងារឱ្យបន្តអនុវត្តផែនការសកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ 

កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរធនបាល​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​លើក​ទី​៦

២. គោលការណ៍ណែនាំបន្ថែម៖ 

ឯកឧត្តមប្រធានក្រុមប្រឹក្សាបរធនបាល បានគូសបញ្ជាក់ជារួមថា៖ បន្ថែមពីការលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តមុខងារស្នូលរបស់ខ្លួន, ក្រុមការងារគប្បីពិនិត្យលើលទ្ធភាពក្នុងការរៀបចំកម្មវិធីផ្សារភ្ជាប់រវាងផលិតកម្ម និងទីផ្សារ (ទាំងទីផ្សារក្នុងស្រុក និងទីផ្សារការនាំចេញ) របស់វិស័យម្សៅដំឡូងមី (Starch), គាំទ្របន្ថែមទៅដល់ធុរកិច្ចបែបនវានុវត្តន៍ក្នុងការកែច្នៃផលិតផលកសិកម្ម និងបច្ចេកវិទ្យាផ្សេងៗ, និងសិក្សាស្រាវជ្រាវអំពីបញ្ហាក្នុងប្រព័ន្ធអេកូឡូស៊ីរបស់វិស័យមួយចំនួនទៀតដូចជា៖ ម្រេច និងគ្រាប់ធញ្ញជាតិជាដើម ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនិងធុរកិច្ចបង្កើតថ្មីក្នុងវិស័យទាំងនោះឱ្យកាន់តែមានសក្ដានុពលសំដៅចូលរួមចំណែកស្ដារសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩, ដោះស្រាយភាពរាំងស្ទះក្នុងខ្សែចង្វាក់តម្លៃ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរក្នុងរយៈពេលមធ្យម និងវែង។ 

ជាចុងក្រោយ, ឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល ក៍បានថ្លែងអំណរគុណឯកឧត្តម លោកឧកញ៉ា និងសមាជិកក្រុមប្រឹក្សាបរធនបាលព្រមទាំងបានវាយតម្លៃខ្ពស់ដល់ក្រុមការងារដែលបានខិតខំបំពេញកិច្ចការកន្លងមក ដោយទទួលបានវឌ្ឍនភាពល្អប្រសើរ និងមានឆន្ទៈមុតមាំក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជាឱ្យមានភាពរីកចម្រើន និងរស់រវើកឡើង ៕ 




អត្ថបទបន្ទាប់


ពិធី​ចុះហត្ថលេខា​អនុស្សរណៈ​នៃ​ការយោគយល់គ្នា រវាង​ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុិនស៍ (ខេមបូឌា) ម.ក ក្រុមហ៊ុន វៀតធេល (ខេមបូឌា) ភីធីអ៊ី អិលធីឌី និងក្រុមហ៊ុន អ៊ី-ម៉ាន់នី ផេម៉ិន សឹលូសិន ម.ក

រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០៖ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុិនស៍ (ខេមបូឌា) ម.ក (ក្រុមហ៊ុន “ដាយ អុិឈិ ឡាយហ្វ៍”) បា…

សិង្ហបុរី នឹងឧបត្ថម្ភប្រាក់សម្រាប់ពលរដ្ឋណា ដែលមានកូននៅអំឡុងពេលកូវីដ-១៩

រដ្ឋាភិបាលសិង្ហបុរី នឹងផ្ដល់ប្រាក់ឧបត្ថម្ភ ដល់គ្រួសារដែលយកកូន នៅអំឡុងពេលមេរោគរាតត្បាតកូវីដ-១៩។ ការផ្ដល់ប្រាក់ឧបត្ថម្ភនេះ គឺជាការលើកទឹកចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ