ទេសចរណ៍ថៃ

ថៃចង់ច្បាម​យកភ្ញៀវទេសចរចិន និងឥណ្ឌាកាន់តែច្រើន តាមរយៈលើកលែងកម្រៃទិដ្ឋាការ


អ្នកជំនាញក្នុងវិស័យទេសចរណ៍ថៃ បានអះអាងថា ការសម្រេចដាក់ឲ្យមានការលើកលែងកម្រៃទិដ្ឋាការដល់ភ្ញៀវទេសចរចិន និងឥណ្ឌា គឺពិតជារឿងចាំបាច់មួយ សម្រាប់ការជំរុញដល់កំណើននៃវិស័យទេសចរណ៍ក្នុងប្រទេសថៃ ចំពេលដែលសេដ្ឋកិច្ចពិភពលោកមានភាពយឺតយ៉ាវ និងការប្រកួតប្រជែងកាន់តែខ្លាំងក្លា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍របស់ថៃ។
ថៃចង់ចាប់យកភ្ញៀវទេសចរចិន និងឥណ្ឌាកាន់តែច្រើន តាមរយៈលើកលែងកម្រៃទិដ្ឋាការ (រូបភាព៖ បាងកកប៉ុស្ដិ៍)
ដោយ

លោក ឆៃរ៉ាត់ ទ្រីរតនា ចារ៉ាស់ ផន ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ​បាន​ឲ្យដឹងថា វិស័យ​ទេសចរណ៍​ថៃ ពិតជាត្រូវការ​​​ ភ្ញៀវទេសចរណ៍​ចិន និងឥណ្ឌា​កាន់តែច្រើន​ ដើម្បី​​ជំរុញ​ដល់​វិស័យ​ទេសចរណ៍ ហើយ​ការ​បើកឲ្យមានការលើកលែង​ទិដ្ឋាការ​សម្រាប់ភ្ញៀវទេសចរ​ទាំងពីរជាតិសាសន៍​នេះ គឺ​វាចាំបាច់ណាស់ ​សម្រាប់​កាលៈទេសៈ​នាពេលនេះ។

ទោះយ៉ាងណា លោក ឆៃរ៉ាត់ បានលើកឡើងដែរថា លោក​យល់ស្រប​ជាមួយ​នឹង​ការលើកឡើង​នូវក្ដីបារម្ភ​​របស់​ក្រសួង​ការបរទេស ជុំវិញ​នឹងបញ្ហា​សន្ដិសុខ​ជាតិ​ ដោយសារតែវាអាចនឹង​​មានការហូរ​ចូល​​នៃចំនួន​ភ្ញៀវ​ច្រើន ប្រសិនបើ​ពិតជាមាន​ការលើកលែង​ទិដ្ឋាការមែននោះ។ ប៉ុន្ដែ លោក ឆៃរ៉ាត់​សង្កត់ធ្ងន់ថា វាជាកាត្វកិច្ច របស់មន្ត្រីអន្តោប្រវេសន៍ ដើម្បីអភិវឌ្ឍ​ដំណើរការ​ត្រួតពិនិត្យ ឲ្យបាន​ម៉ត់ចត់ ដើម្បីតាមដា​នភ្ញៀវទេសចចរ​ដែល មកស្នាក់នៅ​លើស​កំណត់។ 

ក្រសួង​ទេសចរណ៍ និងកីឡា ថៃ បានស្នើ​រយៈពេល​១ឆ្នាំ សម្រាប់ទិដ្ឋាការ​​ឥតគិតថ្លៃ សម្រាប់ភ្ញៀវ​ទេសចរ​មកពី​ប្រទេស​ចិន កើនឡើង​រហូតដល់​១៥ ថ្ងៃ។

ប្រធាន​ក្រុមប្រឹក្សាភិបាលទេសចរណ៍​ថៃ លោក ឆៃរ៉ាត់ បាន​និយាយថា រាជរដ្ឋាភិបាល អាចនឹង​ត្រូវ​ខាតបង់ចំណូល​ប្រហែល ១០ពាន់លាន​បាត់ ឬស្មើនឹងប្រមាណ ជាង ៣២០ លាន​ដុល្លារអាមេរិក សម្រាប់​ការ​លើកលែង​ទិដ្ឋាការ​ដោយឥតគិតថ្លៃនេះ ប៉ុន្ដែ ការកើនឡើង​នៃភ្ញៀវទេសចរ នឹងទូទាត់​ការខាត​បង់​នេះវិញ តាមរយៈ​ការចំណាយ​កាន់តែខ្ពស់​របស់​ភ្ញៀវ​ដែលមកធ្វើ​ដំណើរ​កម្សាន្ដ។

ក្រុមប្រឹក្សាភិបាល​ទេសចរណថៃ ក៏បាន​លើកទឹកចិត្ត​ដល់រាជរដ្ឋាភិបាល ឲ្យសាកល្បង​គម្រោងនេះ សម្រាប់​រយៈពេល​៦ខែ សឹម​ធ្វើការ​វាយ​តម្លៃ​ពីលទ្ធផល។ ស្ថាប័ន​ទេសចរណ៍មួយនេះ ក៏បាន​អះអាងទៀតថា ប្រសិនបើ​គ្មាន​ការផ្ដល់នូវ​ទិដ្ឋាការឥតគិតថ្លៃទេនោះ គម្រោង​ឈានទៅសម្រេច​ក្នុងការ​ទទួលបាន​ភ្ញៀវទេសចរ​បរទេស ៤០ លាននាក់​នៅឆ្នាំនេះ ទំនងជា​មិនអាច​សម្រេច​ទៅបាននោះឡើយ។ 

របាយការណ៍ពីអាជ្ញាធរថៃ ក្នុងឆមាសទី ១ ឆ្នាំ ២០១៩នេះ ភ្ញៀវទេសចរណ៍បរទេស ដែលចូលមក​កម្សាន្តនៅប្រទេសថៃ កើនឡើង ១.៥ភាគរយ គឺកើនដល់ជិត ២០លាននាក់ តែយ៉ាងណាមិញ ភ្ញៀវទេសចរ ដែលមកពី​ប្រទេសចិន ធ្លាក់ចុះ ៤% មកនៅត្រឹម ៥លាន ៦សែននាក់ប៉ុណ្ណោះ។

បើតាម ក្រុមប្រឹក្សាទេសចរណ៍ថៃ បានបញ្ជាក់ឲ្យដឹងថា កាលពីឆ្នាំ ២០១៨ ប្រទេសថៃ ទទួលភ្ញៀវទេសចរ​ជាង ៣៨លាននាក់ និងរកចំណូលបានប្រមាណ ៦៣ពាន់លានដុល្លារអាមេរិក ហើយសម្រាប់ឆ្នាំ​ ២០១៩ ត្រូវបានគេព្យាករណ៍ថា នឹងកើនដល់ ៤០លាននាក់ និងបង្កើតចំណូលជាង ៦៩ពាន់លានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអ៊ីស្រាអែលបោះទុនជិត ១០លានដុល្លារ ដាំដើមម៉ៃសាក់នៅភ្នំឱរ៉ាល់

ព័ត៌មាន
ដីសហគមន៍ធម្មជាតិតាសាលប្រមាណ ៣៥០ហិកតា ក្នុងចំណោមផ្ទៃដីសរុប៥៧៦ហិកតា នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវបាន ក្រសួងបរិស្…

ទូរស័ព្ទអ៊ីនធើណែត 4G នៅចិន ចាប់ផ្ដើមធ្លាក់ថ្លៃ ក្រោយទូរស័ព្ទប្រើ 5G ជិតចេញលក់!

ព័ត៌មាន
តម្លៃទីផ្សារទូរស័ព្ទស្មាតហ្វូន ដែលប្រើប្រាស់បណ្ដាញអ៊ីធើណែត 4G ត្រូវបានដាំក្បាលចុះ ស្របពេលដែលទូរស័ព្ទស្មាតហ្វូនដែលមានប្រើប្រាស់បណ្ដាញអ៊ីធើណែត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ