អង់គ្លេស-អាមេរិក

ហេតុអ្វីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-អាមេរិកមិនអាចសម្រេចបានឆាប់ៗនេះ?


នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss បានចាប់ផ្តើមដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកស្រីទៅកាន់សហរដ្ឋអាមេរិកក្នុងនាមជាមេដឹកនាំរបស់ចក្រភពអង់គ្លេសដោយលោកស្រីបានទទួលស្គាល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកនឹងមិនទាន់កើតឡើងក្នុងពេលប៉ុន្មានឆ្នាំឆាប់ៗខាងមុខទៀតនេះនៅឡើយទេ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ AP។
ហេតុអ្វីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-អាមេរិកមិនអាចសម្រេចបានឆាប់ៗនេះ?

លោក Liz Truss ដែលទើបជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយថា កិច្ចព្រមព្រៀងឆ្លងសមុទ្រ​អាត្លង់ទិក​មិនទាន់​ជា​បញ្ហា​អាទិភាព​មួយ​របស់លោកស្រី​នៅ​ឡើយ​ទេ​​ដែល​វា​មាន​ភាព​ផ្ទុយស្រះ​ទៅ​នឹង​​ជំហររបស់​អតីត​នាយក​រដ្ឋ​មន្ត្រីអង់​គ្លេស​ចំនួន ២ រូបមុន ​គឺ​​​លោក បូរីស ចនសុន ​និងលោកស្រី ​ថេរ៉េសា ម៉េយ៍ ដែល​​តែងតែ​ផ្ដោត​ជា​​សំខាន់​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជា​មួយ​សហរដ្ឋ​អាមេរិក ព្រោះ​វា​ជា​កិច្ចការ​ដ៏​សំខាន់​មួយសម្រាប់​ចក្រ​ភព​អង់​គ្លេស ដែល​បានចាក​ចេញ​ពី​សហ​ភាព​អឺរ៉ុប។​​

លោកស្រី ​Liz Truss បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះរបស់លោកស្រី​ឆ្ពោះ​ទៅកាន់​ទីក្រុងញូវយ៉ក ដើម្បី​ចូល​រួម​មហា​សន្និបាត​សហ​ប្រជា​ជាតិ​ថា បច្ចុប្បន្ននេះ​មិនទាន់​មានការចរចាណាមួយ​កើតឡើងជាមួយសហរដ្ឋអាមេរិក​​នៅ​ឡើយ​ទេ ហើយលោក​ស្រី​ក៏​មិនរំពឹងទុក​ថា​ វានឹងចាប់ផ្តើមឆាប់ៗ​នេះ​ឬ​ក៏​យូរ​ប៉ុន្មាន​នោះដែរ​។​

លោកស្រី ត្រាស បាននិយាយថា លោកស្រីកំពុង​ផ្តោតជា​សំខាន់​លើការទទួលបាន​ភាពជាដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ដ៏ទាក់ទាញ​ជាមួយប្រទេស​ឥណ្ឌា និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្សនៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​រួមទាំងអារ៉ាប៊ីសា​អូឌីត និងប្រទេស​កាតា​ផង​ដែរ​។ កិច្ច​ព្រម​ព្រៀង​​ទាំង​នេះ​ហើយ​គឺ​ជា​​អាទិភាព​ពាណិជ្ជកម្ម​​សម្រាប់​ប្រទេស​អង់​គ្លេស​។

ការមិន​សូវ​ផ្ដល់​តម្លៃ​របស់លោកស្រី Liz Truss ចំពោះ​ពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិក​នេះ​បាន​ធ្វើ​ឡើង​នៅ​មុនពេលកិច្ចប្រជុំផ្ទាល់ជា​​លើកដំបូងរបស់លោកស្រី​ជាមួយប្រធានាធិបតី​អាមេរិក​គឺ​លោក​ ចូ បៃដិន ចាប់តាំងពីលោកស្រី​បាន​ឡើង​កាន់តំណែងកាលពី២សប្តាហ៍មុន។ ​មេដឹកនាំទាំង២​រូប​នេះ​ត្រូវជួបគ្នា​នៅថ្ងៃទី ២១ ខែកញ្ញានៅខាង​ក្រៅមហា​សន្និបាត​អង្គការសហប្រជាជាតិនៅទីក្រុងញូវ​យ៉ក​សហរដ្ឋ​អាមេរិក​។

លោកស្រី ​ត្រាស បាននិយាយថា របៀប​វារៈសំខាន់​​ដែល​លោកស្រី​គ្រោង​នឹង​យក​ទៅ​ជជែក​គ្នា​ក្នុង​កិច្ចប្រជុំជាមួយលោក បៃដិន នេះ​គឺ«​ការ​ធ្វើឱ្យប្រាកដថា ពួកគេ​អាចដោះស្រាយរួមគ្នា​ចំពោះ​ការ​ឈ្លានពានរបស់រុស្ស៊ី លើ​អ៊ុយ​ក្រែន​ និងការ​ធានា​បានថា ពួកគេ​មិនពឹងផ្អែកជាយុទ្ធសាស្ត្រលើ​របបផ្តាច់ការ​ណា​មួយ​ឡើយ​»៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរនឹងកើន៦ដុល្លារបន្ថែមទៀតនៅឆ្នាំ២០២៣

បន្ទាប់ពីមានការចរចាជាច្រើនលើករវាងតំណាងសហជីព តំណាងថៅកែរោងចក្រ និងក្រសួងការងារនៅឆ្នាំនៅទីបំផុត ក្រសួងការងារបានសម្រេចនឹងបង្កើនប្រាក់ឈ្នួល…

មន្ត្រីជាន់ខ្ពស់អាមេរិករិះគន់ចិនថា កំពុងដើរអូសជើងក្នុងការជួយបន្ធូរបន្ថយបន្ទុកបំណុលប្រទេសក្រីក្រ

ទីប្រឹក្សាកំពូលរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី ជេណេត យេឡិន (Janet Yellen) បានព្រមានកាលពីថ្ងៃអង្គារថា ការអូសបន្លាយពេល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ