ផលិតកម្មរថយន្តអគ្គីសនីវៀតណាមកំពុងឆ្លងកាត់វិថីដ៏រដិបរដុប

ហេតុអ្វីមហិច្ឆតារបស់ក្រុមហ៊ុនវៀតណាមនៅលើវិថីនៃការប្រកួតប្រជែងទីផ្សាររថយន្តអគ្គិសនីកំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់?


កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Vingroup ដើម្បីផលិតរថយន្តអគ្គីសនីកំពុងជួបបញ្ហាទាំងនៅក្នុងស្រុក និងក្រៅប្រទេស ជាពិសេសគឺទីផ្សារនៅសហរដ្ឋអាមេរិក ។ សារព័ត៌មាន Nikkei បានរាយការណ៍ថា ក្រុមហ៊ុនមានមហិច្ឆតាខ្ពស់ ប៉ុន្តែទីផ្សារតូច ហើយទំហំការលក់ ចេញបានតិច មិនតែប៉ុណ្ណោះទីផ្សារខាងក្រៅក៏មានបញ្ហាប្រឈមច្រើនដែរ។
ក្រុមហ៊ុនវៀតណាមនៅលើវិថីនៃការប្រកួតប្រជែងទីផ្សាររថយន្តអគ្គិសនីកំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់?
ដោយ

VinFast ដែលជាផ្នែកមួយនៃក្រុមហ៊ុន Vingroup របស់វៀតណាមបានកំពុងតែស្ថិតនៅលើវិថីដ៏រដិបរដុបនៅលើផលិតកម្មរថយន្តអគ្គិសនីរបស់ខ្លួន ដោយសារតែផលរំខានដោយទីផ្សារក្នុងស្រុក ដែលយឺតយ៉ាវក្នុងការទទួលយករថយន្តអគ្គិសនី និងការចេញលក់ ដែលមានបញ្ហានៅក្នុងទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុននៅតែមិនអស់សង្ឃឹម ។
លោកស្រី ឡេ ធីធូធុយ (Le Thi Thu Thuy) នាយកប្រតិបត្តិក្រុមហ៊ុន VinFast ដែលកំពុងតែដំណើរការផលិតរថយន្តអគ្គីសនីនៅរោងចក្រដ៏ទំនើបមួយ នៅលើកោះ ខេត ហៃ (Cat Hai) ក្នុងទីក្រុងកំពង់ផែហៃហ្វុង បានអះអាងថា រោងចក្រផលិតរថយន្ត លំដាប់ថ្នាក់ពិភពលោក ដែល ៩០% ដំណើរការផលិតដោយស្វ័យប្រវត្តិនៅតែមានសេចក្តីសង្ឃឹម ។

លោកស្រីបានបញ្ជាក់ថា អ្វីៗមិនសំខាន់ ប៉ុន្តែជំហរដ៏រឹងមាំរបស់ VinFast ស្ថិតលើល្បឿន និងកម្លាំងផលិតកម្ម ។
លោកស្រីបានបន្តថា ទោះបីជាការសម្រេចចិត្តនៅពេលនេះវាស្មុគស្មាញ ប៉ុន្តែយើងនៅតែអាចធ្វើបន្តដំណើរទៅមុខបាន ។
កាលពីឆ្នាំ២០១៩ VinFast បានក្លាយជាក្រុមហ៊ុនវៀតណាមដំបូងគេ ដែលផលិតរថយន្តដែលប្រើសាំងក្នុងស្រុក ហើយក៏បានសម្រេចចិត្តហក់ចូលផលិតកម្មរថយន្តអគ្គីសនីនៅឆ្នាំ២០២១ មុនពេលក្រុមហ៊ុនសម្រេចចិត្តបោះបង់ផលិតកម្មរថយន្តប្រើហ្គាសនៅឆ្នាំ២០២២។
ដើម្បីបំពេញមហិច្ឆតានេះ VinFast បានប្រឹងប្រែងអភិវឌ្ឍផលិតកម្មរបស់ខ្លួនតាមក្រុមហ៊ុន តេស្លា (Tesla) របស់អាមេរិក ដោយបានទាក់ទាញអ្នកជំនាញការ និងអ្នកបច្ចេកទេសបរទេសមកពីប្រទេសរហូតដល់ជាង ៣០ ដើម្បីធ្វើយ៉ាងណាឲ្យផលិតផលរថយន្តអគ្គិសនី៤ប្រភេទរបស់ខ្លួន រួមទាំងរថយន្តស្ព័រ អាចទទួលបានការទាក់ទាញ ប៉ុន្តែសំខាន់ផលិតផលសម្រេចរបស់ក្រុមហ៊ុនចេញលក់ចំពេលតម្រូវការក្នុងស្រុកកំពុងធ្លាក់ចុះ។
ទីផ្សាររថយន្តនៅវៀតណាមមានទំហំតូច ដោយមួយឆ្នាំមានតម្រូវការត្រឹម ៤០ទៅ៥០ម៉ឺនគ្រឿង ហើយសម្រាប់ VinFast កាលពីឆ្នាំ២០២២ អាចលក់ផលិតផលរបស់ខ្លួនបានត្រឹមតែ ៧ ៤០០ គ្រឿងប៉ុណ្ណោះ ខណៈដែលសមត្ថភាពផលិតកម្មរបស់ក្រុមហ៊ុន អាចសម្រេចបានរហូតដល់ ៣៨ គ្រឿងក្នុងមួយម៉ោង ឬ ២៥ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ ។
ខណៈពេលដែលក្រុមហ៊ុនកំពុងព្យាយាមចិញ្ចឹមទីផ្សារក្នុងស្រុក VinFast ក៏មានចេតនាក្នុងការដណ្តើមយកទីផ្សារដ៏ធំនៅសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែការនាំចេញលក់លើកដំបូងក៏ជួបបញ្ហា ដោយក្រុមហ៊ុនត្រូវបានបង្ខំឱ្យប្រមូលមកវិញនូវរថយន្តសរុប ៩៩៩គ្រឿង ទាំងអស់ដែលខ្លួនបានដឹកជញ្ជូនទៅអាមេរិកនៅក្នុងកញ្ចប់ទីមួយ ដោយសារតែបញ្ហាបច្ចេកទេស។
ក្រៅពីនេះការបើកដំណើរការផលិតកម្មនៅរោងចក្រអាមេរិករបស់ក្រុមហ៊ុននេះ ដែលត្រូវបានគេរំពឹងថា នឹងមានសមត្ថភាពផលិតប្រចាំឆ្នាំប្រមាណជា ១៥ ម៉ឺន គ្រឿង ចាប់ពីខែកក្កដា ឆ្នាំ ២០២៤ អាចនឹងត្រូវអូសបន្លាយពេលដល់ឆ្នាំ ២០២៥ ឬយូរជាងនេះ ។
ម្យ៉ាងវិញទៀត ដោយសារតែការបណ្តាក់ទុននៅលើផលិតកម្មវាមានទំហំធំពេក ពោលគឺរហូតដល់ប្រមាណជា ៥៩០ លានដុល្លារ ស្ថានភាពក្រុមហ៊ុន VinFast នៅឆមាសទី១ឆ្នាំ២០២៣ កំពុងតែស្ថិតនៅក្នុងចំណុចក្រហម ខណៈដែលទំហំទុន ប្រមាណជា ជិត ៧០០ លានដុល្លារកំពុងស្ថិតនៅក្នុងហានិភ័យ៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិននឹងសម្រេចដកពន្ធលើការនាំចូលអង្ករអូស្ត្រាលី ៣ឆ្នាំក្រោយពេលទំនាក់ទំនងប្រទេសទាំងពីរធូរស្រាលឡើងវិញ

ដែលបានដាក់ធ្វើឱ្យខូចតម្លៃ និងការប្រឆាំងការឧបត្ថម្ភធនលើការនាំចូលអង្ករអូស្ត្រាលីឡើងវិញ បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់អស់រយៈពេល៣ឆ្នាំ។ អំឡុ…

ទាហានជើងទឹកអាមេរិកពីររូបត្រូវបានចាប់ខ្លួន ក្រោយសង្ស័យថា បានចែកចាយព័ត៌មានសម្ងាត់យោធាទៅឱ្យរដ្ឋាភិបាលចិន

មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងនាវិកជើងទឹកអាមេរិកពីរនាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទប្រគល់ព័ត៌មានសន្តិសុខជាតិដ៏រស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ